បើកគណនីថ្មីអនឡាញ

យើងខ្ញុំ​ យល់​ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក​

​អ្នក​ចង់​បើក​គណនី​ ប៉ុន្តែ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ ដើម្បី​អញ្ជើញ​មក​ធនាគារ​មែន​ទេ​?​ ដោយ​យល់​ច្បាស់​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក​ យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​សូម​នាំ​មក​ជូន​នូវ​សេវាកម្ម​ថ្មី​ គឺ​ការ​បើក​គណនី​ធនាគារ​តាម​អន​ឡាញ​។​ យើង​បាន​បង្កើត​នូវ​វិ​ប​សាយ​ Join.ababank.com​ ដែល​អ្នក​អាច​ជ្រើសរើស​គណនី​ណាមួយ​ដែល​ត្រូវ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ហើយ​អ្នក​អាច​បំពេញបែបបទ​ស្នើ​សុំ​ពី​ផ្ទះ​ ឬ​ពី​កន្លែងធ្វើការ​របស់​អ្នក​ ឬ​កន្លែង​ណាមួយ​ដែល​ងាយស្រួល​សម្រាប់​អ្នក​ក៏​បាន​។​ ឥឡូវនេះ​ ការ​ប្រើប្រាស់​សេវា​ធនាគារ​ជាមួយ​ ABA​ ពិតជា​លឿន​ និង​ងាយស្រួល​មិន​ធ្លាប់​មាន​!

​អ្នក​អាច​ស្នើ​សុំ​តាម​អន​ឡាញ​ ដើម្បី​បើក​គណនី​ពី​ធនាគារ​ ABA​ ដោយ​អនុវត្ត​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • ចូល​ទៅ​ Join.ababank.com​ ហើយ​ជ្រើសរើស​គណនី​ដែល​ត្រូវ​ជាមួយ​តម្រូវការ​របស់​អ្នក​។​
  • ​អាន​ពី​លក្ខណៈ​ និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណនី​ដែល​អ្នក​ជ្រើសរើស​ហើយ​ចុច​ប៊ូ​តុង​ “បើកគណនី”
  • បំពេញ​ពាក្យ​ស្នើ​សុំ​ ហើយ​ចុច​ប៊ូ​តុង​ “បញ្ចូន”​
  • បើក​អ៊ីមែល​របស់​អ្នក​ដើម្បី​កត់​លេខ​កូដ​ ហើយ​យក​លេខ​កូដ​ និង​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ មក​កាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​អ្នក​ដើម្បី​ឲ្យ​បុគ្គលិក​យើងខ្ញុំ​ដំណើរការ​គណនី​ ដោយ​លៃ​យ៉ាងណា​កុំ​ឲ្យ​ហួស​រយៈពេល​ 15​ថ្ងៃ​។​

​ត្រៀមខ្លួន​ហើយ​ឬ​នៅ​?​ សូម​ចុច​ប៊ូ​តុង​ខាងក្រោម​ ហើយ​ស្នើ​សុំ​បើក​គណនី​របស់​អ្នក​ឥឡូវនេះ​!

លក្ខខណ្ឌទូទៅ, លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader