Payway Plugins
កម្មវិធីទូទាត់អនឡាញ PayWay របស់ធនាគារ ABA ដែលជាម្ចាស់ជ័យលាភី ពី Asia eCommerce Awards ត្រូវបានបង្កើតឡើងសម្រាប់គ្រប់អាជីវកម្មអនឡាញតូចធំ ដែលកំពុងស្វែងរកដំណោះស្រាយទូទាត់ជាទីទុកចិត្ត ងាយដំឡើង និងស្រួលប្រើប្រាស់ក្នុងវិបសាយរបស់ខ្លួន។
ជាមួយ PayWay Plugin ដែលត្រូវបានបង្កើតឡើងសម្រាប់តម្រូវតាម platform របស់ e-commerce ល្បីៗ លោកអ្នកអាចប្រែក្លាយវិបសាយរបស់លោកអ្នក ទៅជាហាងអនឡាញពេញលេញបានយ៉ាងងាយស្រួល ហើយអាចចាប់ផ្តើមទទួលការទូទាត់ពីអតិថិជនរបស់លោកអ្នកតាមកាត Visa, Mastercard, UnionPay ក៏ដូចជាតាមរយៈ ABA PAY បានភ្លាមៗ។ សេវា PayWay អាចទទួលការទូទាត់ទាំងប្រាក់ដុល្លារ និងប្រាក់រៀល ដែលធ្វើឲ្យអតិថិជនមានជម្រើសបត់បែនក្នុងការទូទាត់។
បង្កើនប្រសិទ្ធភាពការលក់អនឡាញរបស់លោកអ្នកជាមួយ PayWay។
ហេតុអ្វីប្រើ PayWay Plugin?
Plugin ដែលមានស្រាប់
ABA PayWay plugin សម្រាប់ WooCommerce (WordPress)
ABA PayWay plugin សម្រាប់ Magento e-commerce
ABA PayWay plugin សម្រាប់ Prestashop e-commerce
Platform ដែលលោកអ្នកចង់ប្រើតែមិនមានក្នុងនេះមែនទេ?
ប្រសិនបើលោកអ្នកចង់ប្រើ PayWay ដើម្បីបង្កើនការលក់អនឡាញរបស់លោកអ្នក ហើយដំណោះស្រាយទូទាត់ដែលយើងផ្តល់ជូនមិនមានក្នុងបញ្ជីខាងលើ សូមទាក់ទងមកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ 023 225 333 ឬអុីម៉ែលមក [email protected] ababank.com។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។