មុខងាររក្សាព័ត៌មានសម្រាប់ទូទាត់ ABA Merchant

​​លក្ខណៈ​ពិសេស​នៃ​ មុខងាររក្សាព័ត៌មានសម្រាប់ទូទាត់ ABA Merchant (CoF)​ ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ទូទាត់​កាន់តែ​រលូន​ ដល់​អតិថិជន​របស់​អ្នក​។​ ព័ត៌មាន​អំពី​ការ​ទូទាត់​ដូច​ជា​ លេខ​កាត​ឥណ​ពន្ធ​/​ឥណទាន​ លេខ​គណនី​ ABA​ និង​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នឹង​ត្រូវ​ផ្តល់​ជូន​ដោយ​អតិថិជន​របស់​អ្នក​ តែ​មួយ​ដងគត់​ នៅ​ពេល​អ្នក​កំពុង​ប្រើ​មុខងារ​ពិសេស​ CoF​ របស់​ ABA Merchant​។​ ការ​ទូទាត់​របស់​អតិថិជន​នា​ពេល​អនាគត​ នឹង​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​មិន​មាន​ផល​រំខាន​អ្វី​ទាំងអស់​ ដោយ​អតិថិជន​មិន​ចាំបាច់​ផ្តល់​ព័ត៌មាន​ដដែលៗ​ អំពី​គណនី​ម្តងទៀត​ឡើយ​។​

​របៀប​ដំណើរការ​

​នៅ​ពេល​មុខងារ​ CoF​ បាន​បើក​ដំណើរការ​លើ​កម្មវិធី​ PayWay​ របស់​អ្នក​ អ្នក​នឹង​អាច​មើលឃើញ​ព័ត៌មាន​សម្គាល់​នៃ​កាត​ និង​/​ឬ​ គណនី​ធនាគារ​របស់​អតិថិជន​ ខណៈ​ពេល​ដែល​ព័ត៌មាន​លម្អិត​របស់​កាត​ពិត​ និង​/​ឬ​ របស់​គណនី​ធនាគារ​ នឹង​ត្រូវ​បាន​រក្សា​ទុក​យ៉ាង​មាន​សុវត្ថិភាព​នៅ​ក្នុង​កម្មវិធី​ PayWay​ ។​ បន្ទាប់​ពី​ព័ត៌មាន​បញ្ជាក់​អំពី​ការ​ទូទាត់​បាន​រក្សា​ទុក​ ការ​ទូទាត់​នា​ពេល​អនាគត​ដោយ​អតិថិជន​តែ​មួយ​ ដែល​មាន​លក្ខណៈ​សម្គាល់​ដូច​គ្នា​ នឹង​អាច​ធ្វើ​ឡើង​ដោយ​មិន​ចាំបាច់​ផ្តល់​ព័ត៌មាន​លម្អិត​ អំពី​ការ​ទូទាត់​ម្តងទៀត​ឡើយ​។​

CoF​ ដំណើរការ​លើ​កាត​ឥណ​ពន្ធ​/​ឥណទាន​ (​ប្រភេទ​ វី​សា​កាត​/​ម៉ា​ស្ទ័​រកា​ត​/UPI​ ពី​ធនាគារ​ណា​ក៏​បាន​)​ និង​គណនី​ ABA​ ផ្ទាល់ខ្លួន​ ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​អាច​បង់ថ្លៃ​ផលិតផល​ និង​សេវាកម្ម​របស់​អ្នក​បាន​ដោយ​សុវត្ថិភាព​ និង​ងាយស្រួល​។

អ្នក​ណា​ដែល​ត្រូវការ​?

​មុខងារ​ចេញ​វិក្កយបត្រ​របស់​ ABA Merchant​ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម​ដែល​ចេញ​វិក្កយបត្រ​ជា​ញឹកញាប់​ហើយ​ក្នុង​បរិមាណ​ច្រើន​។​ វា​សាក​សមឥត​ខ្ចោះ​ចំពោះ​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​គ្នា​រួម​មាន​ប៉ុន្តែ​មិន​កំណត់​ចំពោះ​អ្នក​ផ្តល់​សេវាកម្ម​អាជីព​អ្នក​លក់ដុំ​ ក្រុមហ៊ុន​សំណង់​ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ និង​បដិសណ្ឋារកិច្ច​ ព្រមទាំង​អាជីវកម្ម​ ជា​ច្រើន​ទៀត​។​

​ដើម្បី​ចាប់ផ្តើម​ពី​របៀប​ដែល​មុខងារ​ចេញ​វិក្កយបត្រ​នៃ​ ABA Merchant​ អាច​ត្រូវ​បាន​ផ្តល់​ជូន​តាម​តម្រូវការ​ប្រតិបត្តិការ​អាជីវកម្ម​របស់​អ្នក​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ ABA Merchant​ ទូរស័ព្ទ​លេខ​ 1 800 203 203​ ឬ​អ៉ីមែល [email protected]remove-this.ababank.com​។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Merchant ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader