ភ្នាក់ងារ SmartLuy

ធនាគារ​ABA​ បាន​ចាប់​ដៃគូ​ជាមួយ​ Smart​ Axiata​ ដើម្បី​ផ្តល់​សេវា​បង់​កម្ចី​ធនាគារ​បាន​ងាយស្រួល​ដល់​អតិថិជន​របស់​ខ្លួន​ តាម​រយៈ​បណ្តាញ​ភ្នាក់ងារ​របស់​ SmartLuy​ ជាង​ 7,000​កន្លែង​ នៅ​ទូ​ទាំង​ប្រទេស​។​ ជាមួយនឹង​ថ្លៃ​សេវា​ទាប​ចាប់ពី​ 0.25​ ដុល្លារ​ ឬ​ 1,000​ រៀល​ លោក​អ្នក​អាច​បញ្ចូល​ទឹកប្រាក់​ទៅ​ក្នុង​គណនី​ធនាគារ​ ABA​ របស់​អ្នក​បាន​យ៉ាង​ស្រួល​ តាម​រយៈ​ភ្នាក់ងារ​ SmartLuy​ ដែល​នៅ​ជិត​កន្លែងធ្វើការ​ ឬ​នៅ​ជិត​ផ្ទះ​របស់​អ្នក​ជាង​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​សាខា​របស់​ធនាគារ​ ABA​។​

​រីករាយ​ជាមួយនឹង​ការ​ដាក់​ប្រាក់​ចូល​គណនី​ ABA​ របស់​អ្នក​យ៉ាង​ឆាប់រហ័ស​ និង​មាន​តម្លៃ​ថោក​ តាម​រយៈ​ភ្នាក់ងារ​ SmartLuy!​

ថ្លៃ​សេវា​ដាក់​ប្រាក់

ថ្លៃ​សេវា​ដាក់​ប្រាក់​ចូល​គណនី​ ABA​ តាម​រយៈ​ភ្នាក់ងារ​ SmartLuy​ មាន​តម្លៃ​សមរម្យ​ និង​ត្រូវ​បាន​គិត​ជា​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​ដូច​ខាងក្រោម៖​

ប្រាក់ដុល្លារ
ចំនួន ថ្លៃសេវា
<100.49 0.25
100.49 – 300.49 0.38
>300.49 1.00
ប្រាក់រៀល
ចំនួន ថ្លៃសេវា
<401,900 1,000
401,900 – 1,201,900 1,500
>1,201,9004,000

*​ចំនួន​សាច់ប្រាក់​ ដែល​អាច​ដាក់​បាន​ច្រើន​បំផុត​ក្នុង​មួយ​ប្រតិបត្តិការ​គឺ​ 5,000​ ដុល្លារ​ ឬ​ 20,000,000​ រៀល​ ដោយ​អាច​ដាក់​បាន​ប៉ុន្មាន​លើក​ក៏​បាន​ក្នុង​មួយ​ថ្ងៃ​។​

វា​គឺជា​សេវា​ភ្ជាប់​ឬ​បញ្ចូល​គ្នា​រវាង​ធនាគារ​ ABA​ និង​ SmartLuy​  ដែល​អតិថិជន​ ABA​ អាច​បង់ប្រាក់​កម្ចី​របស់​ខ្លួន​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ SmartLuy​  ទូ​ទាំង​ប្រទេស​។​
​អ្នក​អាច​ដាក់​ប្រាក់​តាម​ចំនួន​ដែល​ត្រូវ​ដាក់​នៅ​តាម​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ SmartLuy​  ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ​ ឬ​កន្លែង​ការងារ​របស់​អ្នក​។​ ក្រោយ​ដាក់​ប្រាក់​រួច​ ទឹកប្រាក់​នោះ​នឹង​ចូល​ទៅ​ក្នុង​គណនី​ដែល​ត្រូវ​បង់​កម្ចី​នៅ​ធនាគារ​ ABA​ ភ្លាមៗ​។​
​អ្នក​ត្រូវ​ផ្តល់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​,​ លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​,​ និង​ចំនួន​សាច់ប្រាក់​ (​ជា​ប្រាក់​ដុល្លារ​ ឬ​ប្រាក់​រៀល​)​ រួម​ទាំង​ថ្លៃ​សេវា​ទៅ​ឲ្យ​ភ្នាក់ងារ​ SmartLuy​  ជា​ការ​ស្រេច​។​
ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពី​ភ្នាក់ងារ​ SmartLuy​  សូម​ទូរស័ព្ទ​ទៅ​កាន់​ផ្នែក​ផ្ដល់​ព័ត៌មាន​ SmartLuy​  តាម​រយៈ​លេខ​ 010​ 200​ 788​។
​អ្នក​ត្រូវ​ប្រាប់​ភ្នាក់ងារ​ភ្លាមៗ​ ដើម្បី​ឲ្យ​គាត់​អាច​ទាក់​ផ្នែក​ផ្ដល់​ព័ត៌មាន​ SmartLuy​  ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេលា​។​ចំណាំ​៖​ រាល់ពេល​ដាក់​ប្រាក់​ ភ្នាក់ងារ​ SmartLuy​  តែងតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ជាមួយ​អ្នក​ដើម្បី​បញ្ជាក់​ថា​ច្បាស់លាស់​ជា​មុន​សិន​ មុន​ធ្វើ​ប្រ​តិ​បត្ត​ការ​។​ ដូច្នេះ​សូម​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​ស្នើ​ឲ្យ​ភ្នាក់ងារ​កែតម្រូវ​លេខ​គណនី​របស់​អ្នក​ភ្លាមៗ​ ប្រសិនបើ​អ្នក​យល់​ថា​វា​ខុស​។​ សូម​រក្សា​ទុក​បង្កាន់ដៃ​ ដែល​ទទួល​បាន​ពី​ភ្នាក់ងារ​ដើម្បី​ទុកជា​ឯកសារយោង​ ឬ​ភ័ស្តុតាង​។​
អាច​ឲ្យ​សាច់ញាតិ​ដាក់​ជំនួស​បាន​។​ សូម​ប្រាកដ​ថា​សាច់ញាតិ​របស់​អ្នក​ស្គាល់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​ របស់​អ្នក​បាន​ត្រឹមត្រូវ​ ហើយ​ផ្តល់​នូវ​ចំនួន​សាច់ប្រាក់​ត្រឹមត្រូវ​ (​ជា​ដុល្លារ​ ឬ​រៀល​)​ រួម​ទាំង​កម្រៃ​សេវា​ទៅ​ឲ្យ​ភ្នាក់ងារ​ SmartLuy​។​
ក្នុង​ករណី​បែប​នេះ​ សូម​ផ្ញើ​រូបថត​បង្កាន់ដៃ​របស់​អ្នក​ ទៅ​មន្ត្រី​ឥណទាន​របស់​ធនាគារ​ ABA​ តាម​រយៈ​បណ្តាញ​សង្គម​ សម្រាប់​ជា​ឯកសារយោង​ ឬ​ជា​ភ័ស្តុតាង​។​ ឬ​ក៏​អ្នក​អាច​តេ​មក​ផ្នែក​ផ្ដល់​ព័ត៌មាន​ SmartLuy​  តាម​លេខ​ 010​ 200​ 788​ សម្រាប់​ជំនួយ​។​
តម្លៃ​សេវា​ គឺ​អាស្រ័យ​លើ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​បង់​។​ សូម​ពិនិត្យ​មើល​តារាង​តម្លៃ​សេវា​ដាក់​ប្រាក់​លំអិត​។​ចំណាំ​៖​​ ថ្លៃ​សេវា​ត្រូវ​បង់​ដោយឡែក​ពី​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ដាក់​ទៅ​គណនី​ធនាគារ​ ABA​ របស់​អ្នក​។​
អ្នក​អាច​ដាក់​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។​ រាល់​ប្រតិបត្តិការ​ថ្មី​ទាំងអស់​ ត្រូវ​បង់ថ្លៃ​សេវា​ថ្មី​។​ សម្រាប់​ព័ត៌មាន​លំអិត​ សូម​ពិនិត្យ​មើល​តារាង​កម្រៃ​សេវា​ដាក់​ប្រាក់​។​
សូម​លោក​អ្នក​ជួយ​ប្រាប់​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​កន្លែង​ផ្ទេរ​ប្រាក់​នោះ​ មក​ផ្នែក​បម្រើ​អតិថិជន​របស់​យើងខ្ញុំ​តាម​រយៈ​ Messenger​ នៃ​ទំព័រ​ Facebook​ ABA​ ឬ​ តាម​រយៈ​លេខ​ 023​ 225​ 333​។​ យើង​នឹង​ធ្វើការ​ជាមួយ​ Speed​ Pay​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

ជំហាន​ងាយៗ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ពី​ភ្នាក់ងារ​ SmartLuy​ ទៅ​កាន់​គណនី​ ABA​ របស់​អ្នក

  1. ​អញ្ជើញ​ទៅ​កាន់​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​របស់​ SmartLuy​ ដែល​នៅ​ជិត​អ្នក​បំផុត​ (​ដើម្បី​ដឹង​ថា​ភ្នាក់ងារ​ណា​នៅ​ជិត​ជាងគេ​ សូម​មើល​ទីតាំង​របស់​ភ្នាក់ងារ​នៅ​លើ​ផែនទី​ ឬ​តេ​មក​កាន់​ផ្នែក​គាំទ្រ​របស់​ SmartLuy​ លេខ​ 010​ 200​ 788)​។​
  2. ​ប្រាប់​លេខ​គណនី​ ABA​ ទាំង​ 9​ខ្ទង់​ ដល់​ភ្នាក់ងារ​ SmartLuy​ ព្រមទាំង​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ និង​ប្រគល់​សាច់ប្រាក់​ជា​ដុល្លារ​ ឬ​រៀល​តាម​ចំនួន​ដែល​ត្រូវ​ដាក់​ ហើយ​បង់ថ្លៃ​សេវា​ជា​ការ​ស្រេច​។​
  3. រួច​ហើយ​ អ្នក​នឹង​ទទួល​បាន​វិក្កយបត្រ​ពី​ភ្នាក់ងារ​ផ្ទេរ​ប្រាក់​ SmartLuy​ ដើម្បី​បញ្ជាក់​ពី​ការ​ផ្ទេរ​ប្រាក់​បាន​ជោគជ័យ​។​

ជីវិត​កាន់តែ​ងាយស្រួល​ជាមួយ​ ABA​ Mobile​ app!

ក្រោយ​ពី​ដាក់​ប្រាក់​ចូល​គណនី​រួច​ អ្នក​អាច​ឆែក​មើល​ទឹកប្រាក់​បាន​យ៉ាង​ងាយ​ តាម​កម្មវិធី​ ABA Mobile ​ដ៏​មាន​សុវត្ថិភាព​ និង​ងាយស្រួល​ប្រើ​។​ កម្មវិធី​នេះ​ Free​ ទាំង​ដោ​ន​ឡូត​ និង​ប្រើប្រាស់​។​

ចុច​លើ​សញ្ញា​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ពី​ App​ Store​ ឬ​ Play​ Store​។​ ក្រោយ​ដោ​ន​ឡូត​រួច​ អ្នក​គ្រាន់តែ​អនុវត្ត​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ នោះ​អ្នក​អាច​ប្រើ​បាន​ភ្លាម​!