បើកគណនីដល់កន្លែង

​យើងខ្ញុំ​ ជា​តំណាង​ផ្លូវការ​របស់​ធនាគារ​ដែល​លោក​អ្នក​ទុកចិត្ត​សម្រាប់​ការ​បើក​គណនី​ជូន​លោក​អ្នក​ដល់​កន្លែង​!

នៅ​ធនាគារ​ ABA​ យើង​តែ​ព្យាយាម​ធ្វើ​យ៉ាងណា​ ដើម្បី​បម្រើ​លោក​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។​ យើងខ្ញុំ​យល់​ច្បាស់​ថា​ លោក​អ្នក​តែងតែ​រវល់​ជាប់​ជា​និច្ច​ ដូ​ច្ចេះ​ហើយ​បានជា​យើងខ្ញុំ​នាំ​មក​ជូន​លោក​អ្នក​នូវ​សេវាកម្ម​ដែល​លោក​អ្នក​ទុកចិត្ត​ និង​ប្រសើរ​ជាង​មុន​ ដើម្បី​ឲ្យ​ការ​ប្រើ​សេវា​ធនាគារ​កាន់តែ​ពិសេស​ថែម​មួយ​កម្រិត​ទៀត​។​ សូម​ណែនាំ​ បុគ្គលិកបើក​គណនី​ដល់​កន្លែង​ (CAO)​ របស់​ធនាគារ​ ABA​ ដែល​ជា​តំណាង​ផ្លូវការ​របស់​ធនាគារ​ និង​ជា​អ្នក​ដែល​ចេញ​ទៅ​ជួប​លោក​អ្នក​ នៅ​ពេល​ដែល​លោក​អ្នក​ត្រូវការ​បើក​គណនី​។​ ប្រសិនបើ​លោក​អ្នក​មិន​ទាន់​មាន​គណនី​ជាមួយ​ធនាគារ​ ABA​ ទេ​ វា​ជា​ឱកាស​សម្រាប់​លោក​អ្នក​ក្នុង​ការ​បើក​គណ​នី​ជាមួយ​យើងខ្ញុំ​ផ្ទាល់​នៅ​កន្លែង​របស់​លោក​អ្នក​!

​អ្វី​ដែល​លោក​អ្នក​ត្រូវ​ត្រៀម​នោះ​គឺ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ និង​ទឹកប្រាក់​សម្រាប់​តម្កល់​ពេល​បើក​គណនី​ បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​គណនី​ថ្មី​នៅ​កន្លែង​របស់​អ្នក​ផ្ទាល់​តែ​ម្តង​។​

សូម​ណាត់ជួប​ជាមួយ​បុគ្គលិក​របស់​យើង​ឥឡូវនេះ​ ហើយ​បើក​គណនី​ភ្លាមៗ​ បាន​យ៉ាង​ងាយស្រួល​!​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​ 023​ 225​ 333​

លក្ខខណ្ឌ​

រូបិយប័ណ្ណដុល្លាររៀល
ប្រាក់​បញ្ញើ​ដំបូង11040000
សមតុល្យ​បន្ត​ក្នុង​គណនី1040000

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)2

សមតុល្យប្រចាំថ្ងៃអត្រាការប្រាក់
តិចជាង 1,000ដុល្លារ0.15%
ច្រើនជាង 1,000ដុល្លារ0.25%
តិចជាង 4លានរៀល0.75%
ច្រើនជាង 4លានរៀល1.25%

1 ​សម្រាប់​ការ​បិទ​គណនី​ក្នុងអំឡុងពេល​ 3​ខែ​ ចាប់ពី​ថ្ងៃ​ដែល​បាន​បើក​គណនី​ នឹង​ត្រូវ​គិតថ្លៃ​សេវា​ចំនួន​ 20​ដុល្លារ​ ឬ​ 80,000​រៀល​។​
2 ​អត្រា​ការ​ប្រាក់​នឹង​ត្រូវ​ចែក​នឹង​ 365​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ​។​ ហើយ​ការ​ប្រាក់​ត្រូវ​បាន​គិត​ និង​បង្គរ​ទុក​ប្រចាំ​ថ្ងៃ​។​

​លក្ខខណ្ឌ​តម្រូវ​

ដើម្បី​បើក​គណនី​សន្សំ​បាន​លោក​អ្នក​ត្រូវ​៖

សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
  • ត្រូវមានអត្តសញ្ញាណប័ណ្ណ
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
  • ត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាព និងលិខិតបញ្ជាក់ការស្នាក់នៅ1
  • ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

មន្ត្រី​ CAO​ របស់​យើង​ និង​ជួយ​បំពេញ​ពាក្យ​ស្នើ​សុំ​បើក​គណនី​ជូន​លោក​អ្នក​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader