សំណួរចម្លើយ

Android OS 4.0.3 / iOS 8.0 ឬខ្ពស់ជាងនេះអាចដំណើរការបានជាមួយកម្មវិធីរបស់យើង។
ពិតជាចាំបាច់។ ប្រសិនបើគ្មានអ៊ីនធឺណិត  អ្នកនឹងមិនអាចទាញយកកម្មវិធីនេះបានឡើយ ហើយក៏មិនអាចប្រើប្រាស់ប្រតិបត្តិការនានាបានដែរ។
ធនាគារ ABA ផ្តល់ជូនកម្មវិធី Mobile Banking នេះដោយឥតគិតថ្លៃចំពោះអតិថិជនទាំងអស់របស់ខ្លួន។ អ្នកអាចទាញយក និងប្រើប្រាស់កម្មវិធីនេះ ដោយឥតគិតថ្លៃពីធនាគារ។ ស្របពេលជាមួយគ្នានេះ យើងគិតថ្លៃតែទៅលើសេវាជាក់លាក់មួយចំពោះការផ្តល់ឧបករណ៍ផ្តល់លេខកូដសុវត្ថិភាព (Security Token) ដែលធ្វើឲ្យអ្នកកាន់តែមានសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការចេញក្រៅ។ សូមសាកសួរព័ត៌មានលម្អិតបន្ថែមពីបុគ្គលិករបស់យើង។ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទរបស់អ្នកក៏នឹងគិតថ្លៃសេវាភ្ជាប់អ៊ីនធឺណិតឫសេវាផ្ទេរទិន្នន័យពីអ្នកផងដែរ។ សូមសាកសួរក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទសម្រាប់ព័ត៌មានលម្អិត។
ដើម្បី Login អ្នកត្រូវតែជាអតិថិជនរបស់ធនាគារABA។ ប្រសិនបើអ្នកមានកាត ABA ហើយបានប្រើលេខទូរស័ព្ទរបស់អ្នកដើម្បីចុះឈ្មោះជាមួយយើងនោះ អ្នកអាចគ្រាន់តែទាញយកកម្មវិធីនេះរួចអនុវត្តតាមការណែនាំជាការស្រេច។ប្រសិនជាអ្នកជាអតិថិជនរបស់ធនាគារ ABA តែលោកអ្នកពុំមានកាតនោះទេ គ្រាន់តែយកទូរស័ព្ទដៃ iPhone ឬ Android smartphone របស់អ្នកអញ្ជើញទៅធនាគារ ABAដែលនៅជិតលោកអ្នកបំផុត ដើម្បីចុះឈ្មោះប្រើប្រាស់សេវាកម្មនេះ។ បុគ្គលិករបស់យើងខ្ញុំនឹងណែនាំលោកអ្នកអំពីវិធីចុះឈ្មោះ។
មានហេតុផលពីរដែលអាចកើតមានសម្រាប់អ្នកគឺ:
  1. លេខទូរស័ព្ទដែលអ្នកកំពុងប្រើ មិនមែនជាលេខទូរស័ព្ទដែលអ្នកបានចុះជាមួយធនាគារ ABA កាលពីពេលមុន។ សូមប្រាកដថាអ្នកបានប្រើ លេខទូរស័ព្ទ ដែលអ្នក បានចុះឈ្មោះជាមួយ ធនាគារ ពីមុន។
  2. បណ្តាញប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទអ្នកកំពុងជាប់រវល់។ សូមព្យាយាមដំណើរការម្តងទៀតនៅពេលក្រោយ។
ពិតប្រាកដណាស់ គឺប្រើបានគ្រប់ប្រព័ន្ធ សូមវាយលេខទូរស័ព្ទក្នុងប្រទេសកម្ពុជារបស់អ្នក គឺលេខដែលបានចុះឈ្មោះរួចចំនួនបួនខ្ទង់ចុងក្រោយ។ មិនគិតពីចំនួនលេខវែងឫខ្លីនោះទេ កម្មវិធីនេះ ត្រូវការតែបួនខ្ទង់ចុងក្រោយតែប៉ុណ្ណោះ ។
ប្រាកដជាបាន អ្នកអាចប្រើប្រាស់កម្មវិធីនេះនៅគ្រប់ទីកន្លែងទាំងអស់ដែលមានសេវាអ៊ីនធឺណិត។
បច្ចុប្បន្ន គ្រប់អតិថិជនរបស់ធនាគារ ABA ទាំងអស់ដែលមានគណនីសកម្ម (លើកលែងគណនីបញ្ញើមានកាលកំណត់) អាចប្រើប្រាស់កម្មវិធីនេះបាន។
ទេ ដោយសារបញ្ហាសុវត្ថិភាព អ្នកអាច login ចូលទៅក្នុងគណនីរបស់អ្នកបានតែពីទូរស័ព្ទមួយគត់។
អ្នកអាចគ្រាន់តែបើកកម្មវិធី ABA Mobile នេះឡើងវិញ ហើយផ្ទៀងផ្ទាត់ប្រវត្តិប្រតិបត្តិការរបស់អ្នកដើម្បីពិនិត្យមើលថាតើប្រតិបត្តិការនេះបានអនុវត្តហើយឬនៅ។
ក្នុងករណីដែលអ្នកចង់ប្រើប្រាស់កម្មវិធី ABA Mobile នៅលើទូរស័ព្ទថ្មីរបស់អ្នក អ្នកចាំបាច់ត្រូវ ទាញយកកម្មវិធីនេះឡើងវិញសម្រាប់ដំឡើងនៅក្នុងទូរស័ព្ទថ្មីនេះ។ សូមអនុវត្តតាមការណែនាំអំពីការទាញយកនេះ ហើយបន្តប្រើប្រាស់សេវាធនាគាររបស់អ្នក។ប្រសិនបើអ្នកផ្លាស់ប្តូរលេខទូរស័ព្ទ សូមជូនដំណឹងមកកាន់ធនាគារភ្លាម!
គណនីរបស់អ្នកនៅតែមានសុវត្ថិភាពប្រសិនបើអ្នកបាត់ទូរស័ព្ទរបស់អ្នក ព្រោះអ្នកត្រូវការលេខសម្គាល់ឈ្មោះ (User ID) និងលេខកូដសម្ងាត់ដើម្បីប្រើប្រាស់កម្មវិធីនេះ។ សូមរាយការណ៍មកកាន់ធនាគារភ្លាម ប្រសិនបើអ្នកបាត់ទូរស័ព្ទ ដើម្បីឲ្យយើងអាចផ្អាកដំណើរការការចូលទៅប្រើប្រាស់គណនីរបស់អ្នកដើម្បី រក្សាសុវត្ថិភាព 100%។
ដើម្បីបញ្ឈប់សេវានេះ អ្នកចាំបាច់ត្រូវចុះឈ្មោះឈប់ប្រើប្រាស់សេវា ABA Mobile នេះជាមុនសិន (ឥតគិតថ្លៃ) ហើយបន្ទាប់មកលុបកម្មវិធីនេះចេញពីទូរស័ព្ទរបស់អ្នកជាការស្រេច។