ឥឡូវនេះអតិថិជនអាចដាក់ពាក្យ ស្នើសុំប័ណ្ណ UnionPay International នៅធនាគារ ABA

04/May/2015

ឥឡូវនេះអតិថិជនអាចដាក់ពាក្យ ស្នើសុំប័ណ្ណ UnionPay International នៅធនាគារ ABA

ធនាគារ ABA សូមប្រកាសអំពីការចេញប័ណ្ណ UnionPay International (UPI) ជូនអតិថិជនប្រើប្រាស់ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ2015 នេះតទៅ។ ឥឡូវនេះអតិថិជនរបស់ ធនាគារ ABA អាចដាក់ពាក្យស្នើសុំប័ណ្ណ UnionPay International និងចូលរួមក្នុងវេទការទូទាត់ដ៏ធំលំដាប់ ថ្នាក់ទីពីរក្នុងពិភពលោក។

ការចេញប័ណ្ណ UPI គឺជាការបោះជំហានបន្ទាប់ប្រកបដោយ ភាពត្រឹមត្រូវមួយនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការដែលបានកំណត់នៅក្នុងកិច្ចសន្យារវាងធនាគារ ABA និងក្រុមហ៊ុន UnionPay International ដែលបានចុះហត្ថលេខាកាលពីខែមីនា ឆ្នាំ2014 កន្លងទៅនេះ។

ដោយយោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក ធនាគារ ABA ចេញប័ណ្ណ UPI ជំនួសឲ្យប័ណ្ណ ATM របស់ខ្លួន។ ប័ណ្ណ ATM ដែលបានចេញកន្លងមក អតិថិជនអាចយកមកប្តូរនៅតាមសាខាណាមួយរបស់ធនាគារ ដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត អតិថិជនទាំងអស់អាចទទួលបានប័ណ្ណ UPI ពីធនាគារABA ដោយឥតគិត ថ្លៃផងដែរ! 

នាឱកាសនោះ លោក Sanzhar Abdullayev ប្រធានផ្នែកសេវាប័ណ្ណបានមានប្រសាសន៍ថា “នៅធនាគារ ABA យើង តែងតែនាំមកជូនអតិថិជនរបស់យើងនូវភាពងាយស្រួលបំផុតនៅក្នុងការជ្រើសរើសផលិតផល ឬសេវាកម្ម។ អាស្រ័យហេតុនេះ យើងបានផ្ដួចផ្ដើមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន UnionPay International ដែលជាប្រព័ន្ធ ទូទាត់ដ៏ធំបំផុតមួយនៅក្នុងពិភពលោកដែលកំពុងមានការពេញនិយមក្នុងចំណោមអតិថិជនទាំងឡាយជាពិសេស គឺនៅក្នុងតំបន់អាស៊ីតែម្ដង។ ការបន្ថែមប័ណ្ណ UPI ទៅក្នុងបញ្ជីសេវាទូទាត់របស់យើងដែលរួមបញ្ចូលរួចស្រេចនូវ សេវាប័ណ្ណ VISA និង MasterCard ផ្តល់នូវឱកាសបន្ថែមដល់អតិថិជនរបស់យើងហើយជាពិសេសអ្នកដែលតែងតែធ្វើ ដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗនៅទូទាំងតំបន់អាស៊ី និងទំនាក់ទំនងអាជីវកម្មនៅក្នុងប្រទេសចិន”។ 

នៅក្នុងឆ្នាំ2015 ធនាគារ ABA គ្រោងចេញប័ណ្ណ UPI ចំនួនជាង10,000 ប័ណ្ណដោយធ្វើការអភិវឌ្ឍយ៉ាងធំធេងនូវ រចនាសម្ព័ន្ធ POS ហើយជាលទ្ធផលបានក្លាយជាធនាគារដែលចេញប័ណ្ណច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីនេះ ធនាគារ ABA ក៏គ្រោងនឹងចេញប័ណ្ណ UnionPay Classic ប័ណ្ណ UnionPay Gold (ឥណពន្ធ) និងប័ណ្ណ UnionPay Gold (ឥណទាន) ផងដែរ។

អំពីក្រុមហ៊ុន China Union Pay

UnionPay International (UPI) គឺជាក្រុមបុត្រសម្ព័ន្ធកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុន China UnionPay ដែលបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ2012 កន្លងទៅនេះ។ UPI គឺជាសមាគមប័ណ្ណធនាគារដែលបានបង្កើតឡើងដោយមានការអនុម័តពីក្រុមប្រឹក្សារដ្ឋ និងធនាគារប្រជាជនចិន ហើយបានក្លាយជាផ្នែកស្នូល និងដ៏សំខាន់មួយក្នុងវិស័យប័ណ្ណធនាគាររបស់ប្រទេសចិន។ បច្ចុប្បន្ននេះ UPI ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុងសៀងហៃមានសមាជិកដៃគូក្នុង និងក្រៅប្រទេសចំនួនជាង400 ដែលធ្វើប្រតិបត្តិការនៅតាមបណ្ដាប្រទេស/តំបន់ចំនួន140។