ម៉ាស៊ីន Cash-In

ម៉ាស៊ីនដាក់សាច់ប្រាក់អាចឲ្យអតិថិជនរបស់ធនាគារ ABA បង់ថ្លៃសេវាទៅអ្នកផ្គត់ផ្គង់ផ្សេងៗគ្នាជាច្រើន និងធ្វើ ការដាក់ប្រាក់ទៅក្នុងគណនីរបស់ធនាគារ ABA ផងដែរ។ រាល់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងតាមរយៈម៉ាស៊ីនដាក់សាច់ប្រាក់ នឹងបង្ហាញភ្លាមៗនៅលើគណនីរបស់អតិថិជនជាមួយនឹងអ្នកផ្តល់សេវាផ្សេងៗ ឬនៅគណនីរបស់ធនាគារ ABA។

អត្ថប្រយោជន៍សំខាន់នៃម៉ាស៊ីនដាក់សាច់ប្រាក់នេះ គឺលោកអ្នកអាចដាក់បញ្ចូលសាច់ប្រាក់ភ្លាមៗដើម្បីធ្វើប្រតិបត្តិការនៅក្នុងគណនីធនាគារ ABA តាមតម្រូវការរបស់លោកអ្នក ហើយថែមទាំងអាចធ្វើការសងប្រាក់កម្ចីដោយមិនចាំបាច់អញ្ជើញមកកាន់ការិយាល័យធនាគារផងដែរ។ ជាចុងក្រោយនៅក្នុងគម្រោងនេះ យើងបានដោះស្រាយបញ្ហារបស់អតិថិជនដែលមមាញឹកខ្លាំងក្នុងការងារ និងមិនសូវមានពេលអញ្ជើញមកកាន់ការិយាល័យធនាគារ ABA ព្រមទាំងធ្វើការបញ្ចូលប្រាក់ទៅក្នុងគណនីនៅពេលក្នុងម៉ោងការងារផងដែរ។

ឥលូវ​នេះ​ លោក​អ្នក​អាច​ធ្វើការ​ដាក់​សាច់ប្រាក់​ ឬ​សង​ប្រាក់​កម្ចី​បាន​គ្រប់ពេលវេលា​ 24/7​។​

លោក​អ្នក​មិន​ត្រឹមតែ​អាច​ជឿជាក់​ដូច​ជា​ការ​អញ្ជើញ​មក​ដាក់​សាច់ប្រាក់​នៅ​ការិយាល័យ​ធនាគារ​ ABA​ ផ្ទាល់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួល​បាន​ដំណើរការ​ដ៏​ឆាប់រហ័ស​ និង​កាន់តែ​ងាយស្រួល​ផង​ដែរ​។​

ចាប់ពី​ពេល​នេះ​តទៅ​ យើង​មាន​ម៉ាស៊ីន​ដាក់​សាច់ប្រាក់​នៅ​តាម​គ្រប់​បណ្តា​សាខា​ទាំងអស់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​កំពុង​បង្កើន​ចំនួន​ទីតាំង​ម៉ាស៊ីន​ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ផង​ដែរ​។​