សេវាផ្ទេរប្រាក់ IME Remit

យើងបានសហការគ្នាជាមួយសេវាផ្ទេរប្រាក់អន្តរជាតិឆាប់រហ័ស (IME) ដើម្បីផ្តល់មធ្យោបាយផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សដោយ ចំណាយទាបបំផុត។ជាមួយនឹងសេវាផ្ទេរប្រាក់ IME ដែលអាចរកបាននៅតាម សាខាធនាគារ ABA ការផ្ទេរប្រាក់មានភាពឆាប់រហ័ស ហើយការទូទាត់សាច់ ប្រាក់មានលក្ខណៈរួចរាល់សម្រាប់ការមកយកនៅពេលជាមួយគ្នា ព្រមទាំងពុំមានការគិតថ្លៃសម្រាប់អ្នកមកទទួលប្រាក់បញ្ញើនេះឡើយ។ 

IME បានបង្កើតបណ្តាញសាខាអន្តរជាតិដ៏ធំទូលាយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារឆ្លើយឆ្លងដែលមានកន្លែងផ្តល់សេវាជាង ១០០.០០០ កន្លែងនៅទូទាំងពិភពលោក រួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្រ្តាលី បារេន បង់ក្លាដេស ប៊្រុយណេ ចិន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ហ្សកដានី គេនយ៉ាគូវ៉ែត ឡាវ លីបង់ មីយ៉ាន់ម៉ា នេប៉ាល់ អូម៉ង ប៉ាគីស្ថាន ហ្វីលីពីន កាតា អារ៉ាប់ប៊ីសាអ៊ូឌីត ថៃ សិង្ហបុរីស្រីលង្កា សហភាពអារ៉ាប់រួម និងប្រទេសវៀតណាម។

ហេតុអ្វីត្រូវប្រើប្រាស់ IME Remit?

IME ផ្តល់សេវាផ្ទេរ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈបណ្តាញភ្នាក់ងារ និងធនាគារឆ្លើយឆ្លងរបស់ខ្លួន ទូទាំងពិភពលោកតាមរយៈ៖

  • វិធីផ្ទេរប្រាក់ និងទទួលប្រាក់ដែលគ្មានភាពស្មុគស្មាញ និងសាមញ្ញ
  • កម្មវិធីផ្នែកទន់នៃសេវាកម្ម IME-Remit ប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតធ្វើឲ្យប្រតិបត្តិការផ្ទេរប្រាក់នេះមានភាពឆាប់រហ័ស ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព
  • បុគ្គលិកបម្រើសេវាទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងមានភាពរាក់ទាក់ចំពោះអតិថិជន តែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាប់ និងជួយដល់អតិថិជនទាំងអស់។

របៀបផ្ញើប្រាក់

  • ទៅកាន់ទីតាំងសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត
  • សូមយកលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់អ្នកមកជាមួយ (សម្រាប់ប្រជាជនក្នុង ស្រុក)
  • បំពេញទម្រង់ IME Remit រួចប្រគល់ឲ្យបេឡាធិការរបស់យើងជាមួយនឹងទឹកប្រាក់ដែលលោកអ្នកចង់ផ្ញើរួមទាំងថ្លៃសេវាផ្ទេរផងដែរ *
  • ទទួលបានលេខផ្ទៀងផ្ទាត់ IME (ICN) ចំនួនដប់មួយខ្ទង់ រួចបញ្ជូនលេខនេះទៅអ្នកទទួលប្រាក់ដើម្បី ឲ្យគាត់អាចប្រើប្រាស់លេខនេះមកបើកប្រាក់ពីភ្នាក់ងារ IME ណាមួយនៅក្នុងប្រទេសរបស់អ្នក។
  • លោកអ្នកអាចត្រួតពិនិត្យស្ថានភាពទឹកប្រាក់របស់លោកអ្នកតាមរយៈ www.imeremit.com/tracktransfer.php

របៀបទទួលប្រាក់

  • ទៅកាន់ទីតាំងសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត ឬលោកអ្នកអាចត្រួតពិនិត្យស្ថានភាព ផ្ទេរប្រាក់របស់លោកអ្នកតាម៖ http://www.imeremit.com/tracktransfer.php
  • កុំភ្លេចភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាពដូចជាលិខិតឆ្លងដែន ឬ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (សម្រាប់ប្រជាជនក្នុងស្រុក) និងលេខផ្ទៀងផ្ទាត់ IME (ICN) ចំនួនដប់មួយខ្ទង់ដែលអ្នកផ្ញើបានផ្តល់ឲ្យ។
  • បំពេញទម្រង់ IME Remit រួចប្រគល់ឲ្យបេឡាធិការ
  • លោកអ្នកនឹងទទួលបានទឹកប្រាក់តាមចំនួនដែលបានផ្ញើភ្លាមៗនៅពេលដែលព័ត៌មានដែលផ្តល់ជូន ត្រឹមត្រូវ។

ថ្លៃសេវាផ្ញើប្រាក់

ប្រទេសទទួល ចំនួនទឹកប្រាក់ (ដុល្លារអាមេរិក) ក្នុង​មួយ​ខែ ថ្លៃសេវា (ដុល្លារអាមេរិក)
ប្រទេសចិន 0.01 - 3,000.00 15.00
ប្រទេសផ្សេង 0.01 - 500.00 8.00
500.01 - 1,000.00 17.00
1,000.01 - 1,500.00 25.00
1,500.01 - 3,000.00 30.00

*សាច់ប្រាក់ចំនួន $3,000 ជាចំនួនកំណត់អតិបរមាសម្រាប់អតិថិជនម្នាក់ក្នុង1ខែ

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader