សេចក្ដីជូនដំណឹងពីការផ្លាស់ប្តូរ នៃអត្រា​ការ​ប្រាក់​បញ្ញើ​បត់បែន

08/Sep/2017

អតិថិជន​ទាំងអស់​ ជាទី​គោរព​,

​យើងខ្ញុំ​ សូម​ជម្រាប​លោក​អ្នក​ ឲ្យ​បាន​ជ្រាប​ថា​ គិត​ចាប់ពី​ថ្ងៃ​ទី​02​ ខែតុលា​ ឆ្នាំ​2017​ ខាង​មុខ​នេះ​តទៅ​ ធនាគារ​ ABA​ នឹង​ធ្វើការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​លើ​បញ្ញើ​បត់បែន​ ដែល​បាន​បើក​ក្នុង​អត្រា​ការ​ប្រាក់​ផ្ដល់​ជូន​ពិសេស​ 3.50%​ ក្នុង​មួយ​ឆ្នាំ​ 3.25%​ ក្នុង​មួយ​ឆ្នាំ​ និង​ 3.00%​ ក្នុង​មួយ​ឆ្នាំ​​។​

​ការ​កាត់​បន្ថយ​នៃ​អត្រា​ការ​ប្រាក់​ នឹង​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ខាងក្រោម​៖

អត្រាការប្រាក់បច្ចុប្បន្ន (ក្នុងមួយឆ្នាំ)អត្រាការប្រាក់នឹងត្រូវប្ដូរថ្មី (ក្នុងមួយឆ្នាំ)
3.00%2.50%
3.25%2.75%
3.50%3.00%

​​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ពិចារណា​ទៅ​លើ​កត្តា​ខាងក្រោម​៖

  • ABA​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ធនាគារ​ដែល​មាន​ហានិភ័យ​ទាប​ ជាមួយ​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់​ “B”​ ​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ​ផ្ដល់​ចំណាត់ថ្នាក់​ឥណទាន​អន្តរជាតិ​​ Standard​ &​ Poor’s​ (S&P)​។​ បន្ថែម​លើ​នេះ​ទៀត​ ABA​ ត្រូវ​បាន​គាំទ្រ​ដោយ​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​ 90%​ពី​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​កម្រិត​ “A+”​ មាន​អាយុ​ 158​ឆ្នាំ​ក្នុង​ប្រវត្តិកាល​ប្រតិបត្តិការ​របស់​ខ្លួន​។​
  • ទោះបីជា​មានការ​កាត់​បន្ថយ​អា​ត្រា​ការ​ប្រាក់​ក៏​ពិតមែន​ ក៏​លោក​អ្នក​នៅ​តែ​ទទួល​បាន​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ជាមួយ​ភាព​បត់បែន​ខ្ពស់​បំផុត​ក្នុង​ការ​ដក់​ប្រាក់​ប្រើប្រាស់​គ្រប់ពេល​ 24​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ 7​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ (​លក្ខខណ្ឌ​នានា​ ត្រូវ​អនុវត្ត​)​។​ ជួស​មក​វិញ​ អ្នក​ត្រូវ​បាន​លើកទឹកចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​បញ្ញើ​បត់បែន​ ដើម្បី​រីករាយ​ជាមួយ​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ​នេះ​។​ 
  • បន្ថែម​ពីលើ​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ លោក​អ្នក​អាច​រីករាយ​ជាមួយ​ការ​បន្ថែម​ពី​សេវា​ធនាគារ​ឌី​ជី​ថ​ល​ មាន​ដូច​ជា​ កម្មវិធី​ ABA​ Mobile,​ ធនាគារ​តាម​អ៊ីនធឺណិត​ (Internet​ Banking),​ ម៉ាស៊ីន​ស្វ័​យ​សេវា​ (Self​ Service​ Kiosks),​ និង​សេវាកម្ម​ជា​ច្រើន​ទៀត​។​​

សម្រាប់​រាល់​ច​ម្ង​ល់​ពាក់ព័ន្ធ​ជាមួយ​ការ​ផ្លាស់​ប្ដូរ​នេះ​ សូម​ទាក់ទង​មក​ ប្រធាន​ទំនាក់ទំនង​អាជីវកម្ម​របស់​អ្នក​ ផ្ញើ​អ៊ីមែល​មក​ info(at)ababank.com ឬ​ទូរស័ព្ទ​មក​ផ្នែក​ប្រឹក្សា​សេវាកម្ម​អតិថិជន​តាម​រយៈ​លេខ ​023 225 333​ ដែល​បម្រើ​ជូន​ 24​ម៉ោង​។​

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​
​ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​