អ្នក​ឈ្នះ​ដំបូង​ពី​កម្មវិធី​ស្ទង់​ មតិ​អតិថិជន​ឆ្នាំ​ 2017

12/Oct/2017

អ្នក​ឈ្នះ​ដំបូង​ពី​កម្មវិធី​ស្ទង់​ មតិ​អតិថិជន​ឆ្នាំ​ 2017អ្នក​ឈ្នះ​ដំបូង​ពី​កម្មវិធី​ស្ទង់​ មតិ​អតិថិជន​ឆ្នាំ​ 2017

ខណៈ​ពេល​នេះ​ យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​សូម​ស្វាគមន៍​អ្នក​ឈ្នះ​ដំបូង​គេ​ក្នុង​កម្មវិធី​ស្ទង់​មតិ​អតិថិជន​ឆ្នាំ​2017​ នូវ​រង្វាន់​ iPad​ 2017​ ពី​ធនាគារ​ ABA!​

លោក​ Sov​ Kimcheat​ ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឈ្នះ​ តាម​រយៈ​ការ​ចាប់ឆ្នោត​ក្នុង​ចំណោម​អតិថិជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្រាប់​ខែ​ទី​មួយ​នេះ​។​ 

​យើងខ្ញុំ​ សូម​ថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ស្ទង់​មតិ​នេះ​ ហើយ​សូម​អញ្ជើញ​អតិថិជន​ដែល​បាន​បើក​គណនី​មុន​ថ្ងៃ​ទី​22​ ខែមិថុនា​  ឆ្នាំ​2017​ ចូលរួម​ក្នុង​ការ​ផ្ដល់​មតិយោបល់​ងាយៗ​ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ iPad​ 2017​ ថ្មី​មួយ​គ្រឿង​។​ លោក​អ្នក​ គ្រាន់តែ​ចំណាយពេល​ត្រឹម​3​នាទី​ ដើម្បី​ផ្ដល់​មតិយោបល់​ងាយៗ​ នោះ​ឈ្មោះ​លោក​អ្នក​ នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ការ​ចាប់ឆ្នោត​ដោយ​ស្វ័យប្រវត្តិ​។​

ដើម្បីចាប់ផ្ដើម សូមចុចប៊ូតុង “ចាប់ផ្តើមផ្តល់មតិ” ខាងក្រោម។ សូមជួបតែសំណាងល្អ និងសូមអរគុណសម្រាប់ការប្រើប្រាស់សេវាកម្មធនាគារ ABA។