គណនីសន្សំតាមទូរស័ព្ទ

ជាមួយ​កម្មវិធី​ ABA​ Mobile​ អ្នក​អាច​បើក​គណនី​សន្សំ​ដ៏​ពេញ​និយម​បំផុត​របស់​យើងខ្ញុំ​បាន​យ៉ាង​ងាយស្រួល​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​។

​គណនី​សន្សំ​តាម​ទូរស័ព្ទ​ ABA​ បើក​ដោយ​មិន​តម្រូវ​ឲ្យ​មាន​សមតុល្យ​បើក​ដំបូង​ និង​សមតុល្យ​បើក​បន្ដ​ រួម​ជាមួយ​ការ​ដាក់​ប្រាក់​ និង​ដក​ប្រាក់​ឥត​កំណត់​ ហើយ​ផ្ដល់​ការ​ប្រាក់​រហូត​ដល់​ 1.5%​ ក្នុង​មួយ​ឆ្នាំ​!​ ដើម្បី​បើក​គណនី​ សូម​បើក​កម្មវិធី​ ABA​ Mobile,​ ចុច​ បើក​គណនី​ថ្មី​ រួច​ជ្រើសរើស​ គណនី​សន្សំ​ ជា​ការ​ស្រេច​។​

មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។

ដឹងបន្ថែម

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)​ សម្រាប់ប្រាក់ដុល្លារ

សមតុល្យប្រចាំថ្ងៃអត្រាការប្រាក់
USD ≤ 1,0000.00%
USD ≤ 10,0000.10%
USD ≤ 25,0000.15%
USD ≤ 50,0000.20%
USD ≤ 100,0000.30%
USD ≤ 500,0000.45%
USD > 500,0000.70%

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល

សមតុល្យប្រចាំថ្ងៃអត្រាការប្រាក់
KHR ≤ 20,000,0001.00%
KHR ≤ 100,000,0001.25%
KHR > 100,000,0001.50%

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
ប្រាក់បញ្ញើដំបូងសម្រាប់និវាសនជនមិនមាន
ប្រាក់បញ្ញើដំបូងសម្រាប់អនិវាសនជន
សមតុល្យបន្តក្នុងគណនី
ចំនួនគណនី3 គណនីប្រាក់រៀល រួមទាំងគណនីលេខពិសេស
3 គណនីប្រាក់ដុល្លារ រួមទាំងគណនីលេខពិសេស
ការទូទាត់ការប្រាក់រៀងរាល់ 1 ខែ ម្តង ឬនៅពេលស្នើសុំបិទគណនី
លក្ខខណ្ឌប្រតិបត្តិការប្រតិបត្តិការនៃការសន្សំប្រាក់នឹងត្រូវដំណើរការតាមរយៈបណ្តាញឌីជីថលទាំងអស់របស់ ABA
ការបិទគណនី​តាមកម្មវិធី ABA Mobile
សៀវភៅធនាគារ2មិនមាន
បិទគណនីសម្រាប់ការបិទគណនីក្នុងអំឡុងពេល 3 ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20 ដុល្លារ ឬ 80,000 រៀល
ចូលទៅកាន់ប្រាក់បញ្ញើ
  • គ្រប់សាខាធនាគារ ABA
  • តាមកម្មវិធី ABA Mobile
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាគណនីប្រចាំខែ310 ដុល្លារ / 40,000 រៀល/ឆ្នាំ
បញ្ជាក់សមតុល្យគណនី10 ដុល្លារ / 40,000 រៀល/សន្លឹក
ពិនិត្យ និងបញ្ជាក់សមតុល្យគណនី10 ដុល្លារ / 40,000 រៀល/ដង

លក្ខខណ្ឌ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ ABA​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។

1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365 ថ្ងៃ នៃឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។
2 មិនមានផ្តល់ជូនឡើយ។ អតិថិជនត្រូវចូលមើលគណនីតាមរយៈកម្មវិធី ABA Mobile។ ជាជម្រើស អតិថិជនអាចស្នើសុំសៀវភៅធនាគារ នៅធនាគារ ABA ប៉ុន្តែគិតថ្លៃសេវា។
ប្រព័ន្ធរបស់យើងនឹងកាត់ទឹកប្រាក់ 10 ដុល្លារ ឬ 40,000 រៀល ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីសន្សំតាមទូរស័ព្ទរបស់អ្នកមិនដំណើរការចាប់ពី 12 ខែ ឡើងទៅ។

លក្ខខណ្ឌតម្រូវ

​ដើម្បី​បើក​គណនី​បញ្ញើ​មាន​កាលកំណត់​លើ​ទូរស័ព្ទ​បាន​ សូម​អនុវត្ត​តាម​លក្ខខណ្ឌ​ខាងក្រោម​៖

  • អតិថិជន​ត្រូវ​តែ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​។​
  • អតិថិជនត្រូវតែមានគណនីមួយ ដូចជា៖ គណនីបញ្ញើសន្សំ, គណនីចរន្ត ឬ គណនីចរន្ត “PLUS” ជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។​
  • គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍។

​អត់​ទាន់​មានកម្ម​វិធី​ ABA​ Mobile​ មែន​?

សូម​ចុច​រូប​ Store​ ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​យក​កម្មវិធី​ ABA​ Mobile​ ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ហើយ​ គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ការ​ស្រេច​!

    

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader