លិខិតអញ្ជើញចូលរួមដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព Offset Printing

31/Jan/2015

លិខិតអញ្ជើញចូលរួមដេញថ្លៃលើគំរោងផ្គត់ផ្គង់សេវាបោះពុម្ព Offset Printing

ធនាគារ ABA សូមអញ្ជើញបណ្តាសហគ្រាសសេវាបោះពុម្ព ទាំងឡាយចូលរួមក្នុងការដេញថ្លៃលើគំរោងផ្គត់ផ្គង់ សេវាបោះពុម្ពតាមលក្ខខណ្ឌបច្ចេកទេសនិងមុខងារផ្សេងៗ ដូចដែលបានកំណត់ក្នុងសំណើសុំ (ពាក្យស្នើសុំ) ។

អាស្រ័យដូចនេះរាល់បណ្តាសហគ្រាសសេវាបោះពុម្ព ទាំងឡាយដែលមានចំណាប់អារម្មណ៍ នឹងមានមានឆន្ទៈ មុះមុតក្នុងការចូលរួមដេញថ្លៃសូមបំពេញសំណុំបែបបទសុំ ខាងលើរួចផ្ញើទៅកាន់ទូរសារលេខ +855 23 216 333 ឬ តាមអ៊ីមែល marketing(at)ababank.com អោយបានមុន ឬ នៅថ្ងៃទី 05 ខែកុម្ភៈឆ្នាំ 2015 នៅម៉ោង 5:00 ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា) ។

ចំពោះដំណើរការដាក់ពាក្យសុំចូលរួមដេញថ្លៃរបស់បណ្តាសហគ្រាសសេវាបោះពុម្ពទាំងអស់ គឺមិនមានការបង់ប្រាក់ ឡើយ។

ខាងក្រោមនេះជាកាលវិភាគសម្រាប់ការដេញថ្លៃ:

ព័ត៌មានលម្អិតកាលបរិច្ឆេទពេលវេលា
ចេញលិខិតស្នើសុំឲ្យដាក់សំណើ ថ្ងៃទី៣១ខែមករា ឆ្នាំ២០១៥១១:០០ព្រឹក
ចុះឈ្មោះ និងការដាក់ជូនសំណើ
(បញ្ជាក់លក្ខណៈបច្ចេកទេស និងហិរញ្ញវត្ថុ)
ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៥ត្រឹមម៉ោង៤:០០ ល្ងាច
ការដាក់ជូនលក្ខខណ្ឌតម្រូវ សម្ភាសន៍ កាល
រិច្ឆេទ ត្រួតពិនិត្យសម្ភារ
ថ្ងៃទី០៦-០៩ ខែកុម្ភៈឆ្នាំ២០១៥តាមការណាត់ជួប
ការវាយតម្លៃ / សេចក្តីជូនដំណឹង
អំពីថ្ងៃប្រកាសឈ្មោះ ក្រុមហ៊ុនជ្រើសរើសក្នុងវគ្គចុងក្រោយ
ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៥១០:០០ព្រឹក
កាលបរិច្ឆេទប្រគល់កិច្ចសន្យា (ប៉ាន់ស្មាន)ថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៥តាមការណាត់ជួប

ទំនាក់ទំនង:
លោកស្រី Melissa Garcia (មន្រ្តីផ្នែកទីផ្សារ)
ធនាគារ ABA
ផ្ទះលេខ148, មហាវិថីព្រះសីហនុ, រាជធានីភ្នំពេញ, ប្រអប់សំបុត្រលេខ 2277 ប្រទេសកម្ពុជ
ទូរស័ព្ទ +855 23 216 333
អ៊ីម៉ែល: marketing(at)ababank.com

ធនាគារ ABA សូមរក្សាសិទ្ធិក្នុងការទទួលយកឬ បដិសេធមិនទទួលយកសំណើរណាមួយឬ ទាំងអស់ដែលបាន ដាក់ពាក្យមកដោយមិនមានការជូនដំណឹងជាមុននិងក្នុងលក្ខខណ្ឌណាក៏ដោយ។

ឯកសារសម្រាប់ទាញយក: