Payway QR API

ភ្ជាប់​ជាមួយ​ PayWay​ QR​ API​ អនុញ្ញាត​ឲ្យ​អាជីវកម្ម​របស់​អ្នក​ បង្ហាញ​កូដ​ QR​ សម្រាប់​ការ​ទូទាត់​ប្រាក់​ នៅ​លើ​ឧបករណ៍​បោះពុម្ព​ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​អតិថិជន​អាច​ស្គែ​ន​ជាមួយ​ស្មា​ត​ហ្វូ​ន​ដើម្បី​ធ្វើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​។​ APIs​ ទាំងនេះ​អាច​ភ្ជាប់​ជាមួយ​ វិ​ប​សាយ​ដាច់​ដោយឡែក​,​ កម្មវិធី​ទូរស័ព្ទ​ ម៉ាស៊ីន​ស្វ័យប្រវត្តិ​/​ម៉ាស៊ីន​លក់​ដោយ​ខ្លួនឯង​ ឬ​ជាមួយ​ប្រព័ន្ធ​ complex​ ERP​ /​ប្រព័ន្ធ​ចេញ​វិក្កយបត្រ​ (invoicing​ system)​ ។​​

​របៀប​ដំណើរការ​

នៅ​ពេល​ទូទាត់​ប្រាក់​ វិ​ក័យ​ប័ត្រ​ដែល​បាន​បោះពុម្ព​ ឬ​វិ​ក័យ​ប័ត្រ​ឌី​ជី​ថ​ល​ ត្រូវ​បាន​បង្កើត​សម្រាប់​ការ​ទូទាត់​កូដ​ QR​ តែ​មួយ​គត់​ សម្រាប់​ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​បង្កើត​ផង​ដែរ​។​ អ្វី​ដែល​អតិថិជន​របស់​អ្នក​ត្រូ​ធ្វើ​ គឺ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​ និង​លក្ខខណ្ឌ​ផ្សេងៗ​ (​ប្រសិនបើ​មាន​)​ ហើយ​បង់ប្រាក់​ដោយ​ស្គែ​ន​កូដ​ QR​ ដែល​បាន​បង្ហាញ​។​ វា​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​អ្នក​ ធ្វើការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ប្រកបដោយ​សុវត្ថិភាព​ និង​ងាយស្រួល​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ ឬ​ជាមួយ​កម្មវិធី​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​1

1 ​កម្មវិធី​ធនាគារ​ដែល​គាំទ្រ​លេខ​កូដ​ QR​ របស់​ Visa​ និង​ Mastercard​ ហើយ​កម្មវិធី​ទូទាត់​ផ្សេង​ទៀត​ ដែល​ក្នុង​នោះ​មាន​ កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ និង​ធនាគារ​សមាជិក​ KHQR(​មាន​ឆាប់ៗ​នេះ​)។

អ្នក​ណា​ដែល​ត្រូវការ​?

​មុខងារ​ចេញ​វិក្កយបត្រ​របស់​ PayWay​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម​ដែល​ចេញ​វិក្កយបត្រ​ជា​ញឹកញាប់​ហើយ​ក្នុង​បរិមាណ​ច្រើន​។​ វា​សាក​សមឥត​ខ្ចោះ​ចំពោះ​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​គ្នា​រួម​មាន​ប៉ុន្តែ​មិន​កំណត់​ចំពោះ​អ្នក​ផ្តល់​សេវាកម្ម​អាជីព​អ្នក​លក់ដុំ​ ក្រុមហ៊ុន​សំណង់​ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​ ព្រមទាំង​អាជីវកម្ម​ ជា​ច្រើន​ទៀត​។​

​ដើម្បី​ចាប់ផ្តើម​ពី​របៀប​ដែល​មុខងារ​ចេញ​វិក្កយបត្រ​នៃ​ PayWay​ អាច​ត្រូវ​បាន​ផ្តល់​ជូន​តាម​តម្រូវការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​អ្នក​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ PayWay​ ទូរស័ព្ទ​លេខ​ 023​ 255​ 333​ ឬ​អ៉ីមែល [email protected]remove-this.ababank.com​។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader