យើងរួមគ្នាតែមួយ ពាក្យស្លោក សម្រាប់ការប្រារព្ធ ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ

26/12/2015

យើងរួមគ្នាតែមួយ ពាក្យស្លោក សម្រាប់ការប្រារព្ធ ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំយើងរួមគ្នាតែមួយ ពាក្យស្លោក សម្រាប់ការប្រារព្ធ ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ធនាគារABA បានធ្វើតាម ទម្លាប់របស់ខ្លួន ក្នុងការរៀបចំ ពិធីជប់លៀងបុគ្គលិក ប្រចាំឆ្នាំ។ បុគ្គលិករបស់ធនាគារ ប្រមាណ ១០០០នាក់ បានមកជួបជុំគ្នា ប្រារព្ធពិធីនៅសណ្ឋាគារ សុខា ក្នុងរាជធានីភ្នំពេញ។

ដូចសព្វមួយដង ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ បានប្រមូលផ្តុំបុគ្គលិកទាំងអស់របស់ធនាគារ ដើម្បសរុបលទ្ធផលសំខាន់ៗ ផ្តល់រង្វាន់ដល់ បុគ្គលិកឆ្នើម ក្រុមឆ្នើម និង សាខាឆ្នើម ក្នុងបរិយាកាសរាក់ទាក់ និងស្និទ្ធស្នាល។

ឆ្នាំនេះ ពិធីបានប្រារព្ធឡើងក្រោមពាក្យស្លោក “យើងរួមគ្នាតែមួយ” ដែលតំណាងឲ្យ ការរួមគ្នា ជាគ្រួសារតែមួយយ៉ាងពិតប្រាកដ ក្រុមតែមួយ និង ប្រារព្ធការទទួលស្គាល់ ពីឆាកអន្តរជាតិចំពោះធនាគារ ABA។

ថ្លែងក្នុងឪកាសបើកពិធី លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិធនាគារABA បានមាន ប្រសាសន៏សង្កត់ធ្ងន់ លើសមិទ្ធិផលសំខាន់ៗប្រចាំឆ្នាំដូចជា កំណើនមូលធនភាគទុនិក របស់ធនាគារជាតិនៃកាណាដា នៅក្នុងធនាគារABAនឹងកើនដល់ ៤២%; ការបើកសាខាថ្មីៗ បានចំនួនប្រាំបីសាខាក្នុងនោះមានបីសាខានៅភ្នំពេញនិងថ្នាក់ខេត្ត ព្រមទាំង ប្រាំសាខានៅថ្នាក់ស្រុក; ការដាក់សម្ភោធដំបូងគេ ក្នុងទីផ្សារនូវកម្មវិធីតាមទូរស័ព្ទដៃ យ៉ាងពេញលក្ខណៈ; ភាពជាដៃគូជាមួយប្រព័ន្ធទូទាត់ China UnionPay និង បានក្លាយជាធនាគារ ដែលចេញកាត UPI ដ៏ធំជាងគេនៅកម្ពុជា; ទទួលបានពានរង្វាន់ជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជា” ពីទស្សនាវដ្តីដ៏ល្បីឈ្មោះថា Global Finance និងទទួលបានជាលើកទីពីរ ក្នុងនាមជាធនាគារឆ្នើម ពីទស្សនាវដ្តី Euromoney។

លោក Azhikhanov ក៏បានប្រកាសផងដែរ អំពីគម្រោង និង យុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ធនាគារ សម្រាប់ឆ្នាំ២០១៦ បូករួមទាំងការប្រារព្ធខួប ២០ ឆ្នាំរបស់ធនាគារ ដោយដាក់ចេញឲ្យប្រើប្រាស់ នូវផលិតផលថ្មីៗ និង ការផ្តល់ជូនជាពិសេសៗ ដើម្បីឆ្លើយតបនឹង ព្រឹត្តិការណ៏ ដ៏គួរឲ្យកត់សម្គាល់នេះ។ បន្ថែមពីលើនេះធនាគារ នឹងពង្រឹងចំណងមិត្តភាពជាមួយធនាគារជាតិនៃកាណាដា ផ្តោតការយកចិត្តទុកដាក់បន្ថែមលើអាជីវកម្មខ្នាតតូច និង អាជីវកម្មខ្នាត-មធ្យម ព្រមទាំង ឆ្លើយតបរាល់តំរូវការដល់អតិថិជនសាជីវកម្មធំៗ អង្កការមិនមែនរដ្ឋាភិបាល និង ផ្នែកបុគ្គល តាមរយៈការអភិវឌ្ឍគុណភាពសេវាកម្ម និង ការបន្តដាក់ចេញ សេវាកម្ម ផលិតផល ជំនួយដ៏មានអត្ថប្រយោជន៍ជាច្រើនទៀត។

នៅក្នុងព្រឹត្តិការណ៏ពិធីនោះដែរ ថ្នាក់ដឹកនាំកំពូលរបស់ធនាគារABA ក៏មានផ្តល់ជូនពានរង្វាន់ និង វត្ថុអនុស្សាវរីយ៍ ដ៏មានតំលៃដល់បុគ្គលិកឆ្នើម ក្រុមនិងសាខាឆ្នើម ដែលបានខិតខំប្រឹងប្រែង យ៉ាងមានប្រសិទ្ធិភាព ក្នុងអំឡុងពេល ១ឆ្នាំផងដែរ។

ទិដ្ឋភាពជារួម ពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ បានក្លាយជាភាពជោគជ័យប្រចាំឆ្នាំមួយទៀត របស់ធនាគារ ដែលផ្តល់ឪកាសដល់បុគ្គលិកគ្រប់គ្នាបាន ជួបជុំគ្នានិងរីករាយកំសាន្ត ក្នុងកម្មវិធីជាច្រើន រួមមានការប្រគុំតន្រ្តី ការសំដែងទេព្យកោសល្យជាក្រុម និង ទោលពីសំណាក់បុគ្គលិក ការចាប់ឆ្នោតយករង្វាន់ដ៏មានតម្លៃជាច្រើន និង ការរាំរែកកំសាន្ត។