សេវាធានារ៉ាប់រងមេនូឡាយហ្វ៍

ធនាគារ ABA និង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានព្រមព្រៀងគ្នាក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតនៅតាមសាខាជាច្រើនរបស់ធនាគារ ABA ។ បច្ចុប្បន្នអតិថិជនរបស់យើងអាចស្នើសុំ និងបង់បុព្វលាភរ៉ាប់រងអាយុជីវិតដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតាមសាខាមួយចំនួនរបស់ធនាគារបាន។

បច្ចុប្បន្ន មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានវត្តមានប្រចាំការតាមសាខាទាំង 24 របស់ធនាគារ ABA រួមមាន៖

សាខាបុរីកីឡាសាខាម៉ៅសេងទុង
សាខាស្តាតចាស់សាខាទឹកថ្លា
សាខាទួលគោកសាខាសង់ត្រាល់
សាខាស្ទឹងមានជ័យសាខាវិមានឯករាជ្យ
សាខាច្បារអំពៅសាខាចោមចៅ
សាខាផ្លូវសម្តេចសុធារសសាខាអូរបែកក្អម
សាខាសែនសុខសាខាឬស្សីកែវ
សាខាផ្សារដើមថ្កូវសាខាតាខ្មៅ
សាខាផ្សារធំថ្មីសាខាខេត្តព្រះសីហនុ
សាខាខេត្តកំពង់ចាមសាខាខេត្តត្បូងឃ្មុំ
សាខាខេត្តសៀមរាបសាខាផ្សារលើក្រុងសៀមរាប
សាខាខេត្តបាត់ដំបងសាខាខេត្តបន្ទាយមានជ័យ

តាមរយៈការប្រាស្រ័យទាក់ទងដ៏ងាយស្រួលជាមួយមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតាមសាខា ធនាគារ ABA យើងជឿជាក់ថាកិច្ចសហការនេះនឹងជួយដល់លោកអ្នកដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុ និងទទួលបានសន្តិភាពផ្លូវចិត្ត។

ដំណោះស្រាយហិរញ្ញវត្ថុ

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូននូវគម្រោងសន្សំ និងការពារផ្សេងៗគ្នាជាច្រើនដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយគម្រោងទាំងនេះរួមមាន៖

គម្រោងអនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍៖ 

ជាគម្រោងការពារ និងសន្សំដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវការការពារ និងសន្សំដើម្បីការសិក្សាថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យរបស់បុត្រធីតា។ គម្រោងវិទ្យាល័យផ្ដល់នូវប្រាក់សំណងសម្រាប់ការសិក្សាដែលមានការធានាសម្រាប់បុត្រធីតានៅអាយុ 15ឆ្នាំ 16ឆ្នាំ 17ឆ្នាំ និង 18ឆ្នាំ ហើយគម្រោងសាកលវិទ្យាល័យផ្ដល់នូវប្រាក់សំណងសម្រាប់ការសិក្សាដែលមានការធានាសម្រាប់បុត្រធីតានៅអាយុ 19ឆ្នាំ 20ឆ្នាំ 21ឆ្នាំ និង 22ឆ្នាំ។

គម្រោងអនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វ៍៖ 

ជាគម្រោងការពារអាយុជីវិតសាមញ្ញ និងមានតម្លៃប្រសិទ្ធភាពខ្ពស់។ គម្រោងនេះផ្ដល់ការធានាជូនក្រុមគ្រួសាររបស់អ្នកត្រូវបានធានាលើកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗដូចជា កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត ឬការចំណាយផ្សេងៗទៀត ក្នុងករណីមានមរណភាពដោយចៃដន្យកើតឡើង។ អតិថិជនអាចជ្រើសរើសរយៈពេលនៃការធានាមួយដែលសមស្រប ហើយអាចធានាបានរហូតដល់ 30ឆ្នាំ។

