ធនាគារ តាមអ៊ីនធឺណិត

សេវាធនាគារតាមអ៊ីនធឺណិត (iBanking) របស់ធនាគារ ABA  ផ្តល់ជូនលោកអ្នកនូវលទ្ធភាពចូលទៅកាន់គណនីរបស់លោកអ្នកតាមប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ លោកអ្នកអាចប្រើប្រាស់សេវា iBanking នេះគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដែលលោកអ្នកអាចចាត់ចែងប្រតិបត្តិការធនាគាររបស់លោកអ្នក ទាំងគោលបំណងផ្ទាល់ខ្លួន និងអាជីវកម្ម បានឆាប់រហ័សភ្លាមៗ នៅពេលវេលា និងទីកន្លែងដែលលោកអ្នកត្រូវការ។ លោកអ្នកអាចប្រើប្រាស់សេវានេះនៅគេហដ្ឋាន កន្លែងធ្វើការ ឬនៅទីកន្លែងណាដែលមានអ៊ីនធឺណិត តាមរយៈកុំព្យូទ័រ ទូរស័ព្ទ smartphone ឬ tablet ទៀតផង។

លក្ខណៈពិសេស និងអត្ថប្រយោជន៏

បន្ទាប់ពីឆ្លងកាត់ការចុះឈ្មោះដ៏សាមញ្ញមួយ លោកអ្នកនឹងមានលទ្ធភាព៖

  • ពិនិត្យសមតុល្យចរន្តរបស់អ្នក និងពិនិត្យមើលប្រតិបត្តិការថ្មីៗ (សម្រាប់រយៈពេល ៣៦៥ថ្ងៃចុងក្រោយ)។
  • ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតរបស់លោកអ្នក ក៏ដូចជាផ្ទេរទៅកាន់គណនីធនាគារផ្សេងទៀត និងថែមទាំងអាចផ្ទេរទៅបរទេសទៀតផង។
  • ទូទាត់វិក្កយបត្រ (ដូចជា វិក្កយបត្រសេវាអ៊ីនធឺណិត ទឹកភ្លើង ទូរស័ព្ទ ទូរទស្សន៍ខ្សែកាប សេវា Pay&Go wallet ។ល។)
  • ចេញប័ណ្ណអ៊ីនធឺណិតសម្រាប់ការជាវតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។
  • គ្រប់គ្រងចំនួនកំណត់នៃប័ណ្ណរបស់អ្នក ព្រមទាំងអាចបិទកាតរបស់អ្នកភ្លាមៗដោយសារមូលហេតុណាមួយ
  • បង្កើតគំរូសម្រាប់ការទូទាត់តាមកាលវិភាគ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងសេវាជាច្រើនផ្សេងទៀត!

ការប្រើប្រាស់សេវា i-Bankingរបស់ធានាគារ ABA ពិតជាទទួលបានអត្ថប្រយោជន៏យ៉ាងពិតប្រាកដ៖

  • មិនគិតថ្លៃ – មិនគិតថ្លៃសេវា*
  • មានសុវត្ថិភាព – ការពារដោយបច្ចេកវិទ្យា OTP និង SSL-encryption
  • អាចប្រើប្រាស់បាន 24/7 – ចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នកគ្រប់ពេលវេលា
  • គ្រប់ទីកន្លែង – អាចប្រើប្រាស់បានពីកុំព្យូទ័រ និងឧបករណ៍ចល័តច្រើនប្រភេទ

*សម្រាប់ការចេញ Crypto Calculator ត្រូវគិតថ្លៃសេវា ២៥ដុល្លារអាមេរិក។ កម្រៃនិងការចោទប្រកាន់មួយចំនួនខណៈដែលកំពុងប្រើសេវាផ្ទេរប្រាក់ចេញ / ចូលនឹងអាចត្រូវបានអនុវត្ត

តើប្រព័ន្ធនេះមានសុវត្ថិភាពដែរឬទេ

ប្រាកដណាស់ សេវា iBanking របស់ធនាគារ ABA ពិតជាមានសុវត្ថិភាព និងងាយស្រួលចូលប្រើប្រាស់។ យើងប្រើ SSL និងការបំលែងកូដ 128-bit ដែលជាស្តង់ដារការពារទិន្នន័យជាសកល។ លើសពីនេះទៅទៀត សម្រាប់ការការពារសន្តិសុខកាន់តែខ្ពស់ យើងផ្តល់ជូននូវលេខសម្ងាត់សម្រាប់ប្រើមួយដងៗ (One Time Password) ដែលនឹងផ្ញើតាមសារជាអក្សរ (SMS) ទៅកាន់លេខទូរស័ព្ទដែលលោកអ្នកបានកំណត់។ សម្រាប់លោកអ្នកដែលឧស្សាហ៍ធ្វើដំណើរក្រៅប្រទេស ហើយមិនអាចប្រើប្រព័ន្ធទូរស័ព្ទចល័តកម្ពុជា លោកអ្នកអាចប្រើប្រាស់កម្មវិធី Crypto Calculator របស់យើងដើម្បីបង្កើតលេខកូដសម្ងាត់យកមកប្រើបាន។ នេះគឺជាជម្រើសប្រកបដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ និងមានសុវត្ថិភាពបំផុតមួយទៀតក្នុងការបង្កើតលេខសម្ងាត់សម្រាប់ប្រើមួយដងៗ និងចូលទៅប្រើប្រាស់សេវា iBanking បាន ដោយមិនចាំបាច់ទទួលសារជាអក្សរ (SMS) នោះទេ។ វិធីសាស្រ្តការពារសន្តិសុខប្រភេទនេះ អនុញ្ញាតឲ្យលោកអ្នកប្រាកដថា គណនីរបស់លោកអ្នកទទួលបានការការពារដែលគួរទុកចិត្តបំផុត។

3D-Secure

ABA គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបានអនុវត្តប្រព័ន្ធសុវត្ថិភាព 3D-Secure សម្រាប់អ្នកកាន់ សាច់ប្រាក់របស់ខ្លួន។ ប្រព័ន្ធសុវត្ថិភាព 3D-Secure ផ្តល់នូវការការពារមួយជាន់ទៀតនៅពេលធ្វើប្រតិបត្តិការ តាមអ៊ីនធឺណិត។ បច្ចេកវិទ្យានេះមានជាលក្ខណៈទម្រង់ដើមទាំងនៅក្នុង VISA និង MasterCard របស់ធនាគារ ABA នៅពេលធ្វើការជាវទំនិញតាមរយៈវេបសាយត៍ដែលការពារដោយប្រព័ន្ធសុវត្ថិភាព “Verified by VISA” និង “MasterCard SecureCode”។

របៀបដាក់ពាក្យសុំចុះឈ្មោះ

ដើម្បីចុះឈ្មោះក្នុងប្រព័ន្ធ iBanking អ្នកត្រូវ៖

  • មានអាយុយ៉ាងតិច ១៦ឆ្នាំ
  • មានគណនីចរន្ត គណនីចរន្ត PLUS គណនីបញ្ញើមានកាលកំណត់ គណនីបញ្ញើបត់បែន ឬគណនីសន្សំ ប័ណ្ណឥណទាន ប្រាក់បញ្ញើផ្ទាល់ខ្លួន ឬវត្ថុបញ្ចាំ។
  • ទម្រង់ពាក្យសុំដែលបានបំពេញរួច

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកកាន់ធនាគារយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 225 333។