គណនីចរន្ត

គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។

មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។

ដឹងបន្ថែម

លក្ខខណ្ឌ

រូបិយប័ណ្ណប្រាក់ដុល្លារប្រាក់រៀល
ប្រាក់បញ្ញើដំបូង1100400,000
សមតុល្យបន្តអប្បបរមា ក្នុងគណនី1100400,000
រយៈពេលរក្សាទុក អប្បបរមាមិនកំណត់
សៀវភៅមូលប្បទានបត្រ20 ដុល្លារ/ក្បាល
50 ទំព័រ
80,000 រៀល/ក្បាល
50ទំព័រ
ការដក/ដាក់ប្រាក់មិនកំណត់
ដក ឬដាក់សាច់ប្រាក់សម្រាប់ សាខាក្រៅតំបន់ (កំណត់ក្នុងមួយថ្ងៃ)230,00020លាន
ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមសភាផាត់ទាត់ (ក្នុងមួយសន្លឹក)50200,000
ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមបញ្ជរ ABA (ក្នុងមួយសន្លឹក)1040,000
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាធនាគារតាមកម្មវិធីទូរស័ព្ទ3ឥតគិតថ្លៃ
វិធីចូលទៅកាន់ប្រាក់បញ្ញើ
  • គ្រប់សាខាធនាគារទាំងអស់
  • ម៉ាស៊ីនដាក់ប្រាក់4
  • តាមកម្មវិធីទូរស័ព្ទ
  • កាត UnionPay/កាត Mastercard/កាត Visa

លក្ខខណ្ឌ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ ABA​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។

1 សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20ដុល្លារ ឬ 80,000រៀល។
2 ក្នុងករណីដាក់ ឬដកប្រាក់ លើសពីចំនួនកំណត់ក្នុង 1ថ្ងៃ ថ្លៃសេវា 0.10% ឬតិចបំផុត 1ដុល្លារ (ជ្រើសយកចំនួនដែលច្រើនជាង) នឹងត្រូវអនុវត្ត។
3 
សម្រាប់តែអ្នកប្រើប្រាស់គណនីឯកជនប៉ុណ្ណោះ។
4 
អាចប្រើបានតែមួយរូបិយប័ណ្ណដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកអ្នកអាច

  • ធ្វើប្រតិបត្តិការមិនកំណត់​សម្រាប់សមតុល្យដែលមានរបស់អ្នក ​នៅគ្រប់ពេលទាំងអស់​ដោយឥតគិតថ្លៃ។
  • ចូលមើលគណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ ផ្លែតហ្វម ABA Business ឬការមកកាន់សាខា ណាមួយ​របស់ធនាគារ ABA។
  • ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមា​​មាននៅក្នុងគណនី​។

អត្ថប្រយោជន៍

ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖

ដើម្បី​មាន​សិទ្ធិបើកគណនីបញ្ញើមានកាលកំណត់នៅ​ធនាគារ ABA លោក​អ្នក​ចាំ​បាច់​ត្រូវ៖

សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
  • ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
  • ត្រូវ​មាន​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​ និង​ឯកសារ​ណាមួយ​ដែល​បញ្ជាក់​ពី​ការ​ស្នាក់​នៅ​របស់​អ្នក​1
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

1 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖

  • ទិដ្ឋាការ​ដែល​បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ដែល​មាន​សុពលភាព​ចាប់ពី​ 182​ថ្ងៃ​ ឬ​
  • លិខិតបញ្ជាក់​ការ​ស្នាក់​នៅ​ (​កិច្ចសន្យាជួល​ផ្ទះ​ លិខិតបញ្ជាក់​អាសយដ្ឋាន​ស្នាក់​នៅ​ វិក្កយបត្រ​សណ្ឋាគារ​)​ ដែល​បង្ហាញ​ពី​រយៈពេល​ស្នាក់​នៅ​យ៉ាង​ហោច​ 6​ ខែ​ នៅ​ក្នុង​កិច្ចសន្យា​ ឬ​
  • ​លិខិតបញ្ជាក់​ការងារ​ (​កិច្ចសន្យាការងារ​ វិញ្ញាបនបត្រ​ការងារ​)​ ដែល​មាន​សុពលភាព​យ៉ាង​ហោច​ណាស់​ 6​ខែ​ ឬ​អាជ្ញាប័ណ្ណ​/​លិខិតបញ្ជាក់​អាជីវកម្ម​ (​ប្រសិនបើជា​ស្វ័​យ​និ​យោជ​)​។​

​សម្គាល់​៖

  • អតិថិជន​ចាំបាច់​ត្រូវ​ឆ្លងកាត់​ដំណើរការ​ទទួលយក​អតិថិជន​របស់​ធនាគារ​មុន​ពេល​បើក​គណនី​។​

សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203

គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និងងាយស្រួលសម្រាប់ការការទូទាត់ការទិញទំនិញ និងសេវាកម្ម។
រូបិយប័ណ្ណដែលអាចប្រើបានសម្រាប់គណនីចរន្តមានដូចជា ដុល្លារអាមេរិក (USD) និងប្រាក់រៀល (KHR)។
សម្រាប់បើកគណនីចរន្តអតិថិជនត្រូវតម្រូវឲ្យមាន៖ 
  • ការដាក់ប្រាក់តម្កល់ដំបូងចាប់ពី USD 100 ឬ KHR 400,000 សម្រាប់ឯកត្តជន និងក្រុមហ៊ុន ឬ USD 50,000 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR សម្រាប់ស្ថាប័នហិរញ្ញវត្ថុ
  • សមតុល្យបន្តអប្បបរមា USD 20 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR;
  • រយៈពេលរក្សាទុក អប្បបរមាមិនមានកាលកំណត់.
ឯកសារសម្រាប់បើកគណនីចរន្តមានដូចជា៖
  • សម្រាប់ឯកត្តជន
    អត្តសញ្ញាណច្បាប់ដើមសំរាប់និវាសនជន
    លិខិតឆ្លងដែនច្បាប់ដើម និងទិដ្ឋាការដែលមានសុពលភាពសម្រាប់អនិវាសនជន

  • សម្រាប់ក្រុមហ៊ុន ឬអង្គការ
    វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មពីក្រសួងពាណិជ្ជកម្ម
    អាជ្ញាប័ណ្ណ លក្ខន្តិកៈក្រុមហ៊ុន / អង្គភាព និងត្រា
    ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណដែលមានហត្ថលេខាដើមរបស់ក្រុមប្រឹក្សាភិបាល
អត្ថប្រយោជន៍របស់គណនីចរន្តមានដូចជា៖
  • ទទួលបានរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ (តាមការស្នើសុំ)
  • ទទួលបានសេវា E-Service (ផ្ញើរសារទៅកាន់ទូរស័ព្ទដៃ ឬអ៊ីមែល) ដោយឥតគិតថ្លៃ
  • ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃតាមរយៈ ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម
  • ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ
មិនមានការផ្តល់ជូនអត្រាការប្រាក់សម្រាប់គណនីចរន្តទេ។
ជាមួយគណនីចរន្ត អតិថិជនអាច៖
  • ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមាននៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ។
  • ប្រើប្រាស់គណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ ផ្លែតហ្វម ABA Business ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
  • ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ដោយរក្សាសមតុល្យបន្តអប្បបរមាមាននៅក្នុងគណនី
  • មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានភ្លាមៗអំពីប្រតិបត្តិការគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវា E-Service ដោយឥតគិតថ្លៃ។
លោកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារ ABA ដែលអ្នកបានបើកគណនី។ ការបិទគណនីនឹងមិនមានការ បង់នូវកម្រៃបន្ថៃម ប្រសិនបើគណនីបិទក្រោយបីខែគិតចាប់ពីថ្ងៃបើក។ បើគណនីបិទមុនបីខែ ធនាគារនឹងគិតកម្រៃ USD 20។
សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នក ហើយអាចជួបពិភាក្សាជាមួយប្រធានផ្នែកទំនាក់ទំនងរបស់យើង ឬក៏អាចទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនតាមទូរស័ព្ទដើម្បើរៀបចំការណាត់ជួបជាមួយនឹងប្រធានផ្នែកទំនាក់ទំនងរបស់យើង។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader