ខ និងលក្ខខណ្ឌ អ្នកទទួល
សូមអានខ និងលក្ខខណ្ឌទាំងនេះដោយប្រុងប្រយ័ត្ន។ ខ និងលក្ខខណ្ឌទាំងនេះ គឺជាកិច្ចព្រមព្រៀងមួយរវាងអ្នក (“អ្នកទទួល”) និងធនាគារវឌ្ឍនៈ អាស៊ីចំកាត់ (“ធនាគារ”) អំពីសេវាផ្ទេរប្រាក់ MoneyGram (“សេវាកម្ម”)។
កិច្ចព្រមព្រៀងនេះ និងសេវាកម្មនេះ អនុញ្ញាតឲ្យអ្នកទទួលប្រាក់ផ្ទេរ (“ការផ្ទេរប្រាក់”) ដែលបានផ្ញើជូនអ្នកដោយបុគ្គល (“អ្នកផ្ញើ”) ពីទីតាំង MoneyGram ណាមួយដែលមានវត្តមានជុំវិញពិភពលោក។
សេវកម្មនេះបង្កើតឡើងសម្រាប់តែគោលបំណងផ្ទាល់ខ្លួន ឬលក្ខណៈបុគ្គលប៉ុណ្ណោះ ហើយមិនមានប្រតិបត្តិការ លក្ខណៈពាណិជ្ជកម្មណាមួយត្រូវបានអនុញ្ញាតឡើយ។
ប្រាក់ផ្ទេរ ត្រូវបានផ្ញើមកកាន់អ្នក ជារូបិយប័ណ្ណមួយ និងចំនួនទឹកប្រាក់កំណត់ជាក់លាក់ដោយអ្នកផ្ញើ។
- ធនាគារនឹងមិនទទួលខុសត្រូវចំពោះការពន្យារពេល, ការមិនដំណើរការ, និងការលុបចោលណាមួយដែលបណ្តាលមកពីព័ត៌មានមិនត្រឹមត្រូវ និង/ឬមិនច្បាស់លាស់របស់អ្នកទទួល ឬអ្នកផ្ញើ។
- អ្នកទទួលធានាថា ឈ្មោះបើកចូល (username), លេខសម្ងាត់ (PIN), ពាក្យសម្ងាត់របស់ខ្លួន និងព័ត៌មានបញ្ជាក់អត្តសញ្ញាណចាំបាច់ផ្សេងៗទាំងអស់សម្រាប់ប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA មិនត្រូវបានបង្ហាញឬប្រាប់ឲ្យភាគីទីបីដឹងឡើយ។
- អ្នកទទួលបញ្ជាក់ថា ខ្លួនកំពុងតែប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់ធនាគារ ABA សម្រាប់ប្រតិបត្តិការផ្ទាល់ខ្លួនតែប៉ុណ្ណោះ និងមិនធ្វើប្រតិបត្តិការណាមួយជំនួសឲ្យភាគីទីបីឡើយ។
- អ្នកទទួលបានយល់យ៉ាងច្បាស់ថា ធនាគារអាចនឹងពន្យារពេល, ព្យួរ, ឬបញ្ឈប់ការផ្ទេរប្រាក់ ប្រសិនបើធនាគាររកឃើញថា ការផ្ទេរប្រាក់នេះអាចពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និង/ឬរំលោភបំពានច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិណាមួយ។
- អ្នកទទួលធានាថា ការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ណាមួយ និង/ឬការសម្អាតប្រាក់ និង/ឬហិរញ្ញប្បទានភេរវកម្មឡើយ។ ធនាគារមានសិទ្ធិបដិសេធ ឬព្យួរប្រតិបត្តិការណាមួយរបស់អ្នកទទួល ប្រសិនបើចាំ បាច់ដើម្បីអនុវត្តតាមវិធានប្រឆាំងការសម្អាតប្រាក់/ស្គាល់អតិថិជន។
- អ្នកទទួលធានាថានឹងផ្តល់ព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ ប្រសិនបើធនាគារស្នើសុំ។
- អ្នកទទួលត្រូវបញ្ចូលលេខយោង MoneyGram (លេខសម្ងាត់ PIN) និងព័ត៌មានសុពលភាពផ្សេងៗដើម្បីទទួលប្រាក់ផ្ទេរ។ ធនាគារ និងសេវាផ្ទេរប្រាក់ MoneyGram នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយដែលបណ្ដាលមកពីការប្រើប្រាស់មិនត្រឹមត្រូវ ឬដោយសារលេខយោង MoneyGram (លេខសម្ងាត់ PIN) ឬព័ត៌មានប្រតិបត្តិការនានាត្រូវបានអ្នកផ្ញើ ឬអ្នកទទួលធ្វើឲ្យលេចធ្លាយដល់ភាគីទីបី។
- អ្នកទទួល ទទួលស្គាល់ថា ក្នុងកាលៈទេសៈមួយចំនួន អ្នកផ្ញើ ឬសេវាផ្ទេរប្រាក់ MoneyGram អាចលុបចោលការផ្ទេរប្រាក់មកអ្នកទទួលនៅពេលណាមួយ មុនពេលប្រាក់នោះត្រូវបានដក ឬទទួល ហើយប្រសិនបើមានការបញ្ឈប់ បែបនេះ អ្នកទទួលនឹងមិនមានសិទ្ធិទទួលប្រាក់ផ្ទេរនោះឡើយ។
- សេវាកម្ម ឬលទ្ធភាពរបស់អ្នកទទួល ក្នុងការទទួលការផ្ទេរប្រាក់ ក៏អាចត្រូវបានពន្យារពេល, ដាក់កម្រិត, ឬមិនមានដោយអាស្រ័យលើសេវាកម្មដែលអ្នកផ្ញើបានជ្រើសរើស, ម៉ោងប្រតិបត្តិការរបស់ភ្នាក់ងារ, ចំនួនទឹកប្រាក់ផ្ទេរ, រូបិយប័ណ្ណ, ការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិ។ សេវាផ្ទេរប្រាក់ MoneyGram ឬធនាគារ នឹងមិនអនុវត្តការផ្ទេរឡើយ ប្រសិនបើសេវាផ្ទេរប្រាក់ MoneyGram ជឿជាក់ថា ការផ្ទេរប្រាក់នេះ ឬក៏សេវាកម្មនេះកំពុងត្រូវបានប្រើប្រាស់តាមបែបណាមួយដែលរំលោភបំពានច្បាប់, បទប្បញ្ញត្តិ, ក្រមជាធរមាន, ឬក៏គោលនយោបាយ និងនីតិវិធីរបស់សេវាផ្ទេរប្រាក់ MoneyGram រួមមានការពាក់ព័ន្ធណាមួយនឹងការក្លែងបន្លំ, ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់, ឬសកម្មភាពខុសច្បាប់ផ្សេងៗ។
- ធនាគារអាចផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះពីមួយពេលទៅមួយពេលដោយមាន ឬមិនមានការជូនដំណឹងជាមុន។
- ធនាគារអាចបង្ហាញព័ត៌មានអំពីការផ្ទេរប្រាក់នេះដល់ភាគីទីបីដោយអនុលោមតាមបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា រួមមានជាអាទិ សេចក្តីសម្រេចរបស់តុលាការ, ការស៊ើបអង្កេត, និងបទប្បញ្ញត្តិនានា។
- ធនាគារមិនទទួលខុសត្រូវចំពោះពន្ធអាករ និងចំណាយផ្សេងៗដែលអាចមាននៅក្នុងប្រទេសផ្សេងៗពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះឡើយ។
- សេវាផ្ទេរប្រាក់ MoneyGram ឬធនាគារ នឹងមិនទទួលខុសត្រូវណាមួយឡើយ សម្រាប់ការយឺតយ៉ាវ ឬការមិនប្រគល់ប្រាក់ ដោយសារតែកំហុស ឬការពន្យារពេលណាមួយដែលកើតឡើងដោយសារការបញ្ជូនសារអេឡិកត្រូនិក, ការខូចឧបករណ៍, ឬប្រព័ន្ធ កូដកម្មដែលហួសពីការគ្រប់គ្រងរបស់សេវាផ្ទេរប្រាក់ MoneyGram ឬធនាគារ ឬព័ត៌មានមិនត្រឹមត្រូវ ឬមិនច្បាស់លាស់ណាមួយដែលផ្តល់ដោយអ្នកផ្ញើ ឬអ្នកទទួល។
- ធនាគារ និងសេវាផ្ទេរប្រាក់ MoneyGram អាចដាក់កម្រិតមួយចំនួន ដូចជា កម្រិតក្នុងមួយប្រតិបត្តិការ, ក្នុងមួយខែ, ឬសម្រាប់អតិថិជនម្នាក់ ជាដើម។ ការដាក់កម្រិតទាំងនេះអាចផ្លាស់ប្តូរពីមួយពេលទៅមួយពេលដោយមាន ឬមិនមានការជូនដំណឹងជាមុន។