ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ២០១៥”

24/03/2015

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ២០១៥”

ធនាគារ ABA មានមោទនភាពយ៉ាងខ្លាំងដែលត្រូវបាន ឧទ្ទេសនាមថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ២០១៥” ពីទស្សនាវដ្តី Global Finance Magazine។ ពានរង្វាន់នេះ ទទួលស្គាល់ការបេ្តជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាម តម្រូវការនិងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាព ច្នៃប្រឌិត។ 

គណៈវិនិច្ឆ័យវិចារណាកថានៃទស្សនាវដ្តី Global Finance ដោយទទួលបានធាតុចូលពីអ្នកវិភាគឧស្សាហកម្មប្រធាន ប្រតិបត្តិផ្នែកសាជីវកម្មនិងអ្នកពិគ្រោះយោបល់វិស័យធនាគារបានជ្រើសរើសធនាគារABAជាធនាគារទទួលបាន ជ័យលាភីប្រចាំប្រទេស ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួនដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់លើផ្នែក ទ្រព្យសកម្មលទ្ធភាពទទួលបានប្រាក់ចំណេញទំនាក់ទំនងយុទ្ធសាស្ត្រសេវាបម្រើអតិថិជននិងការដាក់ឲ្យដំណើរការ ផលិតផលប្រកបដោយភាពច្នៃប្រឌិត។ក្រៅពីនេះ ការស្ទង់មតិទៅលើក្រុមអ្នកអានព័ត៌មាន អំពីសាជីវកម្មរបស់ ទស្សនាវដ្តី Global Finance បានធ្វើឡើងដើម្បីបង្កើនសុក្រិតភាពនិងភាពអាចទុកចិត្តបាននៃលទ្ធផលនេះ។

លោក Askhat Azhikhanov អគ្គនាយកធនាគារ ABA “យើងខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលបានទទួល ពានរង្វាន់ពីទស្សនាវដ្តី Global Financeសម្រាប់សមិទ្ធផលទាំងឡាយដែលយើងសម្រេចបានតាមរយៈប្រតិបត្តិការ អាជីវកម្មរបស់យើងនាពេលថ្មីៗនេះ។”

“ឆ្នាំមុនគឺពិតជាឆ្នាំដ៏ខ្លាំងក្លារបស់ធនាគារ ABA។ ទ្រព្យសកម្មរបស់យើងបានឈានដល់កម្រិតដ៏គួរឲ្យកត់សម្គាល់ដែល មានចំនួន ៥០០លានដុល្លារអាមេរិកហើយប្រាក់ចំណេញសុទ្ធរបស់យើងក៏បានកើនឡើងរហូតដល់ ៨៥%។ ថ្ងៃនេះ ធនាគាររបស់យើងពិតជាកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនតាមរយៈការសម្រេចបានកាន់តែប្រសើរនូវ អត្រាកំណើននៅក្នុងវិស័យធនាគារទាំងមូល។” Joseph D. Giarraputo នាយកផ្នែកបោះពុម្ពផ្សាយនិងជានិពន្ធនាយក នៃទស្សនាវដ្តីGlobal Financeបានមានប្រសាសន៍ថា “ទីផ្សារធនាគារនៅជុំវិញពិភពលោកកំពុងមានការប្រែប្រួលយ៉ាង ខ្លាំងទោះបីជាមានទិដ្ឋភាពនីយ័តកម្មថ្មីនិងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗក៏ដោយ។ តួអង្គសកលមួយចំនួនកំពុងកាត់ បន្ថយវត្តមាននិងសង្វាក់ផលិតផលរបស់ខ្លួន ខណៈដែលតួអង្គថ្នាក់តំបន់ និងក្នុងស្រុកមួយចំនួនកំពុងពង្រីកវត្តមាន និងសង្វាក់ផលិតកម្មលើសពីទីផ្សារក្នុងស្រុករបស់ខ្លួនទៅវិញ។ យើងសូមអបអរសាទរចំពោះធនាគារទាំងឡាយ ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះទីផ្សារដែលខ្លួនកំពុងដំណើរការអាជីវកម្មក៏ដូចជាចំពោះការយល់ដឹងអំពីតម្រូវ ការជាក់លាក់របស់អតិថិជនដែលមាននៅក្នុងទីផ្សារទាំងនោះផងដែរ។”

ពិធីទទួលពានរង្វាន់ផ្លូវការសម្រាប់ជ័យលាភីជាធនាគារឆ្នើមនឹងត្រូវរៀបចំឡើងនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០១៥ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ អំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក (World Bank Group)និងមូលនិធិ រូបិយវត្ថុអន្តរជាតិ(IMF)។

អំពីទស្សនាវដ្តី Global Finance៖

Global Finance គឺជាទស្សនាវដ្តីប្រចាំខែដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧។ បេសកកម្មរបស់ទស្សនាវដ្តីនេះគឺជួយ រៀបចំសកម្មភាពអាជីវកម្មនិងហិរញ្ញវត្ថុសកលសម្រាប់ថ្នាក់ដឹកនាំសាជីវកម្ម ធនាគារិក និងវិនិយោគិន។ទស្សនាវដ្តី Global Finance មានអ្នកអាននៅក្នុងប្រទេសចំនួន ១៦៣ និងមានទីស្នាក់ការនៅ ទីក្រុងញូវញ៉កនិងមានការិយាល័យ នៅទីក្រុងឡុងដ៍និងមីឡាន។

ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Global Finance ធ្វើការជ្រើសរើសស្ថាប័នហិរញ្ញវត្ថុឆ្នើមនៅជុំវិញពិភពលោក។ពានរង្វាន់ទាំង នេះគឺជាការទទួលស្គាល់ចំពោះស្ថាប័នដែលមានស្តង់ដារល្អប្រសើរបំផុតប្រកបដោយទំនុកចិត្ត។