ផ្ទេរប្រាក់ក្នុងស្រុកតាម NCS

​ទទួលផល​ប្រយោជន៍​ពី​ការ​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ក្នុងស្រុក​យ៉ាង​ងាយស្រួល​ក្នុង​កម្មវិធី​ ABA​ Mobile!​ ជាមួយ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ក្នុងស្រុក​របស់​យើង​ អ្នក​មិន​ចាំបាច់​ធ្វើ​ដំណើរ​យក​សាច់ប្រាក់​ទៅ​កាន់​សាខា​ធនាគារ​ផ្សេង​ ឬ​ចេញ​មូលប្បទានប័ត្រ​ទេ​។​ អ្វី​ដែល​អ្នក​ត្រូវ​មាន​ដើម្បី​ទូទាត់​ឲ្យ​នរណា​ម្នាក់​ដែល​មិន​មាន​គណនី​ធនាគារ​ ABA​ គឺ​ប្រើ​កម្មវិធី​ ABA​ Mobile​ ក្នុង​ទូរស័ព្ទ​របស់​អ្នក​។​

សេវាផ្ទេរប្រាក់ទៅធនាគារក្នុងស្រុក អាចផ្ទេរបានជាប្រាក់រៀល ជាមួយតម្លៃសេវាទាបត្រឹម 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ (ឬតិចបំផុត 20,000រៀល) និងជាប្រាក់ដុល្លារ ដែលមានតម្លៃសេវាត្រឹម 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ (ឬតិចបំផុត 5ដុល្លារ)។ មានធនាគារក្នុងស្រុកជាង 30 ទូទាំងប្រទេសដែលទទួលការផ្ទេរប្រាក់ពីគណនីធនាគារ ABA តាមរយៈកម្មវិធី ABA Mobile ។​

​ផ្ទេរ​ប្រាក់​ទៅ​កាន់​មិត្តភក្តិ​ ឬ​ដៃគូ​អាជីវកម្ម​របស់​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល​!

ការ​ផ្ទេរ​ប្រាក់​ពី​ធនាគារ​ ABA​ ទៅ​ធនាគារ​ក្នុងស្រុក​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile

  1. ចុច​លើ​ ផ្ទេរ​ប្រាក់​ ជ្រើសរើស​ ផ្ទេរ​ប្រាក់​ទៅ​ធនាគារ និង Wallet ​ក្នុងស្រុក​ និង​ជ្រើសរើស​ ផ្ទេរ​ប្រាក់​ទៅ​ធនាគារក្នុងស្រុក - NCS
  2. ជ្រើសរើស​គណនី​ ABA​ របស់​អ្នក​ដើម្បី​ផ្ទេរ​ប្រាក់​ចេញ​1
  3. បញ្ចូល​ព័ត៌មាន​លម្អិត​របស់​អ្នក​ទទួល​ ដូច​ជា​ ឈ្មោះ​ ឈ្មោះ​ធនាគារ​ និង​លេខ​គណនី​​
  4. បញ្ចូល​ចំនួន​ទឹកប្រាក់​ត្រូវ​ផ្ទេរ​ និង​គោលបំណង​ ហើយ​ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
  5. បញ្ជាក់​អំពី​ប្រតិបត្តិការ​2​ ជាមួយនឹង​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile

1 រូបិយ​បណ្ណ​ផ្ទេរ​ប្រាក់​នឹង​ដូច​គ្នា​នឹង​រូបិយ​បណ្ណ​នៃ​គណនី​ប្រភព​របស់​អ្នក​។
2 ក្នុង​ករណី​ប្រតិបត្តិការ​ត្រូវ​បាន​លុប​ចោល​ អ្នក​នឹង​ទទួល​បានការ​ជូនដំណឹង​ក្នុង​រយៈពេល​មួយ​ (1)​ ថ្ងៃ​ធ្វើការ​។​

​សេវា​ និង​ចំនួន​កំណត់​

រូបិយបណ្ណដុល្លាររៀល
ថ្លៃសេវា0.05% (យ៉ាងតិច 5 ដុល្លារ)0.05% (យ៉ាងតិច 20,000 រៀល)
ប្រតិបត្តិការ/ថ្ងៃ100 ទៅ 100,000 ដុល្លារ (ឬស្មើតម្លៃជាប្រាក់រៀល)

សម្គាល់

  • ការ​កែប្រែ​ និង​ការ​លុប​ចោល​មិន​អនុវត្ត​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ក្នុងស្រុក​។​

​ធនាគារ​ចូលរួម​

ACLEDA Bank PlcICBC Limited Phnom Penh Branch
AsiaPacific Development Bank PlcJTrust Royal Bank Plc
Bangkok Bank Plc. Br. CambodiaKBPrasac Bank Cambodia Plc
Bank for investment and development of Cambodia PlcKrung Thai Bank Public Co, Ltd
Bank Of China ( Hong Kong) Limited, Phnom Penh BranchMay Bank Phnom Penh Branch Plc
Booyoung Khmer BankMB BANK (CAMBODIA) PLC.
Branch of Kasikorn Bank Public Company Limited Phnom PenhMega International Commercial Bank
Bred Bank Cambodia PlcNational Bank Of Cambodia
Cambodia Asia Bank LtdOriental Bank PLC
Cambodia Post Bank PlcPhilip Bank Plc
Cambodian Commercial Bank LtdPhnom Phenh Commercial bank
Cambodian Public Bank PlcPRINCE BANK PLC HQ001
Canadia Bank PlcRHB Bank (Cambodia) Plc
Cathay United Bank Cambodia Co, LtdSacom Bank Cambodia PLc
CHIEF (CAMBODIA) COMMERCIAL BANK PLCSathapana Bank PLC
Chip Mong Commercial Bank PlcSBI LY HOUR BANK PLC
CIMB Bank Cambodia PlcSHB Plc Phnom Penh Branch, Cambodia
DGB BANK PLCSHINHAN BANK (CAMBODIA) PLC
First Commercial Bank Phnom Penh BranchTaiwan Cooperative Bank, Phnom Penh Branch
Foreign Trade Bank of CambodiaUnion Commercial Bank Plc
HATTHA BANK PLCVattanac Bank
HENG HE (Cambodia) Commercial Bank PlcVietnam Bank Agriculture Development
Hong Leong Bank (Cambodia) plcWING BANK CAMBODIA PLC

​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី​នេះ​សម្រាប់​សេវា​ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ក្នុងស្រុក​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​!

    

​សូម​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ លក្ខខណ្ឌ​នេះ​ គឺជា​ “​កិច្ចព្រមព្រៀង​”​ រវាង​រូប​អ្នក​“​អ្នក​ផ្ទេរ​”​ និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ “​ធនាគារ​”​ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​។​

1.​ អ្នក​ផ្ទេរ​បាន​អះអាង​ និង​បញ្ជាក់​ថា​ រាល់​ព័ត៌មាន​ដែល​ផ្ដល់​ជូន​ គឺជា​ព័ត៌មាន​ពិត​ និង​ត្រឹមត្រូវ​ ហើយ​ធនាគារ​ នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​យឺតយ៉ាវ​,​ អាក់​ដំណើរការ​និង​ការ​បញ្ឈប់​ប្រតិបត្តិការ​ដែល​បង្ក​ឡើង​ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ និង​/​ឬ​ មិន​ត្រឹមត្រូវ​។

2.​ អ្នក​ផ្ទេរ​ឯកភាព​ថា​ Username,​ លេខ​សម្ងាត់​ (PIN),​ ពាក្យ​សម្ងាត់​ (Passwords),​ និង​ព័ត៌មាន​ផ្សេង​ទៀត​ សម្រាប់​បើក​ប្រើប្រាស់​ ABA​ Mobile​ជា​ព័ត៌មាន​សម្ងាត់​ដែល​មិន​ត្រូវ​ប្រាប់​ឲ្យ​ភាគី​ទី​បី​ដឹង​ឡើយ​។​

3.​ អ្នក​ផ្ទេរ​អះអាង​ថា​ខ្លួន​ ប្រើប្រាស់​ ABA​ Mobile​ សំរាប់​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ ឬ​ជួសមុខ​ឲ្យ​ភាគី​ទី​បី​ឡើយ​។

4.​ អ្នក​ផ្ទេរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ទេរ​នូវ​ចំនួន​ទឹកប្រាក់​ រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។

5.​ ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បដិសេធ​ ឬ​បញ្ឈប់​ដោយ​ធនាគារ​ទទួលផល​ ធនាគារ​នឹង​ផ្ទេរ​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អ្នក​ផ្ទេរ​វិញ​ នៅ​ពេល​ធនាគារ​ទទួល​បាន​ប្រាក់​ពី​ធនាគារ​របស់​អ្នក​ទទួលផល​។​ អ្នក​ផ្ទេរ​បាន​យល់ព្រម​ថា​ធនាគារ​ទទួលផល​អាច​ដក​កំរៃ​សេវាកម្ម​មុន​ពេល​ដែល​ទឹកប្រាក់​នោះ​ត្រូវ​បាន​បញ្ជូន​ត្រលប់​មក​វិញ​។

6.​ អ្នក​ផ្ទេរ​បាន​យល់ព្រម​ថា​ កម្រៃ​សេវាកម្ម​នឹង​មិន​អាច​ប្រគល់​ជូន​វិញ​ឡើយ​។​

7.​ អ្នក​ផ្ទេរ​អនុញ្ញាត​ឲ្យ​ធនាគារ​ ធ្វើការ​ពន្យារ​,​ បង្កក​,​ ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ ធនាគារ​រក​ឃើញ​ថា​ ការ​ផ្ទេរ​ប្រាក់​នោះ​ មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​ និង​/​ឬ​ អំពើ​ល្មើសច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ ឬ​អន្តរជាតិ​។​

8.​ អ្នក​ផ្ទេរ​ ធានា​ថា​ការ​ផ្ទេរ​ប្រាក់​នេះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​នានា​ និង​/​ឬ​ ការ​សំអាត​សាច់ប្រាក់​ និង​/​ឬ​សកម្មភាព​ហិរញ្ញប្បទាន​ភេរវកម្ម​ណាមួយ​ឡើយ​។

9.​ អ្នក​ផ្ទេរ​ធានា​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ និង​/​ឬ​ ឯកសារ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​តម្រូវ​ដោយ​ធនាគារ​។

10.​ ធនាគារ​ មាន​សិទ្ធិ​ធ្វើការ​កែប្រែ​ថ្លៃ​សេវាកម្ម​និង​កម្រៃ​ ក៏​ដូច​ជា​លក្ខខណ្ឌ​ទាំងអស់​គ្រប់ពេលវេលា​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​

11.​ ធនាគារ​មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​បី​ដែល​កំណត់​ដោយ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​បញ្ចូល​ដោយ​មិន​កំណត់​លើ​ការ​សម្រេច​ពី​តុលាការ​ ការ​ស៊ើបអង្កេត​ និង​បទបញ្ជា​នានា​។

12.​ ធនាគារ​រក្សា​សិទ្ធិ​ក្នុង​ការ​បដិសេធ​ ឬ​ផ្អាក​រាល់​ការ​ផ្ទេរ​ប្រាក់​ ប្រសិនបើ​ចាំបាច់​សម្រាប់​គោលបំណង​ពាក់ព័ន្ធ​នឹង​AML/KYC​។

13.​ ចំពោះ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដែល​បាន​ទទួល​ក្រោយ​ម៉ោង​២​រសៀល​នៅ​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​។​

14.​ ធនាគារ​មិន​ទទួលខុសត្រូវ​ទៅ​លើ​ការ​បង់ពន្ធ​នានា​ និង​ចំណាយ​ផ្សេងៗ​ដែល​អាច​កើត​មាន​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់​ឡើយ​។​

​ទាក់ទង​មក​កាន់​យើង​ភ្លាមៗ​ដោយ​មិន​ចាំបាច់​ចាក​ចេញពី​កម្មវិធី​ ABA​ Mobile​ គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​មក​យើងខ្ញុំ​ នៅ​អេ​ក្រង់​ដើម​របស់​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ជជែក​ជាមួយនឹង​យើងខ្ញុំ​តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​ Facebook​ នៅ​លើ​វិ​ប​សាយ​របស់​យើង​ ឬ​ទូរស័ព្ទ​មក​កាន់​សេវា​បម្រើ​អតិថិជន​ 24/7​ តាម​ទូរស័ព្ទ​ 098 203 203​។​

សូម​ពិនិត្យ​លើ​បញ្ជី​ខាងក្រោម ។​
Acleda BankJ Trust Royal Bank
Bangkok Bank Public Company Ltd., Phnom Penh BranchKookmin Bank Cambodia
Bank for Investment and Development of CambodiaKrung Thai Bank (Cambodia)
Bank of China (Hong Kong) Ltd., Phnom Penh BranchMaybank (Cambodia)
BRED Bank (Cambodia)MB Bank Plc., Phnom Penh Branch
Cambodia Asia BankMega International Commercial Bank, Phnom Penh Branch
Cambodian Commercial BankNational Bank of Cambodia
Cambodian Public BankPhillip Bank
Canadia BankPhnom Penh Commercial Bank
Cathay United Cambodia Corporation BankRHB Indochina Bank
Chip Mong Commercial BankSacombank (Cambodia)
CIMB BankSathapana Bank
First Commercial Bank, Phnom Penh BranchShinhan Bank (Cambodia)
Foreign Trade BankTaiwan Cooperative Bank, Phnom Penh Branch
Hong Leong Bank (Cambodia)Union Commercial Bank
ICBC Ltd., Phnom Penh BranchVattanac Bank
ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​គឺ​ 0.05%​ នៃ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​កំពុង​ផ្ទេរ​ ឬ​អប្បបរមា​ 3​ ដុល្លារ​​។​ ថ្លៃ​សេវា​នឹង​ត្រូវ​បាន​គណនា​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​បញ្ចូល​ចំនួន​ទឹកប្រាក់​ផ្ទេរ​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​ ABA​ ហើយនឹង​ត្រូវ​បាន​ដក​ពី​គណនី​ប្រភព​របស់​អ្នក​បន្ថែម​លើ​ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្ទេរ​។​
អ្នក​មិន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ដោយ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​បាន​ឡើយ​។​
អ្នក​អាច​ផ្ញើ​ប្រាក់​បាន​រហូត​ដល់​ 50,000ដុល្លារ​​ ក្នុង​មួយ​ថ្ងៃ​ដោយ​ 100​ ដុល្លារ​ ជា​ចំនួន​អប្បបរមា​។​
មិន​មាន​កំណត់​ចំពោះ​ចំនួន​ប្រតិបត្តិការ​ទេ​ ដរាបណា​ចំនួន​ទឹកប្រាក់​ផ្ញើ​មិន​លើស​ពី​ 50,000 ដុល្លារ​អា​មេ​រិ​ក​
ប្រតិបត្តិការ​ដែល​បាន​ធ្វើ​មុន​ម៉ោង​ 2​ រសៀល​នឹង​ត្រូវ​បាន​ដំណើរការ​ក្នុង​ថ្ងៃ​ដដែល​។​ ការ​ផ្ទេរ​ប្រាក់​ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ម៉ោង​ 2​ រសៀល​នឹង​ត្រូវ​បាន​ដំណើរការ​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​។​
អ្នក​នឹង​ទទួល​បានការ​ជូនដំណឹង​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ABA​ របស់​អ្នក​ថា​ទឹកប្រាក់​ត្រូវ​បាន​ដក​ពី​គណនី​របស់​អ្នក​ សូម​ជម្រាប​ជូន​ថា​ធនាគារ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​លុប​ចោល​ ឬ​ផ្អាក​ប្រតិបត្តិការ​ណាមួយ​ដោយ​ផ្អែក​លើ​ គោល​ការ​ណ៏​របស់​ធនាគារ​។​
អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដោយ​យកចិត្តទុកដាក់​ និង​បំពេញ​ព័ត៌មាន​ដែល​ត្រូវការ​ទាំងអស់​ឱ្យ​បាន​ត្រឹមត្រូវ​។​ ក្នុង​ករណី​ដែល​ប្រតិបត្តិការ​ត្រូវ​បាន​លុប​ចោល​ ឬ​ផ្អាក​អ្នក​នឹង​ត្រូវ​ជូនដំណឹង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។​
នៅ​ពេល​ប្រតិបត្តិការ​មួយ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​ ABA​ នោះ​វា​មិន​អាច​លុប​ចោល​ ឬ​កែប្រែ​បាន​ឡើយ​។​ ប្រសិនបើ​អ្នក​ពិតជា​ត្រូវការ​លុប​ចោល​ សូម​ទូរស័ព្ទ​មក​លេខ​ 1 800 203 203 ជា​បន្ទាន់​។​ ទោះ​យ៉ាងណា​ធនាគារ​ ABA​ មិន​អាច​ធានា​ថា​ប្រតិបត្តិការ​នេះ​អាច​វិល​ត្រឡប់​បាន​ទេ​ នៅ​ពេល​វា​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ទូទាត់​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​
សូម​ទាក់ទង​ធនាគារ​អ្នក​ទទួលផល​ហើយ​ស្នើ​សុំ​ការ​សង​ប្រាក់​វិញ​ (​សូម​កត់​សម្គាល់ថា​ធនាគារ​អ្នក​ទទួល​មាន​ភាព​ខុសៗ​គ្នា​ដែល​អាច​មាន​តម្រូវការ​ និង​នីតិវិធី​ផ្សេងៗ​គ្នា​ សម្រាប់​ការ​លុប​ចោល​ប្រតិបត្តិការ​)​ ។​
អ្នក​អាច​បង្កើត​បាន​។​ ដោយ​គ្រាន់តែ​ប្តូ​រកា​របើក​បង្កើត​ទំព័រ​គំរូ​នៅ​ពេល​អ្នកធ្វើការ​ផ្ទេរ​តាម​ទូរស័ព្ទ​លើក​ដំបូង​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader