ផ្ទេរពី ABA ទៅ បាគង
ធនាគារ ABA គឺជាសមាជិកនៃប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តបាគងដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ស្ថិតក្រោមសមាជិកភាពនេះអតិថិជនរបស់ធនាគារ ABA អាចផ្ញើ និងទទួលប្រាក់រវាងកម្មវិធីទូរស័ព្ទដៃ ABA និងកម្មវិធីទូរស័ព្ទដៃបាគង ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក (សមាជិកបាគង) ព្រមទាំងអាចប្រើកូដ QR ដើម្បីទទួល និងទូទាត់ប្រាក់សម្រាប់ផលិតផល និងសេវាកម្មផ្សេងៗ។
រៀនពីរបៀបចុះឈ្មោះគណនី ABA របស់អ្នកនៅក្នុងកម្មវិធីបាគងដោយមើល វីដេអូនេះ។ ក្នុងអំឡុងពេលចុះឈ្មោះសូមប្រាកដថា ឈ្មោះពេញ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក គឺដូចគ្នានឹង ឈ្មោះពេញ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន និងថ្ងៃខែឆ្នាំកំណើតដែលអ្នកប្រើប្រាស់ពេលបើកគណនីធនាគារ ABA។
របៀបផ្ញើប្រាក់ទៅធនាគារក្នុងស្រុកតាមរយៈបាគងនៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA
- បើកកម្មវិធី ABA Mobile ហើយចុចលើប៊ូតុង ផ្ទេរប្រាក់
- ជ្រើសយក ផ្ទេរប្រាក់ ទៅ ធនាគារក្នុងស្រុក - បាគង
- ចុចយកគណនី ABA ដើម្បីធ្វើការផ្ទេរប្រាក់ចេញ
- ជ្រើសយកធនាគារអ្នកទទួលប្រាក់ និង បញ្ចូលលេខគណនីរបស់អ្នកទទួល
- ជ្រើសរើសយកប្រាក់រៀល ឬដុល្លារអាមេរិកជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
- បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនី ABA របស់អ្នក។
Acleda Bank | Speedpay Plc. |
AMK MFI Plc. | TrueMoney Cambodia |
Bank for Investment and Development of Cambodia (BIDC Bank) | Prince Bank |
Cambodia Post Bank | Chip Mong Commercial Bank |
Canadia Bank | WB Finance Co.,Ltd. |
Phillip Bank | Phnom Penh Commercial Bank (PPCBank) |
Prasac MFI Ltd. | Foreign Trade Bank (FTB Bank) |
Sathapana Bank | Wing Limited Specialised Bank |
Vanttanac Bank |
ព័ត៌មានបន្ថែម
- អតិថិជន ABA អាចផ្ញើប្រាក់ទៅធនាគារផ្សេងៗទៀត (សមាជិកបាគង) រហូតដល់ 40,000,000 រៀល / 10,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 200,000,000 រៀល / 50,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
- អតិថិជន ABA អាចទទួលប្រាក់ពីធនាគារផ្សេងៗទៀត (សមាជិកបាគង) រហូតដល់ 80,000,000 រៀល / 20,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 400,000,000 រៀល / 100,000 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។
- ការផ្ទេរប្រាក់ចូលទាំងអស់ពីធនាគារផ្សេងៗទៀត (សមាជិកបាគង) មិនគិតថ្លៃសេវាទេ។
របៀបផ្ញើប្រាក់ទៅកាបូបអេឡិកត្រូនិកបាគងតាមរយៈកម្មវិធីទូរស័ព្ទដៃ ABA1៖
- បើកកម្មវិធី ABA Mobile ហើយចុចលើប៊ូតុង ផ្ទេរប្រាក់
- ជ្រើសយក ផ្ទេរប្រាក់ ទៅ គណនីបាគង
- ចុចយកគណនី ABA ដើម្បីធ្វើការផ្ទេរប្រាក់ចេញ
- បញ្ចូលលេខគណនីបាគងរបស់អ្នកទទួល
- ជ្រើសរើសយកប្រាក់រៀល ឬដុល្លារអាមេរិកជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
- បញ្ចូលចំនួនទឹកប្រាក់2 ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនី ABA របស់អ្នក។
1 អ្នកប្រើប្រាស់ត្រូវមានគណនី ABA ហើយជ្រើសរើសធនាគារ ABA ជាធនាគារដើម ក្នុងកំឡុងពេលចុះឈ្មោះនៅក្នុងកម្មវិធីបាគង។
2 សមតុល្យកាបូបអេឡិកត្រូនិកបាគងមិនត្រូវលើសពី 10,000,000 រៀល ឬ 2,500 ដុល្លារអាមេរិកឡើយ។
ថ្លៃសេវា
រូបិយប័ណ្ណ | ចំនួន | ថ្លៃសេវា |
ប្រាក់រៀល | 4,000 - 200,000 | មិនគិតថ្លៃ |
200,100 - 2,000,000 | 2,000 | |
2,000,100 - 4,000,000 | 4,000 | |
ប្រាក់ដុល្លារ | 1 - 50 | មិនគិតថ្លៃ |
50.01 - 500 | 0.5 | |
500.01 - 1,000 | 1.00 |
ការកំណត់
រូបិយប័ណ្ណ | កំណត់/ថ្ងៃ | កំណត់/ខែ |
ប្រាក់រៀល | 10,000,000 | 80,000,000 |
ប្រាក់ដុល្លារ | 2,500 | 20,000 |
កំណត់ចំណាំ៖
1.ចំនួនកំណត់នៃការប្រតិបត្តិការមួយលើកគឺ 4,000,000 រៀល ឬ 1,000 ដុល្លារអាមេរិក។
2.ការផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណ មិនត្រូវបានអនុញ្ញាតឡើយ ដូច្នេះរូបិយប័ណ្ណនៃប្រាក់ផ្ទេរ និងរូបិយប័ណ្ណគណនីត្រូវដូចគ្នា។
របៀបទទួលប្រាក់ពីកាបូបអេឡិកត្រូនិកបាគងទៅគណនី ABA៖
- បើកកម្មវិធី បាគង ហើយចុចលើប៊ូតុង ដាក់ប្រាក់
- ជ្រើសយក ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank)
- បញ្ចូលលេខគណនី ABA របស់អ្នកបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ
- បញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនីបាគងរបស់អ្នក។
កំណត់ចំណាំ៖
1. ការផ្ទេរប្រាក់ពីកាបូបអេឡិកត្រូនិកបាគងទៅគណនី ABA គឺមិនគិតថ្លៃសេវាឡើយ។
2. ការផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណមិនត្រូវបានអនុញ្ញាតទេដូច្នេះរូបិយប័ណ្ណផ្ទេរប្រាក់និងរូបិយប័ណ្ណគណនីត្រូវដូចគ្នា។
វិធីដាក់ និងដកប្រាក់
អ្នកប្រើប្រាស់កម្មវិធីបាគងអាចចូលទៅកាន់ សេវាអតិថិជនប្រចាំការិយាល័យកណ្តាល របស់ធនាគារ ABA ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ប្រាក់ ឬដកប្រាក់ ពីកាបូបអេឡិកត្រូនិកបាគងរបស់អ្នកដោយគិតថ្លៃសេវាដូចខាងក្រោម៖
ការដាក់ប្រាក់ទៅក្នុងកាបូបអេឡិកត្រូនិកបាគង
រូបិយប័ណ្ណ | ចំនួនប្រាក់ដាក់ក្នុងមួយលើក | ថ្លៃសេវា |
រៀល | 0 – 1,996,000 | 2,000 |
2,000,000 – 5,996,000 | 4,000 | |
6,000,000 – 10,000,000 | 6,000 | |
ដុល្លារ | 0 - 499 | 0.50 |
500 - 1,499 | 1.00 | |
1,500 - 2,500 | 1.50 |
ការដកប្រាក់ពីក្នុងកាបូបអេឡិកត្រូនិកបាគង
រូបិយប័ណ្ណ | ចំនួនប្រាក់ដកក្នុងមួយលើក | ថ្លៃសេវា |
រៀល | 0 - 2,000,000 | 2,000 |
ដុល្លារ | 0 - 500 | 0.50 |
ដោនឡូតកម្មវិធី
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌ
សេវាកម្មនេះមានលក្ខខណ្ឌ សូមចុច ត្រង់នេះ។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 023 225 333។
ប្រសិនបើអ្នកមិនចាំលេខសម្ងាត់ សូមអញ្ជើញមកកាន់សេវាអតិថិជននៃការិយាល័យកណ្តាលធនាគារ ABA ដែលមានទីតាំងនៅអគារ #141 និង 148 ABCD មហាវិថីព្រះសីហនុ និងផ្លូវ 63 ដើម្បីបង្កើតកូដ QR យកគណនីមកវិញ និងលេខសម្ងាត់ថ្មី។
ជំហាន 1៖ ចូលទៅកាន់ Apple App Store ឬ Google Play Store ដើម្បីដោនឡូតកម្មវិធីបាគង នៅលើទូរស័ព្ទ
ជំហាន 2៖ បើកកម្មវិធីបាគង និងជ្រើសរើសភាសា
ជំហាន 3៖ ចុចប៊ូតុង Restore Access
ជំហាន 4៖ ជ្រើសរើសធនាគា ABA និងចុចប៊ូតុង Scan QR
ជំហាន 5៖ ស្គែនកូដ QR យកគណនីមកវិញ ដែលអ្នកបានរក្សាទុកនៅកន្លែងណាមួយដែលមានសុវត្ថិភាព បញ្ចូលលេខសម្ងាត់របស់អ្នក និងចុចលើ បន្ទាប់
ជំហាន 6៖ បង្កើតលេខកូដ PIN ថ្មី និងបញ្ជាក់ឡើងវិញ
ប្រសិនបើអ្នកមិនមានទាំងលេខកូដ Recovery QR និងលេខសម្ងាត់ទេ សូមអញ្ជើញមកកាន់សេវាអតិថិជននៃការិយាល័យកណ្តាលធនាគារ ABA ដែលមានទីតាំងនៅអគារ #141 និង 148 ABCD មហាវិថីព្រះសីហនុ និងផ្លូវ 63 ដើម្បីបង្កើតកូដ Recovery QR និងលេខសម្ងាត់ថ្មី។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។