មុខងារស្កែនស្នាមម្រាមដៃ

សេវាកម្មចូលក្នុងកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ ធ្វើឲ្យសេវាធនាគារកាន់តែឆាប់រហ័ស និងមានសុវត្ថិភាព។ ឥឡូវនេះ អ្នកអាចចូលប្រើប្រាស់កម្មវិធី ABA Mobile app ដោយគ្រាន់តែប្រើម្រាមដៃរបស់អ្នកចុចតែម្ដងប៉ុណ្ណោះ។ ម្រាមដៃរបស់អ្នក គឺជាលេខសម្ងាត់ពិសេសបំផុត ដែលគ្មាននរណាអាចស្មានដឹង!

ការដំឡើងកម្មវិធីមានភាពងាយស្រួល

ជំហានទី 1 – យល់ព្រមតាមលក្ខខណ្ឌ ក្នុងការប្រើប្រាស់មុខងារ ប្រើស្នាមម្រាមដៃ

ជំហានទី 2 - Login ដោយប្រើឈ្មោះ និង/ឬ លេខកូដសម្ងាត់ ដើម្បីបើកដំណើរការសេវានេះ

រួចរាល់! ឥឡូវនេះ អ្នកអាចចូលកម្មវិធី ដោយគ្រាន់តែប្រើស្នាមម្រាមដៃ

តើអ្នកចូលចិត្តកម្មវិធីនេះ ឬទេ?

សូមទាញយកម្មវិធី ABA Mobile app របស់យើងនៅថ្ងៃនេះ!

ឧបករណ៍ដែលអាចប្រើប្រាស់សម្រាប់ការចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់នេះរួមមាន៖

  • ទូរសព្ទ Apple iPhone 5s ឬក៏ខ្ពស់ជាងនេះ
  • Samsung, LG, Sony, HTC, Motorola, ASUS ឬ Huawei ដែលប្រើកម្មវិធី Android OS version 6 (Marshmallow) ឬក៏ខ្ពស់ជាងនេះ។

ខ និងលក្ខខណ្ឌ (“លក្ខខណ្ឌ”) ទាំងនេះ អនុវត្តចំពោះ និងគ្រប់គ្រងលើការប្រើប្រាស់សេវាចូល
កម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់របស់អ្នក ដែលជាផ្នែកមួយនៃសេវាកម្មវិធី ABA Mobile Banking (ABA Mobile) ផ្ដល់ដោយធនាគារវឌ្ឍនៈអាស៊ីចំកាត់ (“ABA” ឬ “ធនាគារ”) ហើយដូច្នេះ៖

  • លក្ខខណ្ឌទាំងនេះសម្រាប់អនុវត្តបន្ថែមពីលើ និងត្រូវភ្ជាប់ជាមួយ ខ និងលក្ខខណ្ឌស្ដីពីសេវាកម្មវិធី ABA Mobile (ហើយឯកសារយោងសម្រាប់ខ និងលក្ខខណ្ឌនៃខ និងលក្ខខណ្ឌរបស់ធនាគារ ABA ស្ដីពីសេវាកម្មវិធី ABA Mobiles ត្រូវរួមបញ្ចូលជាឯកសារយោងសម្រាប់លក្ខណ្ឌទាំងនេះ) និង
  • ក្នុងករណីមានចំណុចណាមួយមិនត្រូវគ្នា ឬអសង្គតិភាព លក្ខណ្ឌទាំងនេះត្រូវមានអាទិភាព លើ ខ និងលក្ខខណ្ឌរបស់ធនាគារ ABA ស្ដីពីសេវាកម្មវិធី ABA Mobiles សម្រាប់ភាពមិនត្រូវគ្នា និងអសង្គតិភាពទាំងនោះ។ លក្ខខណ្ឌសេវាកម្មវិធី ABA Mobiles អាចចូលមើលបានតាមរយៈវិបសាយ

មុខងារចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ គឺជាសេវាដែលអ្នកអាចប្រើស្នាមម្រាមដៃរបស់អ្នកដែលបានដាក់បញ្ចូលទៅក្នុងឧបករណ៍ចល័ត ជំនួសឲ្យឈ្មោះអ្នកប្រើប្រាស់ ឬលេខសម្ងាត់ចូលកម្មវិធី ABA Mobile របស់អ្នក ជាលេខកូដសុវត្ថិភាពដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកក្នុងការចូលប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារ។
អ្នកត្រូវទទួលយក និងឯកភាពចំពោះលក្ខខណ្ឌទាំងនេះ ទើបអ្នកអាចចូលកម្មវិធី ABA Mobile តាមរយៈសេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់។ ប្រសិនបើអ្នកមិនទទួលយកលក្ខខណ្ឌទាំងនេះទេ សូមបញ្ឈប់ការចូល ឬប្រើប្រាស់សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់របស់ធនាគារ ABA។ ការទទួលយក និងឯកភាពចំពោះលក្ខខណ្ឌទាំងនេះ មានន័យថាអ្នកបានទទួលស្គាល់ និងព្រមព្រៀងថាស្នាមម្រាមដៃដែលប្រើដើម្បីដោះសោរឧបករណ៍ចល័តរបស់អ្នក ក៏អាចចូលទៅប្រើប្រាស់គណនី ធ្វើការទូទាត់ ផ្ទេរប្រាក់ និងចេញសេចក្ដីណែនាំដល់ធនាគារផងដែរ។ អ្នកយល់អំពីភាពចាំបាច់ដែលត្រូវការពារឧបករណ៍ចល័តរបស់អ្នក។ ប្រសិនបើនៅលើឧបករណ៍ចល័តរបស់អ្នក មានបញ្ចូលស្នាមម្រាមដៃរបស់បុគ្គលផ្សេងទៀតនោះ បុគ្គលទាំងនោះនឹងអាចចូលទៅមើលព័ត៌មានគណនីរបស់អ្នកផងដែរ។ ដើម្បីកុំឲ្យមានការសង្ស័យ សូមបញ្ជាក់ថា កម្មវិធី ABA Mobile ពុំមានរក្សាទុកទិន្នន័យអត្តសញ្ញាណណាមួយឡើយ។

សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ គឺជាមុខងារមួយរបស់កម្មវិធី ABA ដែលផ្ដល់ជូនចំពោះតែអតិថិជនដែលប្រើប្រាស់៖

1. ឧបករណ៍ចល័តរបស់ Apple ដែលមានមុខងារស្គាល់ស្នាមម្រាមដៃដំណើរការលើប្រព័ន្ធ iOS 7 ឬ ខ្ពស់ជាងនេះ និងបានបញ្ចូល Touch ID។ Touch ID គឺជាមុខងារស្គាល់ស្នាមម្រាមដៃដែលបង្កើតឡើង និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Apple Inc.។ មុខងារបញ្ជាក់ស្នាមម្រាមដៃសម្គាល់មិនអាចដំណើរការឡើយប្រសិនបើទូរសព្ទមានកម្មវិធីដែលគ្មានការអនុញ្ញាតពីក្រុមហ៊ុន Apple Inc.។

2. នៅលើឧបករណ៍ដំណើរការដោយ Android OS របស់ Google ដែលត្រូវបានអនុញ្ញាតដែលមានមុខងារស្គែនម្រាមដៃដំណើរការលើប្រព័ន្ធ Android version 6 (Marshmallow) ឬខ្ពស់ជាងនេះ និងដែលមានស្នាមម្រាមដៃ ត្រូវបានបញ្ចូលទៅក្នុងឧបករណ៍នោះ។ មុខងារស្គែនម្រាមដៃគឺជាកម្មវិធីស្គាល់ស្នាមម្រាមដៃដែលបានបង្កើតឡើងសម្រាប់ឧបករណ៍ចល័តដំណើរការដោយ Android។ មុខងារបញ្ជាក់ស្នាមម្រាមដៃសម្គាល់មិនអាចដំណើរការឡើយប្រសិនបើឧបករណ៍មាននូវកម្មវិធីដែលគ្មានការអនុញ្ញាតពី Google និង/ឬពីក្រុមហ៊ុនលក់ឧបករណ៍ចល័តឡើយ។ ធនាគារ ABA សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរបញ្ជីឈ្មោះនៃក្រុមហ៊ុនផលិតឧបករណ៍ចល័តសម្រាប់ដំណើរការកម្មវិធីនេះទៅតាមឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ខ្លួន។

3. អ្នកបានទទួលស្គាល់ និងយល់ព្រមថា ដើម្បីប្រើប្រាស់សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់របស់ធនាគារ ABA៖

  • អ្នកត្រូវតែជាអ្នកប្រើប្រាស់មានសុពលភាពនូវកម្មវិធី ABA Mobile
  • អ្នកត្រូវដំឡើងកម្មវិធី ABA Mobile ដោយប្រើប្រាស់ឧបករណ៍ចល័តដែលមានការអនុញ្ញាត
  • អ្នកត្រូវដំណើរការមុខងារស្គាល់ស្នាមម្រាមដៃនៅលើឧបករណ៍ចល័តដែលមានការអនុញ្ញាតរបស់អ្នក និងបញ្ចូលស្នាមម្រាមដៃរបស់អ្នកយ៉ាងតិចចំនួនមួយដើម្បីគ្រប់គ្រង ការចូលទៅក្នុងឧបករណ៍ចល័ត ដែលមានការអនុញ្ញាត។
  • អ្នកនឹងតម្រូវឲ្យឆ្លងកាត់ដំណាក់កាលចុះឈ្មោះ ដោយប្រើប្រាស់ឈ្មោះអ្នកប្រើប្រាស់ សម្រាប់កម្មវិធី ABA Mobile និងលេខកូដ PIN របស់អ្នកដើម្បីចាប់ផ្ដើមប្រើប្រាស់ស្នាមម្រាមដៃ ដែលអ្នកបានរក្សាទុកនៅក្នុងឧបករណ៍ចល័ត ដែលមានការអនុញ្ញាតរបស់អ្នក ដើម្បីចូលទៅប្រើប្រាស់សេវាធនាគារ ចល័តរបស់យើង។ នៅពេលដំណើរការចុះឈ្មោះ ទទួលបានភាពជោគជ័យ ស្នាមម្រាមដៃ ដែលរក្សាទុកនៅក្នុងឧបករណ៍ចល័ត ដែលមានការអនុញ្ញាតរបស់អ្នក នឹងក្លាយជាលេខកូដសម្ងាត់ និង
  • អ្នកត្រូវធានាសុវត្ថិភាពឈ្មោះអ្នកប្រើប្រាស់ និងលេខកូដ PIN ដែលអ្នកអាចប្រើប្រាស់ ដើម្បីបញ្ចូលស្នាមម្រាមដៃ របស់អ្នកទៅក្នុងឧបករណ៍ចល័ត ដែលមានការអនុញ្ញាត។

4. ដើម្បីប្រើប្រាស់សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់អ្នកចាំបាច់ត្រូវ៖

  • ដំឡើងកម្មវិធី ABA Mobile នៅក្នុងឧបករណ៍ចល័តរបស់អ្នក។
  • បញ្ចូលស្នាមម្រាមដៃយ៉ាងតិចចំនួនមួយនៅក្នុងឧបករណ៍ចល័តរបស់អ្នក។
  • អនុវត្តទៅតាមលក្ខខណ្ឌទាំងនេះ។
  • ឆ្លងកាត់ដំណាក់កាលដំណើរការស្នាមម្រាមដៃសម្គាល់ ដោយអនុវត្តទៅតាមសេចក្ដីណែនាំ នៅលើអេក្រង់ នៅក្នុងកម្មវិធី ABA Mobile របស់អ្នក រួចបញ្ជាក់ដោយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងលេខកូដ PIN របស់អ្នក។

5. អ្នកអាចដំណើរការ និងបញ្ឈប់ដំណើរការសេវាចូលកម្មវិធី ដោយប្រើស្នាមម្រាមដៃសម្គាល់ របស់ធនាគារ ABA នៅពេលណាមួយក៏បាន តាមរយៈមុខងារ “Settings” ស្ថិតនៅម៉ឺនុយណែនាំខាងឆ្វេង នៃកម្មវិធីចល័តនៅ ពេលអ្នកចុះឈ្មោះចូល។

6. នៅរៀងរាល់ពេលដែលកម្មវិធីចល័ត ចាប់បានសញ្ញាអំពីការប្រើប្រាស់ស្នាមម្រាមដៃ រក្សាទុកនៅក្នុងឧបករណ៍ចល័ត ដែលមានការអនុញ្ញាត ដែលអ្នកបានបញ្ចូលសម្រាប់សេវា ចូលកម្មវិធីដោយប្រើស្នាមម្រាមដៃ សម្គាល់របស់ធនាគារ ABA ដើម្បីចូលទៅប្រើប្រាស់សេវាធនាគារ ចល័តរបស់យើង ឬអនុញ្ញាតចំពោះប្រតិបត្តិការផ្សេងៗ អ្នកត្រូវបានចាត់ទុកថា បានចូលទៅប្រើប្រាស់សេវាធនាគារចល័ត និង/ឬបានណែនាំយើងឲ្យអនុវត្តប្រតិបត្តិការ ទាំងនេះទៅតាមករណីនីមួយៗ។

7. អ្នកបានទទួលស្គាល់ថាការបញ្ជាក់ ត្រូវបានធ្វើឡើងដោយកម្មវិធីចល័ត ដោយភ្ជាប់ជាមួយម៉ូឌុលបញ្ជាក់ស្នាមម្រាមដៃ នៅលើឧបករណ៍ចល័តដែលមានការអនុញ្ញាត ហើយអ្នកបានយល់ព្រមចំពោះដំណើរការបញ្ជាក់នេះ។

8. អ្នកទទួលស្គាល់ និងយល់ព្រមថា ធនាគារពិតជាមិនបានធ្វើការធានា តំណាង ការអះអាង លក្ខខណ្ឌ ឬការសន្យាណាមួយ ទោះបីជាដោយផ្ទាល់ ឬដោយប្រយោល លក្ខណៈផ្លូវច្បាប់ ឬលក្ខណៈផ្សេងៗទៀត ដែលពាក់ព័ន្ធនឹង ឬកើតចេញពីការប្រើប្រាស់ សេវាចូលកម្មវិធីដោយ ប្រើស្នាមម្រាមដៃសម្គាល់ របស់ធនាគារ ABA ឬពាក់ព័ន្ធនឹងដំណើរការ ឬបញ្ហាណាមួយផ្សេងទៀត ពាក់ព័ន្ធនឹងសំណើសុំសេវាចូលកម្មវិធី ដោយប្រើស្នាមម្រាមដៃសម្គាល់របស់ធនាគារ ABA (“សំណើ”) ឡើយ។ ដោយមិនប៉ះពាល់ជាមួយអ្វី ដែលបានលើកឡើងខាងលើ ការទទួលយកសំណើរបស់អ្នក ពីសំណាក់ធនាគារមិនមែនជាការអះអាង ឬការធានារបស់ធនាគារឡើយ៖

  • សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់នឹងស្របទៅតាមលក្ខខណ្ឌតម្រូវរបស់អ្នក
  • សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់នឹងមានផ្ដល់ជូន អាចប្រើប្រាស់បាន ដំណើរការ ឬមានប្រតិបត្តិការជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្ដាញណាមួយ ប្រព័ន្ធ ឬ សេវាទាំងនេះផ្សេងទៀត ស្របទៅតាមការផ្ដល់ជូនរបស់ធនាគារតាមកាលវេលា ឬ
  • ការប្រើប្រាស់នូវសេវាចូលកម្មវិធី របស់អ្នកដោយប្រើស្នាមម្រាមដៃសម្គាល់ ឬដំណើរការអនុម័ត សំណើរបស់ធនាគារ នឹងដំណើរការប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងគ្មានភាពរអាក់រអួល មេរោគ កំហុសណាមួយឡើយ។

9. អ្នកទទួលស្គាល់ និងព្រមព្រៀងថា យោងទៅតាមលក្ខខណ្ឌកំណត់របស់ច្បាប់ពាក់ព័ន្ធនានា ធនាគារមិនទទួលខុសត្រូវ ចំពោះអ្នកនូវរាល់ការបាត់បង់ ការទទួលខុសត្រូវ ចំណាយ ការខូចខាត ការទាមទារ ដំណើរការ ឬវិធានការផ្លូវច្បាប់ណាមួយ (ទាំងដោយផ្ទាល់ ដោយប្រយោល ឬជាផលវិបាក) ពាក់ព័ន្ធនឹងបញ្ហាណាមួយ និងកើងឡើងក្នុងលក្ខណៈណាមួយ (ទោះជាដោយកិច្ចសន្យា កំហុសរដ្ឋប្បវេណី ការធ្វេសប្រហែស ឬទង្វើណាមួយ) ពាក់ព័ន្ធនឹង៖

  • ការផ្ដល់ជូនពីសំណាក់ធនាគារ ឬការប្រើប្រាស់របស់អ្នកនូវសេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ ឬកម្មវិធី
  • ដំណើរការអនុម័តសំណើរបស់អ្នក
  • ការចូលប្រើប្រាស់ និង/ឬកការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវឧបករណ៍ចល័តរបស់អ្នក
  • ការប្រើប្រាស់ព័ត៌មាន ឬទិន្នន័យពាក់ព័ន្ធនឹងអ្នក ក្នុងលក្ខណៈណាមួយ និង/ឬសម្រាប់គោលបំណងណាមួយ របស់បុគ្គលណាម្នាក់នៅពេលណាមួយ និងតាមកាលវេលា
  • ហេតុការណ៍ណាមួយដែលបានកើតឡើងដោយធនាគារមិនអាចគ្រប់គ្រង ឬបញ្ចៀសបានតាមរយៈ ការយកចិត្តទុកដាក់សមហេតុផល និង/ឬការព្យួរ ការបញ្ឈប់ ឬការមិនបន្តសេវា ស្នាមម្រាមដៃសម្គាល់។

10. ប្រសិនបើអ្នកជូនដំណឹងមកធនាគារយើងថា ស្នាមម្រាមដៃរបស់ ឬលេខកូដសុវត្ថិភាពផ្សេងៗទៀតលែងមានសុវត្ថិភាព យើងអាចតម្រូវឲ្យអ្នកផ្លាស់ប្ដូរលេខកូដ បញ្ចូលស្នាមម្រាមដៃរបស់អ្នកជាថ្មី ឬបញ្ឈប់ការប្រើប្រាស់សេវា ចូលកម្មវិធីដោយប្រើ ស្នាមម្រាមដៃសម្គាល់។

11. អ្នកទទួលស្គាល់ និងព្រមព្រៀងថា ដើម្បីប្រើប្រាស់សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ កម្មវិធី ABA Mobile នឹងចូលទៅដំណើរការស្នាមម្រាមដៃដែលបានដាក់បញ្ចូលទៅក្នុង ឧបករណ៍ចល័តដែលមានការអនុញ្ញាត ហើយអ្នកយល់ព្រម ឲ្យធនាគារចូលមើល និងប្រើប្រាស់ព័ត៌មានទាំងនេះដើម្បីផ្ដល់សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់។

12. អ្នកបានយល់អំពីភាពចាំបាច់ក្នុងការការពារឧបករណ៍ចល័តដែលមានការអនុញ្ញាត ហើយត្រូវទទួលខុសត្រូវចំពោះការ ប្រើប្រាស់នូវឧបករណ៍ចល័ត ដែលមានការអនុញ្ញាតរបស់អ្នក (ទោះជាអ្នកបាន ឬមិនបានអនុញ្ញាត) ដើម្បីចូលទៅប្រើប្រាស់ សេវាចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់។

13. បន្ថែមពីលើ និងដោយគ្មានការដកចេញនូវសេចក្ដីប្រកាសមិនទទួលខុសត្រូវ និងការមិនដាក់បញ្ចូលនូវការ ទទួលខុសត្រូវ ទៅក្នុងលក្ខខណ្ឌអតិថិជន៖

  • អ្នកបានដឹងថា មូឌុលបញ្ជាក់ស្នាមម្រាមដៃរបស់ឧបករណ៍ចល័ត ដែលមានការអនុញ្ញាត មិនត្រូវបានធនាគារផ្ដល់ជូនទេ ហើយយើងមិនធ្វើការធានា ឬអះអាងពាក់ព័ន្ធនឹង សុវត្ថិភាពមុខងារ បញ្ជាក់ស្នាមម្រាមដៃរបស់ ឧបករណ៍ចល័តដែលមានការអនុញ្ញាតណាមួយ និងទោះជាឧបករណ៍នោះ ដំណើរការទៅតាមលក្ខណៈដែលរោងចក្រផលិតធានាអះអាងក៏ដោយ។
  • យើងមិនធានា ឬអះអាងថាសេវាចូលកម្មវិធីដោយ ប្រើស្នាមម្រាមដៃសម្គាល់របស់ធនាគារ ABA នឹងអាចចូលទៅ ប្រើប្រាស់បានគ្រប់ពេលវេលា ឬដំណើរការជាមួយឧបករណ៍អេឡិចត្រូនិក កម្មវិធី ហេដ្ឋរចនាសម្ព័ន្ធ ឬសេវាធនាគារអេឡិចត្រូនិកផ្សេៗទៀត ដែលយើងអាចផ្ដល់ជូនពីពេលមួយទៅពេលមួយ។
  • ប្រសិនបើច្បាប់មិនបាន ហាមឃាត់យើងពីការមិនដាក់បញ្ចូល ឬកំណត់ដែនទំនួលខុសត្រូវរបស់យើងទេ យើងមិនទទួលខុសត្រូវចំពោះ ការខាតបង់របស់អ្នកពាក់ព័ន្ធនឹងការប្រើប្រាស់ ឬការព្យាយាមប្រើប្រាស់ នូវសេវាចូលកម្មវិធី ដោយប្រើស្នាមម្រាមដៃសម្គាល់ របស់ធនាគារ ABA ឬការណែនាំរបស់អ្នក ឬប្រតិបត្តិការគ្មាន ការអនុញ្ញាតណាមួយតាមរយៈ ឬពាក់ព័ន្ធនឹង សេវាចូលកម្មវិធីដោយ ប្រើស្នាមម្រាមដៃសម្គាល់របស់ធនាគារ ABAឡើយ។
  • អ្នកត្រូវធានារ៉ាប់រងចំពោះរាល់ការខាតបង់ និងការខូចខាតដែលអាចកើតឡើង ចំពោះយើងពាក់ព័ន្ធនឹងការប្រើប្រាស់ មិនបានត្រឹមត្រូវនូវសេវា ចូលកម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ របស់ធនាគារ ABA។

14. ពាក្យថាឧបករណ៍ចល័តដែលមានការអនុញ្ញាត សំដៅលើ ទូរសព្ទ Apple iPhone 5s ឬស៊េរីខ្ពស់ជាងនេះ / ទូរសព្ទ Samsung, LG, Sony, HTC, Motorola, ASUS, Huawei ឬឧបករណ៍ចល័តម៉ាកល្បីៗផ្សេងៗទៀត ដែលដំណើរការដោយ កម្មវិធី Android OS version 6 របស់ Google (Marshmallow) ឬស៊េរីខ្ពស់ជាងនេះដែល អាចប្រើប្រាស់ជាមួយ សេវាចូល កម្មវិធីដោយប្រើស្នាមម្រាមដៃសម្គាល់ របស់ធនាគារ ABA ពីពេលមួយទៅពេលមួយ និងរួមទាំងប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីដែលឧបករណ៍ដំណើរ។ សូមទាក់ទងមកយើងខ្ញុំសម្រាប់បញ្ជី ឧបករណ៍អេឡិចត្រូនិកបច្ចុប្បន្ន។

15. គ្រប់កាលៈទេសៈទាំងអស់ លក្ខខណ្ឌទាំងនេះត្រូវគ្រប់គ្រង និងបកស្រាយស្រប ដោយអនុលោមតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅក្នុងការអនុវត្តលក្ខខណ្ឌទាំងនេះ ធនាគារមានសិទ្ធិធ្វើការផ្ដួចផ្ដើម និងចាត់វិធានការ ឬដំណើរការផ្លូវច្បាប់ណាមួយ ឬវិធានការផ្សេងៗទៀតចំពោះអ្នក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬទីកន្លែងផ្សេងទៀត ដែលធនាគារគិតថាសមស្រប ហើយអ្នកព្រមព្រៀងថា ប្រសិនបើមានការផ្ដួចផ្ដើម ឬការអនុវត្តវិធានការ ឬដំណើរការផ្លូវច្បាប់ ទាំងនោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកត្រូវដាក់ជូនតុលាការ មានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា រាល់បញ្ហាទាំងអស់ ពាក់ព័ន្ធនឹងកាតព្វកិច្ច និងទំនួលខុសត្រូវរបស់អ្នកនៅក្រោម ឬដែលកើតចេញពីលក្ខខណ្ឌទាំងនេះ។