សេចក្តីប្រកាសសម្រង់បញ្ជីបេក្ខជនរបស់ក្រុមហ៊ុន លក់-អ្នកដេញថ្លៃសម្រាប់ការរចនាជាថ្មីបង្កើត

07/Sep/2012

សេចក្តីប្រកាស

ជូនចំពោះ៖ អ្នកដេញថ្លៃ

កម្មវត្ថុ៖បេក្ខជនជាប់សម្រង់បញ្ជីសម្រាប់ “អ្នកដេញថ្លៃសម្រាប់ការរចនាជាថ្មី បង្កើតជាថ្មី និង​ការរួមបញ្ចូល​វែបសាយត៍​ធនាគារABA​”។

ឆ្លើយតបទៅនឹងការដាក់ស្នើសុំជា “អ្នកដេញថ្លៃសម្រាប់ការរចនាជាថ្មី បង្កើតជាថ្មី និង​ការរួមបញ្ចូល​វែបសាយត៍​ធនាគារ ABA” តទៅនេះ យើងសុំប្រកាសពីបេក្ខជនជាប់សម្រង់បញ្ជី និង​កាលវិភាគសម្រាប់ធ្វើបទបង្ហាញ។

ទីភ្នាក់ងារដែលរៀបរាប់ខាងក្រោមនឹងត្រូវបង្ហាញនៅថ្ងៃទី12-13 ខែកញ្ញា ឆ្នាំ2012

  • ក្រុមហ៊ុន Digital Arts Network (DAN) Singapore PTE.Ltd.
  •  River Orchid Digital (Vietnam)
  •  Web Essentials

ទីភ្នាក់ងារនីមួយដែលទទួលបានពិន្ទុខ្ពស់បំផុត 3 ពីការវាយតម្លៃ សំណើសុំដេញថ្លៃត្រូវធ្វើការ វាយតម្លៃ​ដោយ​ផ្អែកលើបច្ចេកទេស/ការរចនា (60%) និងតម្លៃ (40%)។ អ្នកដេញថ្លៃនីមួយៗដែល​ត្រូវបានជ្រើសរើស នឹងទទួល​បានការជូនដំណឹងអំពីកាលវិភាគពិតប្រាកដរបស់ខ្លួន និង ព័ត៌មាន លម្អិតសម្រាប់ធ្វើការបង្ហាញ។

យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារទាំងអស់ដែលបានចូលរួម។

ក្រុមទីផ្សារ
អ៊ីមែល៖ [email protected]