ទូទាតអនឡាញតាម Payway
ប្រសិនបើអ្នកកំពុងរិះរកវិធីបង្កើនការលក់ដូរឲ្យបានកាន់តែច្រើន ឬកំពុងគិតចង់បើកហាងលក់ដូរតាមអនឡាញ នោះ PayWay អាចជួយអ្នកបាន! PayWay គឺជាប្រព័ន្ធទូទាត់អនឡាញដ៏ទំនើបរបស់ធនាគារ ABA ដែលអាចជួយឲ្យអ្នកលក់ដូរអនឡាញក្នុងស្រុក ទទួលការទូទាត់ប្រាក់បានភ្លាមៗ និងងាយស្រួលបំផុត។
ជាមួយ PayWay អ្នកអាចទទួលបានសារជូនដំណឹងជាប់ជាប្រចាំរាល់ពេលដែលមានប្រតិបត្តិការទូទាត់នៅលើវិបសាយ, កម្មវិធីទូរស័ព្ទ, វិក្កយបត្រ ឫលីងភ្ជាប់ទៅនឹងការទូទាត់នោះ ដោយអាចគ្រប់គ្រងការលក់ដូររបស់អ្នកបានតាមរយៈប្រព័ន្ធគ្រប់គ្រងការទូទាត់ដែលយើងខ្ញុំបានបង្កើតជូន។ គ្រប់ប្រតិបត្តិការទូទាត់ទាំងអស់ដែលធ្វើតាម PayWay ត្រូវបានការពារសុវត្ថិភាព 100% ដោយការផ្ទៀងផ្ទាត់ 2ករណី និងការត្រួតពិនិត្យពីក្រុមការពារសុវត្ថិភាពរបស់យើងខ្ញុំ។
អត្ថប្រយោជន៍សំខាន់ៗ
PayWay ផ្ដល់ប្រយោជន៍សំខាន់ៗដែលស្របតាមតម្រូវការអាជីវកម្មរបស់អ្នក មានដូចជា៖
- អតិថិជនបង់ប្រាក់បានស្រួល
- ងាយស្រួលដំឡើងជាមួយប្រព័ន្ធលក់ដូររបស់អ្នក
- មិនគិតតម្លៃសេវាប្រចាំខែ1
- Plugins បត់បែន2
1 លក្ខខណ្ឌនឹងត្រូវអនុវត្ត។
2 Plugins ដែលយើងមាន៖ Woocommerce, Magento (v1.9, v2.0), Prestashop (v1.6, v1.7)។
តើអ្នកណាគួរប្រើ PayWay
PayWay គឺជាដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អ្នកធ្វើអាជីវកម្មលើសេវាកម្មដូចជា៖ លក់សំបុត្រយន្តហោះ និងសេវាកម្មធ្វើដំណើរតាមអនឡាញ, គ្រឹះស្ថានអប់រំ, ហាងទំនិញអនឡាញ, រោងភាពយន្ត, សេវាដឹកជញ្ជូនអាហារ, សណ្ឋាគារ, ភោជនីយដ្ឋាន, និងសេវាកម្មជាច្រើនទៀត! យើងខ្ញុំបង្កើត PayWay គឺដើម្បីផ្ដល់ភាពងាយស្រួល ទាំងការភ្ជាប់ និងការប្រើប្រាស់។
សូមចូលទៅ វិបសាយ PayWay សម្រាប់ព័ត៌មានបន្ថែម!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។