មុខងារ​ចេញ​វិក្កយបត្រ​ PayWay

​​មុខងារ​ចេញ​វិក្កយបត្រ​ (PayWay​ Invoicing​ Tool)​ ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដំណើរការ​ប្រតិបត្តិការ​របស់​ពួក​គេ​ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈ​មុខងារ​គ្រប់គ្រង​វិក្កយបត្រ​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​ ក្រៅពី​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​វិ​ក័យ​ប័ត្រ​ដែល​មើលទៅ​មាន​លក្ខណៈ​ត្រឹមត្រូវ​1​ វា​ក៏​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​វិ​ក័យ​ប័ត្រ​ដោយ​ស្វ័​យ​ប្រ​វិត្ត​ជា​លក្ខណៈ​បុគ្គល​ ឬ​ច្រើន​ ដើម្បី​សន្សំ​សំចៃ​ពេលវេលា​ និង​កាត់​បន្ថយ​កំហុសឆ្គង​ពី​ការ​បញ្ចូល​ដោយ​ដៃ​ផ្ទាល់​។​ លើស​ពី​នេះ​ទៅ​ទៀត​មុខងារ​ចេញ​វិក្កយបត្រ​របស់​យើងខ្ញុំ​ អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្ញើ​វិក្កយបត្រ​ទៅ​អតិថិជន​យ៉ាង​ងាយស្រួល​តាម​ឌី​ជី​ថ​ល​ដូច​ជា​អ៊ី​ម៉ែ​ល​ និង​កម្មវិធី​ផ្ញើ​សារ​ផ្សេង​ដូច​ជា​តេ​លេ​ក្រាម​និង​ WhatsApp​។

1 ​វិក្កយបត្រ​អាច​ត្រូវ​បាន​កែសម្រួល​យ៉ាង​ងាយស្រួល​តាម​រយៈ​ មុខងារ​គ្រប់គ្រង​វិក្កយបត្រ​នៃ​ PayWay។​

អត្ថប្រយោជន៍

  • បង្កើតវិក្កយបត្រតែមួយនិង/ឬច្រើនហើយផ្ញើទៅអ្នកទទួលច្រើន
  • ចែករំលែកបណ្តាញភ្ជាប់ទៅអតិថិជនរបស់អ្នកដើម្បីទទួលបានការទូទាត់
  • បង្កើតវិក្កយបត្រផ្ទាល់ខ្លួនជាមួយនឹងម៉ាកសញ្ញា និងការរចនារបស់ក្រុមហ៊ុនអ្នក
  • តាមដានស្ថានភាពវិក្កយបត្រគ្រប់ពេលវេលាជាក់ស្តែង និងទទួលការជូនដំណឹងនៅពេលបង់ប្រាក់
  • ផ្ញើសាររំលឹកដោយស្វ័យប្រវត្តិទៅកាន់អតិថិជន និងទទួលបានប្រាក់ទាន់ពេលវេលា
  • បង្កើតវិក្កយបត្រនៃការកក់របស់អតិថិជនអ្នក ហើយដំណើរការនៅទំព័របង់ប្រាក់
  • សម្រេចការទូទាត់ទៅគណនីអាជីវកម្មរបស់អ្នក។

​របៀប​ដំណើរការ​

អ្នក​អាច​បង្កើត​វិក្កយបត្រ​តាម​តម្រូវការ​ដោយ​ងាយស្រួល​ និង​ចែករំលែក​វា​ជា​បណ្តាញ​ភ្ជាប់​ទៅ​អតិថិជន​របស់​អ្នកតា​មរយៈ​កម្មវិធី​អន​ឡាញ​ដើម្បី​ប្រមូល​ការ​ទូទាត់​។​ អតិថិជន​ទាំងអស់​របស់​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ចុច​ ឬ​ប៉ះ​លើ​តំណ​ភ្ជាប់​ហើយ​វា​នឹង​នាំ​ពួក​គេ​ទៅ​កាន់​ទំព័រ​ទូទាត់​ប្រាក់​ដែល​មាន​សុវត្ថិភាព​។​ នៅ​ទី​នេះ​អតិថិជន​អាច​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​នៃ​វិក្កយបត្រ​ និង​ចុច​យល់ព្រម​តាម​លក្ខខណ្ឌ​របស់​អ្នក​ (​ប្រសិនបើ​មាន​)​ មុន​នឹង​បញ្ជាក់​ពី​ការ​ទូទាត់​។​ លក្ខណៈ​ពិសេស​នេះ​ក៏​អនុញ្ញាត​ឲ្យ​បោះពុម្ព​វិក្កយបត្រ​ដែល​មាន​លេខ​កូដ​ QR​ ដែល​អតិថិជន​របស់​អ្នក​អាច​ស្កេ​ន​ដើម្បី​ទូទាត់​ជាមួយ​កម្មវិធី​ ABA​ ឬ​ជាមួយ​កម្មវិធី​ទូទាត់​ផ្សេង​ទៀត​2​។​ អ្នក​នឹង​ត្រូវ​បាន​ជូនដំណឹង​ភ្លាមៗ​បន្ទាប់​ពី​អតិថិជន​របស់​អ្នក​បាន​ធ្វើការ​ទូទាត់​ប្រាក់​របស់​ពួក​គេ​។​

2 កម្មវិធី​ធនាគារ​ដែល​គាំទ្រ​លេខ​កូដ​ QR​ របស់​ Visa​ និង​ Mastercard​ ហើយ​កម្មវិធី​ទូទាត់​ផ្សេង​ទៀត​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដែល​ក្នុង​នោះ​មាន​ គណនី​បាគង​ និង​ធនាគារ​សមាជិក​ KHQR​។​

​អ្នក​ណា​ដែល​ត្រូវការ​?

​មុខងារ​ចេញ​វិក្កយបត្រ​របស់​ PayWay​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម​ដែល​ចេញ​វិក្កយបត្រ​ជា​ញឹកញាប់​ហើយ​ក្នុង​បរិមាណ​ច្រើន​។​ វា​សាក​សមឥត​ខ្ចោះ​ចំពោះ​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​គ្នា​រួម​មាន​ប៉ុន្តែ​មិន​កំណត់​ចំពោះ​អ្នក​ផ្តល់​សេវាកម្ម​អាជីព​អ្នក​លក់ដុំ​ ក្រុមហ៊ុន​សំណង់​ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​ ព្រមទាំង​អាជីវកម្ម​ ជា​ច្រើន​ទៀត​។​

​ដើម្បី​ចាប់ផ្តើម​ពី​របៀប​ដែល​មុខងារ​ចេញ​វិក្កយបត្រ​នៃ​ PayWay​ អាច​ត្រូវ​បាន​ផ្តល់​ជូន​តាម​តម្រូវការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​អ្នក​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ PayWay​ ទូរស័ព្ទ​លេខ​ 023​ 255​ 333​ ឬ​អ៉ីមែល [email protected]remove-this.ababank.com​។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ PayWay Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader