សេចក្តីប្រកាសជាសាធារណៈជូនអតិថិជនរបស់ ធនាគារ ABA

23/Jul/2014

សេចក្តីប្រកាសជាសាធារណៈជូនអតិថិជនរបស់ ធនាគារ ABA

ជូនចំពោះអតិថិជនដ៏មានតម្លៃ

ដើម្បីលើកកម្ពស់ និងពង្រឹងគុណភាពដំណើរ ការគណនេយ្យប្រតិបត្តិធនាគារ ABA សូមជូន ដំណឹងដល់អស់លោកអ្នកថា ថ្លៃសេវាសម្រាប់ មូលប្បទានបត្រ បញ្ជូនត្រឡប់ នឹងត្រូវបង្កើន រហូតដល់ ៤០ដុល្លារអាមេរិក (សែសិបដុល្លារ អាមេរិក) ក្នុងមួយប្រតិបត្តិការសម្រាប់ មូលប្បទានបត្រគ្មានសាច់ប្រាក់តាមរយៈ សភាផាត់ទាត់សម្រាប់ការទូទាត់ដែលមាន ប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤។ដើម្បីជួយឲ្យលោកអ្នកក្នុងការបញ្ចៀសការចំណាយមិនចាំបាច់នេះសម្រាប់គណនីប្រតិបត្តិ យើងខ្ញុំ សូមលើកទឹក ចិត្តលោកអ្នកឲ្យប្រើប្រាស់សេវាតាមប្រព័ន្ធអេឡិចត្រូនិក ឬសេវាធនាគារតាម អុីនធឺណិត iBanking ដើម្បីតាមដាន និងពិនិត្យមើលប្រតិបត្តិការគណនី និងសមតុល្យសាច់ប្រាក់ របស់លោកអ្នក មុនពេលចេញការទូទាត់ជាមូលប្បទានបត្រដល់អតិថិជនរបស់លោកអ្នក។

ប្រសិនបើលោកអ្នកមានចម្ងល់ពាក់ព័ន្ធនឹងសេចក្តីប្រកាសនេះ សូមមេត្តាទាក់ទងមកប្រធានផ្នែក ទំនាក់ទំនងគណនីរបស់លោកអ្នក ឬទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ ០២៣ ២២៥ ៣៣៣។ 

សូមអរគុណ
ធនាគារ ABA