សេវាដាក់ប្រាក់បញ្ញើ ABA’s Cash-In មាននៅផ្សារទំនើប AEON ហើយ

31/03/2016

សេវាដាក់ប្រាក់បញ្ញើ ABA’s Cash-In មាននៅផ្សារទំនើប AEON ហើយសេវាដាក់ប្រាក់បញ្ញើ ABA’s Cash-In មាននៅផ្សារទំនើប AEON ហើយ

យើងមានសេចក្តីសោមនស្សរីករាយ នឹងជម្រាបជូន លោកអ្នកថា ចាប់ពីខែ មិនា ឆ្នាំ2016 នេះតទៅ លោកអ្នកអាចធ្វើការ ដាក់សាច់ប្រាក់ ចូលក្នុងគណនី ABAបាន នៅផ្សារទំនើប AEONបាន។ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងតម្រូវការ របស់អតិថិជន យើងបានសហការ ជាមួយក្រុមហ៊ុន Pay&Go (www.paygo24.com) ដោយដាក់ជូនសេវា ដាក់ប្រាក់បញ្ញើ តាមរយៈម៉ាស៊ីនទូទាត់ សាច់ប្រាក់ នៅផ្សារទំនើប AEON។

បច្ចុប្បន្ន មានម៉ាស៊ីនរបស់ Pay&Go ចំនួនបីគ្រឿង នៅក្នុង ផ្សារទំនើប AEON ក្នុងនោះមានម៉ាស៊ីនចំនួន២គ្រឿងដាក់នៅ ជាន់ផ្ទាល់ដី ជិតផ្សារទំនើបលក់ទំនិញ និង មួយគ្រឿងទៀតនៅហាងអេឡិចត្រូនិច Nojima ជាន់ទីមួយ។

យើងជឿជាក់ថា សេវានេះ នឹងនាំមកនូវភាពងាយស្រួល សម្រាប់ដៃគូ និង អតិថិជន របស់ABA ដែលពេញចិត្ត នូវសេវាធនាគារបែបទំនើប និង យល់ពីពេលវេលាដ៏មមាញឹករបស់ពួកគេ ពិបាកក្នុងការទៅទទួល សេវាពីសាខាធនាគារ។ ដើម្បីពង្រីក សេវាធនាគារ ឲ្យបានអតិបរិមាជាមួយABA យើងសូមស្នើដល់ អតិថិជន សូមមេត្តាចាប់ផ្តើមប្រើប្រាស់ កម្មវិធីABA Mobile ហើយរីករាយនឹងការជូនដំណឹងភ្លាមៗពេលដែលធ្វើការប្រតិបត្តិការ ដាក់សាច់ប្រាក់ តាមរយៈម៉ាស៊ីន។ សូមចងចាំថាទឹកប្រាក់ដែលអាចដាក់បានតាមរយៈ ម៉ាស៊ីន Cash-in បានចំនួនច្រើនបំផុត 5,000 ដុល្លា ក្នុងមួយប្រតិបត្តិការ។