សេវាបង់ផ្តាច់កម្ចីចាស់

ប្រសិនបើលោកអ្នកមានបំណងកាត់បន្ថយការសងឥណទានប្រចាំខែ ដោយសារលោកអ្នកមានចំណាយ បន្ថែម ឬមានតម្រូវការមូលនិធិដើម្បីពង្រីកអាជីវកម្មនាថ្ងៃអនាគត ការផ្លាស់ប្តូរ/ការផ្ទេរឥណទានរបស់ លោកអ្នកមកកាន់ឥណទានមីក្រូអាជីវកម្មរបស់ធនាគារ ABA អាចកាត់បន្ថយអត្រា ឬពន្យារយៈពេល ឥណទាន ឬក៏អាចបន្ថយអត្រា និងពន្យាពេលឥណទានព្រមគ្នាតែម្តង។

លោកអ្នកគ្រាន់តែទូរស័ព្ទ ឬជួបជាមួយមន្ត្រីឥណទានរបស់យើងខ្ញុំដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្ត ថាតើហិរញ្ញប្បទានបន្តគឺជាការសម្រេចចិត្តត្រឹមដ៏ត្រឹមត្រូវសម្រាប់លោកអ្នកឬដូចម្តេច។

នៅពេលពាក្យសុំស្នើសុំរបស់លោកអ្នកត្រូវបានទទួលយក លោកអ្នកអាចសងផ្តាច់ឥណទានបច្ចុប្បន្ន របស់លោកអ្នក រួមទាំងថ្លៃសងឥណទានមុនពេលកំណត់ និងមានឱកាសក្នុងការស្នើសុំឥណទានបន្ថែម ផងដែរ។ មន្ត្រីឥណទានប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំនឹងជួយនៅក្នុងដំណើរការផ្លាស់ប្តូរឥណទាន របស់លោកអ្នកពីគ្រឹះស្ថានហិរញ្ញវត្ថុពីមុនរបស់លោកអ្នកនៅក្នុងរយៈពេលមួយថ្ងៃធ្វើការ។

ហេតុអ្វីបានជាលោកអ្នកគួរស្នើសុំឥណទានជាមួយនឹងយើង?

  • អត្រាការប្រាក់ប្រកួតប្រជែង៖ យើងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់កាន់តែល្អប្រសើរ និងប្រកួតប្រជែង ដែលអាចជួយសន្សំសំចៃប្រាក់របស់លោកអ្នក។
  • សន្សំសំចៃពេលវេលា៖ ការផ្លាស់ប្តូរឥណទានរបស់លោកអ្នកចំណាយពេលតែមួយថ្ងៃធ្វើការប៉ុណ្ណោះ!
  • ភាពងាយស្រួល៖ យើងអាចជួបជាមួយលោកអ្នកបានគ្រប់ពេលវេលាដើម្បីពិភាក្សាអំពី ដំណោះស្រាយសមស្របសម្រាប់លោកអ្នក។
  • ជម្រើសច្រើនប្រភេទ៖ យើងមានប្រភេទហិរញ្ញប្បទានជាច្រើនដែលនឹងជួយសន្សំមូលនិធិនិង ពេលវេលារបស់លោកអ្នក។
  • បទពិសោធន៍៖ បុគ្គលិករបស់យើងខ្ញុំនឹងជួយលោកអ្នកតាមរយៈមធ្យោបាយជាច្រើនដើម្បីទទួល បានមីក្រូឥណទានជាមួយនឹងលក្ខខណ្ឌប្រសើរបំផុត។

អត្ថប្រយោជន៍បន្ថែម

ក្រៅពីលក្ខខណ្ឌឥណទានអនុគ្រោះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែម និងលក្ខណៈ ពិសេសជាច្រើនទៀត

  • ទទួលបានប័ណ្ណ ATM ដោយឥតគិតថ្លៃ
  • ទទួលបានឥណទានបន្ថែម
  • អាចដាក់ប្រាក់បន្ថែមនៅក្នុងគណនីបានគ្រប់ពេលវេលាតាមម៉ាស៊ីនដាក់សាច់ប្រាក់
  • អាចប្រើប្រាស់សេវាកម្មធនាគារតាមអ៊ីនធឺណិតបានគ្រប់ពេលវេលា

របៀបផ្លាស់ប្តូរមីក្រូឥណទានរបស់លោកអ្នកមកកាន់ធនាគារ ABA

ដំណើរការផ្លាស់ប្តូរមានភាពងាយស្រួល ហើយលោកអ្នកមិនចាំបាច់បារម្ភអំពីការផ្ទេរឥណទានរបស់ លោកអ្នកឡើយ ដោយ ABA នឹងយកចិត្តទុកដាក់ជួយលោកអ្នក៖

  • ទាក់ទងមន្ត្រីឥណទានរបស់យើងខ្ញុំ
  • ជ្រើសរើសជម្រើសឥណទានក្នុងធនាគារ ABA ដែលល្អប្រសើរបំផុតសម្រាប់លោកអ្នក 
  • ផ្តល់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់ឥណទានដែលលោកអ្នកចង់ផ្ទេរមកកាន់ធនាគារ ABA មន្រ្តីឥណទានរបស់យើងនឹងណែនាំលោកអ្នកនៅក្នុងគ្រប់ដំណាក់កាលទាំងអស់។
  • បើកគណនីនៅធនាគារ ABA ដើម្បីផ្ទេរឥណទានរបស់លោកអ្នក និងរីករាយជាមួយនឹង លក្ខខណ្ឌកាន់តែល្អប្រសើរជាងមុន*

ព័ត៌មានសំខាន់

ខ និងលក្ខខណ្ឌអាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់ អតិថិជន។ ទំព័របណ្ដាញនេះរៀបចំឡើងដើម្បីជាការផ្តល់ព័ត៌មានប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមទូរស័ព្ទលេខ៖ ០២៣ ២២៥ ៣៣៣ ឬអញ្ជើញមក កាន់សាខាធានាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត។

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader