ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ចាប់ផ្ដើមទទួលយកប័ណ្ណ UPI របស់ ABA

25/10/2016

ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ចាប់ផ្ដើមទទួលយកប័ណ្ណ UPI របស់ ABA

អតិថិជនប្រើប្រាស់ប័ណ្ណ UnionPay International (UPI) ជាទីគោរព!

យើងខ្ញុំសូមជូនដំណឹងដល់លោកអ្នក ឲ្យបានជ្រាបថា នៅពេលនេះ លោកអ្នកអាចប្រើប្រាស់ប័ណ្ណ UPI របស់ធនាគារ ABA ដើម្បីកក់សំបុត្រយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ China Southern Airlines (សមាជិករបស់សម្ព័ន្ធ Skyteam) បានហើយ។ ការកក់សំបុត្រនេះ អាចធ្វើឡើង នៅលើវិបសាយ http://global.csair.com និងកម្មវិធីដើម របស់ក្រុមហ៊ុន អាកាសចរណ៍ (មាននៅលើកម្មវិធី Google Play Store និង Apple App store)។

យើងខ្ញុំតែងតែខិតខំពង្រីក បញ្ជីអង្គភាព ដែលលោកអ្នកអាចប្រើប្រាស់ ប័ណ្ណធនាគារ ABA ជាមួយនឹងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ដើម្បីចូលរួម នៅក្នុងបណ្ដាញ នៅក្នុងពេលឆាប់ៗខាងមុខនេះ។ សូមរង់ចាំតាមដាន ព័ត៌មានបន្ត!