សេវាផ្ទេរប្រាក់ RemitEx

ដើម្បីផ្តល់បទពិសោធកាន់តែងាយស្រួលក្នុងការផ្ញើប្រាក់ដែលមានរូបិយបណ្ណខុសៗ គ្នាទៅកាន់ប្រទេសផ្សេងៗ ធនាគារ ABA សូមធ្វើការណែនាំជូននូវសេវាផ្ទេរប្រាក់ RemitEx ដែលជាសេវាផ្ញើប្រាក់ក្នុងអត្រាថេរ ក្នុងប្រទេសមួយចំនួន។

ជាមួយសេវាផ្ទេរប្រាក់ RemitEx អ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងអត្រាប្ដូរប្រាក់មិនប្រែប្រួល ទោះជារូបិយបណ្ណផ្ញើ ខុសពីរូបិយបណ្ណទទួលក៏ដោយ ក៏អ្នកទទួលប្រាក់បញ្ញើ មិនខាតបង់ដោយសារការចុះឡើងនៃអត្រាប្ដូរប្រាក់ដែលប្រែប្រួលក្រោយផ្ទេររួច។ ចំនួនប្រាក់ផ្ទេរ នឹងត្រូវដកចេញពីគណនីធនាគារ ABA ដោយគិតជាប្រាក់ដុល្លារ ហើយបញ្ចូលទៅក្នុងគណនីអ្នកទទួលដោយគិតជារូបិយបណ្ណតាមប្រទេសដែលអ្នកទទួលរស់នៅ។

បន្ថែមលើនេះទៀត RemitEx មិនគិតថ្លៃសេវា “OUR” (សេវាបញ្ជូនសាច់ប្រាក់ មិនត្រូវបានគិតថ្លៃឡើយ) ដែលមានន័យថា អ្នកអាចចំណេញបានយ៉ាងតិចបំផុត 30 ដុល្លាររាល់ពេលផ្ទេរប្រាក់មួយលើក ហើយអ្នកទទួលក៏នឹងទទួលបានប្រាក់គ្រប់ចំនួន គិតជារូបិយបណ្ណតាមប្រទេសដែលខ្លួនរស់នៅ ដោយមិនមានការកាត់កងអ្វីឡើយ។

ពី RemitEx អ្នកអាចផ្ទេរប្រាក់ទៅកាន់គ្រួសារ, មិត្តភ័ក្តិ, និងដៃគូជំនួញ នៅបណ្ដាប្រទេសចំនួន15 ជាមួយសេវាពិសេសជាទីគាប់ចិត្ត និងអត្រាប្ដូរប្រាក់ថេរ មិនប្រែប្រួល។

RemitEx - ផ្ញើច្រើន ចំណាយតិច!

កម្រៃសេវា

ចំនួនកម្រៃសេវាកម្រែប្រព័ន្ធកម្រៃរ៉ាប់រង*
តិចជាង ឬ ស្មើ 9000 ដុល្លារ15 ដុល្លារN/Aឥតគិតថ្លៃ
ច្រើនជាង 9,000 ដុល្លារ0.15%, min. 15 ដុល្លារ15 ដុល្លារឥតគិតថ្លៃ

ប្រទេសដែលអាចផ្ញើទៅបាន

ឈ្មោះប្រទេសរូបិយប័ណ្ណ
អារ៉ាប់រួម អេមីរ៉េតDirham (AED)
អូស្ត្រាលីDollar (AUD)
កាណាដាDollar (CAD)
ស្វីសFranc (CHF)
ហុងកុងDollar (HKD)
ជប៉ុនYen (JPY)
ម៉ាឡេស៊ី*Ringgit (MYR)
ន័រវេKrone (NOK)
ញូហ្សឺលែនDollar (NZD)
ប៉ូឡូញZloty (PLN)
កាតាRiyal (QAR)
អារ៉ាប៊ីសាអូឌីតRiyal (SAR)
ស៊ុយអែតKrona (SEK)
តួគីLira (TRY)
អាហ្វ្រិកខាងត្បូងRand (ZAR)

លក្ខខណ្ឌ

  • សម្រាប់ប្រទេសម៉ាឡេស៊ី ត្រូវគិតកម្រៃសេវា “OUR” ចំនួន 20 ដុល្លារអាមេរិក។ ទឹកប្រាក់នឹងទទួល បានក្នុងថ្ងៃតែមួយជាមួយថ្ងៃផ្ទេរ ប្រសិនបើធ្វើប្រតិបត្តិការមុនម៉ោង 1:00 រសៀល។
  • ចំនួន​ប្រាក់​ផ្ញើ នឹង​ត្រូវ​ដក​ចេញ​ពី​គណនី​អ្នក​ផ្ញើ គិត​ជា​ប្រាក់​ដុល្លារ ហើយ​ផ្ទេរ​ចូល​ក្នុង​គណនី​អ្នក​ទទួល​​គិត​តាម​រូបិយប័ណ្ណ​ប្រទេស​ណា​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង 15។
  • អត្រា​ប្ដូរ​ប្រាក់ នឹង​ត្រូវ​ចេញ​រៀង​រាល់ព្រឹក​ដោយ​ធនាគារ ABA ហើយមាន​សុពល​ភាពរយៈ​ពេល​​ 24ម៉ោង​។
  • ចំពោះប្រតិបត្តិការផ្ទេរដែលត្រូវគិតកម្រៃជើងសា ត្រូវផ្អែកលើចំនួនសមមូលនឹងដុល្លារអាមេរិក។
  • អាចផ្ទេរបានច្រើនបំផុតក្នុងចំនួនសមមូលនឹង 50,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។

ផ្ទេរដោយរបៀបណា?

សូមអញ្ជើញមកកាន់សាខាយើងខ្ញុំ នោះអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងអតិថិជន នឹងធ្វើការបង្ហាញលោកអ្នកពីការបំពេញពាក្យផ្ទេរ ឬអាចទាក់ទងមកលេខ 023 225 333 ដើម្បីព័ត៌មានបន្ថែម។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader