ធនាគារ АВАឧបត្ថម្ភជើងឯកលោតសេះ(Equestrian Jumping Championship)
29/Jan/2013
ធនាគារ ABA បានក្លាយជាឧបត្ថម្ភធំនៃការប្រកួត កីឡាលោតសេះលើកទី 9 នៅរាជធានីភ្នំពេញ - “Norodom Sihanouk du Cambodge”.
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធជិះសេះកម្ពុជា (CEF) និងខេមបូឌា ខុនទ្រីក្លឹប។ ការប្រកួតនេះត្រូវបានរៀបចំនៅថ្ងៃទី20, 27 ខែមករា និងថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2013 នៅក្នុងបរិវេណខេមបូឌា ខុនទ្រីក្លឹប។ អ្នកចូលរួមប្រកួតក្នុងក្របខ័ណ្ឌមួយចំនួន៖ ការគ្រប់គ្រងសេះតូច (សម្រាប់មនុស្សវ័យក្មេង) បង្ហាញពីការលោតនៅត្រឹម 50, 70 និង 90 cm (GP)។
នៅចាប់ផ្តើមព្រឹត្តិការណ៍ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមាន ប្រសាសន៍ថា៖ “ធនាគារ ABA ឧបត្ថម្ភសកម្មភាពនេះជាលើកដំបូង ហើយយើងមានក្តីរីករាយដែល ការប្រកួតនេះមានការពេញនិយមខ្លំាង។ យើងមានក្តីរីករាយខ្លាំងបំផុតដែលពិនិត្យឃើញថា ព្រឹត្តិការណ៍នេះ បានទាក់ទាញមនុស្សវ័យក្មេងយ៉ាងច្រើនកុះករ។ ទាំងអស់នេះធ្វើឲ្យយើង ជឿជាក់ថាព្រឹត្តិការណ៍នេះមានអនាគតយ៉ាងប្រសើរ ហើយយើងមានក្តីរីករាយក្នុងក្លាយជាផ្នែកមួយ នៃ ព្រឹត្តិការណ៍នេះ”។
ការប្រកួតនេះត្រូវរៀបចំឡើងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ហើយជាទូទៅ បានទាក់ទាញអ្នកគាំទ្រ យ៉ាងច្រើនឲ្យចូលរួមកីឡាដ៏រីករាយមួយនេះ។ តាមការរំពឹងទុក នៅថ្ងៃទី10 ខែកុម្ភៈ ពិធីបិទការ ប្រកួត និងការប្រគល់រង្វាន់ជូនអ្នកឈ្នះ នឹងធ្វើឡើងក្រោមអធិបតីរបស់តំណាងដ៏ខ្ពស់ខ្ពង់ពី ព្រះបរមរាជវាំង។ រង្វាន់សម្រាប់អ្នកឈ្នះនឹងត្រូវប្រគល់ជូនដោយ Artisan d'Angkor។ ជាមួយគ្នា នេះផងដែរ នឹងមានការប្រគល់រង្វាន់ជាសាច់ប្រាក់ពីសំណាក់ឮ CEF ជូនអ្នកជិះឆ្នើមបំផុតដែល សំដែងការលោតសេះបានពី 70 cm ទៅ 90 cm។
សូមកត់សម្គាល់ថា ការចូលរួមព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃចាប់ពីម៉ោង 10 ព្រឹក រហូតដល់ 5 ល្ងាច។
អំពីខេមបូឌា ខុនទ្រី ក្លឹប៖
ខេមបូឌា ខុនទ្រី ក្លឹប (CCC) គឺជាក្លឹបឯកជនដំបូងនៅក្នុងព្រះរាជាណាចក្រកកម្ពុជាដែលបានបើក នៅឆ្នាំ 2009។ ក្លឹប និងសណ្ឋាគារ CCC “Urban Retreat” នាំឲ្យមានសន្តិសុខក្នុងចិត្ត និងភាព ស្ងៀមស្ងាត់តាមរយៈសេវាយ៉ាងច្រើនរមណីយដ្ឋានក្នុងសណ្ឋាគារ និងសកម្មភាពកីឡាដែលមាន ផ្ទៃដីឋានសួគ៌សន្តិភាពចំនួន 25,000៖ តេនីស វាយសី សួនស្មៅលេងបាល់ អាងហែលទឹកប្រៃ ប្រវែង 25 ម៉ែត្រ និងមជ្ឈមណ្ឌលជិះសេះនៅក្នុងរាជធានីភ្នំពេញ។