គម្រោងមរតកខ្ញុំជាមួយ មេនូឡាយហ្វ៍៖ 

ជាគម្រោងមួយដែលផ្ដល់នូវការរួមបញ្ចូលគ្នានូវការការពារ និងការសន្សំដើម្បីគាំទ្រផែនការហិរញ្ញវត្ថុរបស់អតិថិជន។ គម្រោងនេះរួមបញ្ចូលនូវការការពារយ៉ាងទូលំទូលាយ ដើម្បីការពារមនុស្សជាទីស្រឡាញ់ក្នុងករណីមានមរណភាពដោយចៃដន្យកើតឡើង ដោយភ្ជាប់មកជាមួយនូវការផ្ដល់នូវសំណងរហូតដល់ 4ដង ប្រសិនបើមរណភាពនោះកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។ នៅពេលដែលកិច្ចសន្យារ៉ាប់រងដល់កាលកំណត់ នោះអត្ថប្រយោជន៍ជាកញ្ចប់នឹងត្រូវបានផ្ដល់ទៅវិញប្រសិនបើអ្នកត្រូវបានធានានៅរស់រានមានជីវិត ហើយគម្រោងនោះនៅមានសុពលភាព។

គម្រោងការពារកម្ចីទិញផ្ទះជាមួយ មេនូឡាយហ្វ៍៖ 

ជាផលិតផលមួយដែលត្រូវបានបង្កើតឡើងដើម្បីការពារកម្ចីទិញផ្ទះរបស់លោកអ្នក។ គម្រោងការពារកម្ចីទិញផ្ទះជាមួយ  មេនូឡាយហ្វ៍ ផ្ដល់នូវការការពារអាយុជីវិតដល់បុគ្គលចម្បងដែលទទួលបន្ទុកលើកម្ចីទិញផ្ទះចំពោះគេហដ្ឋានមួយ។

គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម៖ 

ជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដ៏ទូលំទូលាយមួយ ដែលត្រូវបានបង្កើតឡើងដើម្បីការពារនិយោជិករបស់ក្រុមហ៊ុន និងក្រុមគ្រួសាររបស់ពួកគេ។ គម្រោងនេះរួមបញ្ចូលនូវគម្រោងពីរសំខាន់ៗ៖ គម្រោងការពារប្រចាំឆ្នាំជាក្រុមដែលអាចបន្តពេលធានាបាន និងគម្រោងការពារគ្រោះថ្នាក់បុគ្គលជាក្រុម។ ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីឱ្យសមស្របទៅតាមប្រភេទក្រុមហ៊ុន និងស្ថាប័ននីមួយៗ។

មេនូឡាយហ្វ៍ ជីវិតខ្ញុំ 

ជាគម្រោងការពារអាយុជីវិតមួយដែលមានផលប្រយោជន៍ច្រើនយ៉ាង ក្នុងការការពារអ្នកត្រូវបានធានារហូតដល់អាយុ 100ឆ្នាំ។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីជួយឱ្យអ្នកត្រូវបានធានាអាយុជីវិតរស់នៅដោយគ្មានទុក្ខកង្វល់ ដោយមានការបង់បុព្វលាភរ៉ាប់រងត្រឹមអាយុ 65ឆ្នាំតែប៉ុណ្ណោះ ហើយអាចទទួលបាន 15% នៃចំនួនទឹកប្រាក់ត្រូវបានធានារៀងរាល់ 5ឆ្នាំ ម្ដងគិតចាប់ពីឆ្នាំទី 5 បន្ទាប់ពីការចាប់ផ្ដើមគម្រោងរហូតដល់អាយុ 100ឆ្នាំ។

អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌាបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2012 និង ជាទីផ្សារថ្មីចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស 100% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ហើយមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ និងការិយាល័យសាខារបស់ខ្លួននៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានបុគ្គលិកសរុបជាង 200នាក់ និងមានទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈជាង 2000នាក់។

ត្រូវការជំនួយ?

ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមពីផលិតផលធានារ៉ាប់រងនានារបស់មេនូឡាយហ្វ៍ សូមទាក់ទងទៅមជ្ឈមណ្ឌលទូរស័ព្ទ តាមលេខ 023 225 333 បានគ្រប់24/7។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader