ឥណទានបង់ថ្លៃសិក្សា

ការបង់ថ្លៃសិក្សាសម្រាប់បុត្រធីតារបស់លោកអ្នកកាន់តែងាយស្រួល និងមិនមែនជាបញ្ហាទៀតទេ។ ឥឡូវនេះ ធនាគារ ABA មានផ្ដល់ជូនសេវាឥណទានបង់ថ្លៃសិក្សាសម្រាប់សាលាអន្ដរជាតិ Footprints។ អ្វីដែលសំខាន់បំផុតនោះគឺ ការសិក្សា!

លក្ខខណ្ឌ៖

លក្ខខណ្ឌឥណទានបង់ថ្លៃសិក្សាត្រូវបានបញ្ជាក់ដូចខាងក្រោម៖ 

ចំនួនហិរញ្ញប្បទានមិនកំណត់ 
អត្រាការប្រាក់10% ក្នុងមួយឆ្នាំ
រយៈពេលផ្ដល់ហិរញ្ញប្បទាន10 ខែ
វិធីទូទាត់សងបង់រំលោះថេរជារៀងរាល់ខែ (EMI) 

របៀបដាក់ពាក្យស្នើសុំ

  • ទទួល “បែបបទបង់ថ្លៃសិក្សា” ពីផ្នែករដ្ឋបាលនៃសាលាអន្ដរជាតិ Footprints។
  • សូមយក “បែបបទបង់ថ្លៃសិក្សា” រួមជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើមឬលិខិតឆ្លងដែនរបស់មាតាបិតាសិស្សមកកាន់ធនាគារ ABA សាខាទួលគោកដែលមានទីតាំងលេខ 10A អគារ A7 A8 E0 123 កែងផ្លូវលេខ 289 និងផ្លូវ 516 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក។ សូមចុចទីនេះ ដើម្បីមើលទីតាំងនៅលើផែនទី។
  • ចុះកិច្ចព្រមព្រៀងស្នើសុំឥណទានបង់ថ្លៃសិក្សាជាមួយធនាគារ។

នៅពេលបែបបទស្នើសុំឥណទានត្រូវបានអនុម័ត ទឹកប្រាក់ឥណទាននឹងត្រូវផ្ដល់ជូននៅថ្ងៃនោះតែម្ដង ហើយចំនួនទឹកប្រាក់នេះនឹងត្រូវដាក់បញ្ចូលទៅក្នុងគណនីរបស់សាលានៅថ្ងៃបន្ទាប់។

ត្រូវការជំនួយឬ?

សម្រាប់ព័ត៌មានបន្ថែម សូមមកកាន់ធនាគារ ABA សាខាទួលគោករបស់យើងខ្ញុំ ឬទាក់ទងតាមរយៈទូរសព្ទលេខ 023 225 333 បានគ្រប់ពេល 24/7!

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader