E-Cash​ លែងយក​ថ្លៃ​សេវា​ហើយ​

02/02/2018

E-Cash​ លែងយក​ថ្លៃ​សេវា​ហើយ​E-Cash​ លែងយក​ថ្លៃ​សេវា​ហើយ​

​អតិថិជន​ជាទី​គោរព​,
ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​មាន​ភាព​កាន់តែ​រលូន​ និង​ពោរពេញ​ទៅ​ដោយ​ភាព​ងាយស្រួល​សម្រាប់​លោក​អ្នក​ ធនាគារ​ ABA​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​។​ ហេតុ​ដូច្នេះ​ យើង​មាន​សេចក្តី​រីករាយ​សូម​ជម្រាប​ជូន​អតិថិជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​៖​ ចាប់ពី​ថ្ងៃ​ ទី​2​ ខែកុម្ភៈ​ ឆ្នាំ​2018​ នេះ​តទៅ​ យើង​នឹង​លែងយក​ថ្លៃ​សេវា​ E-Cash​ ទៀត​ហើយ​ ធ្វើ​ឲ្យ​កម្មវិធី​ ABA​ Mobile​ ក្លាយជា​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ដែល​លែងយក​ថ្លៃ​សេវា​ទាំងស្រុង​ លើ​រាល់​មុខងារ​ទាំងអស់​!

E-Cash​ គឺជា​សេវា​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​កាត​ធនាគារ​ដែល​មាននៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​ សេវា​នេះ​អាច​អនុ​ញ្ញ​ត​ឲ្យ​លោក​អ្នក​ផ្ញើ​ប្រាក់​ទៅ​កាន់​សាច់ញាតិ​ មិត្តភក្តិ​ ឬ​ក៏​ខ្លួន​អ្នក​ផ្ទាល់​ (​ករណី​លោក​អ្នក​ភ្លេច​ ឬ​បាត់​កាបូប​លុយ​)​ ហើយ​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​កាត​ធនាគារ​។​ មុខងារ​នេះ​ ផ្ដល់​ប្រយោជន៍​សំខាន់​ចំពោះ​អតិថិជន​ដែល​តែងតែ​ផ្ញើ​ប្រាក់​ទៅ​សាច់ញាតិ​ដែល​មិន​មាន​គណនី​ធនាគារ​!

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​សេវា​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ E-Cash​។​

សូម​បន្ត​តាមដាន​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្សេងៗ​នា​ពេល​ខាង​មុខ​ហើយ​សូម​អរគុណ​ចំពោះ​ការ​ប្រើប្រាស់​សេវា​របស់​ធនាគារ​ ABA!