តម្លៃកាន់តែសមរម្យ ជាមួយសេវាហិរញ្ញប្បទានពាណិជ្ជកម្ម របស់ធនាគារ ABA

02/Mar/2015

តម្លៃកាន់តែសមរម្យ ជាមួយសេវាហិរញ្ញប្បទានពាណិជ្ជកម្ម របស់ធនាគារ ABA

អតិថិជនជាទីគោរព!

យើងខ្ញុំមានសេចក្តីរីករាយជំរាបជូនលោកអ្នកថា ដោយសារ ការពង្រីកវិសាលភាពសកម្មភាព នៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីថ្ងៃទី02 ខែមិនា ឆ្នាំ 2015 ធនាគារ ABA បាន បញ្ចុះតម្លៃនានាទាក់ទងនឹងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ ចាប់ពីពេលនេះទៅរាល់ប្រតិបតិ្តការសុំ លិខិតឥណទាន , លិខិតធានាពីធនាគារ ឬ សេវាប្រមូលវិក្កយបត្រ លោកអ្នកនឹងទទួលបានតម្លៃអត្រា និងលក្ខខណ្ឌ កាន់តែថោកសមរម្យនិងគួរឱ្យទាក់ទាញបន្ថែមទៀត។

ព័ត៌មានលម្អិត ស្តីពី តារាងតម្លៃថ្មីនេះ អាចរកបាននៅក្នុងបញ្ជីតារាង កម្រៃ និង កម្រៃជើងសារនៃសេវាហិរញ្ញប្បទាន ពាណិជ្ជកម្ម ។

មធ្យោបាយនានានៃសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ពី ធនាគារ ABA អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកអាច កាត់បន្ថយ ឬ ទប់ស្កាត់ នូវហានិភ័យទាក់ទងនឹងការប្រតិបត្តិការពាណិជ្ជកម្ម ទាំងក្នុងប្រទេសកម្ពុជា និង អន្តរជាតិ។ ដោយមានការគាំទ្រពី សហភាគទុនិក របស់យើងគឺ ធនាគារជាតិនៃកាណាដា បានធ្វើឲ្យយើងផ្តល់ជូននូវ សេវា ហិរញ្ញប្បទានពាណិជ្ជកម្ម ដ៏ទំនើប និងមានសុវត្ថិភាពដល់អតិថិជន របស់យើង។

ព័ត៌មានបន្ថែមអំពី មធ្យោបាយនានារបស់សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ធនាគារ ABA សូមចូលទៅកាន់ទំព័រ ហិរញ្ញប្បទានពាណិជ្ជកម្ម ។

សូមអរគុណដែលបានប្រើប្រាស់សេវាធនាគារយើងខ្ញុំ។

ធនាគារABA