ធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend Cambodia

27/09/2016

ធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend CambodiaធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend Cambodia
ធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend CambodiaធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend Cambodia
ធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend CambodiaធនាគារABA ឧបត្ថម្ភកម្មវិធីStartup Weekend Cambodia

ធនាគារ ABA មានមោទនភាព ដែលបានឧបត្ថម្ភដល់ ព្រឹត្តិការណ៏ប្រចាំឆ្នាំ នៃកម្មវិធី Startup Weekend ដែលជាកម្មវិធីសម្រាប់សហគ្រិនរបស់ Google ។ ព្រឹត្តិការណ៏លើកនេះ បានលើកឡើង ទាក់ទងនឹងគម្រោងនានា ជុំវិញការលើកកម្ពស់ ដល់វិស័យអប់រំនៅកម្ពុជា និងដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី16 -18 ខែ កញ្ញា ឆ្នាំ 2016 នៅរាជធានី ភ្នំពេញ ។

ព្រឹត្តិការណ៏នេះ បាននាំឲ្យមានការជួបជុំ ធនធានមនុស្ស មកពីប្រភពផ្សេងៗគ្នា ដែលសុទ្ធសឹងតែ មានបំណងចង់ឲ្យមាន ការផ្លាស់ប្តូរជាវិជ្ជមានដល់ វិស័យអប់រំនៅកម្ពុជា។ ពួកគេបានចែករំលែក គំនិតយោបល់ ចំណេះដឹង រួចបង្កើតជាក្រុម ផ្តួចផ្តើមគំនិតបង្កើតជា គម្រោងការងារនានា ពាក់ពន្ធ័នឹងវិស័យអប់រំឡើង។

លោកស្រី ចាប ចន្ទ័ឌីណា ប្រធានទំនាក់ទំនង សាធារណៈធនាគារ ABA បានមានប្រសាសន៏ថា “ដោយឈរលើ គុណតម្លៃ និង បេសកកម្មរបស់យើង ធនាគារមានមោទនភាព ដែលបានឧបត្ថម្ភដល់ ព្រឹត្តិការណ៏ Startup Weekend ដែលផ្តោតលើវិស័យអប់រំនេះ ព្រោះយើងជឿជាក់ថា វាជាចំណែកជំរុញ ឲ្យមានការជួបជុំធនធានមនុស្ស ដើម្បីបង្កើតឲ្យមានគម្រោងអាជីវកម្មនានា ដែលជួយអភិវឌ្ឍ ដល់វិស័យអប់អប់រំនៅកម្ពុជា” លោកស្រីបានបន្តទៀតថា “នេះជាការឧបត្ថម្ភលើកទី2ហើយ បន្ទាប់ពីព្រឹត្តិការណ៏លើកទី1 ផ្តោតទៅលើស្រី្ត និងសហគ្រិនភាព បានបញ្ចប់ទៅដោយជោគជ័យ” ។

កាលពី ដើមខែឧសភា កន្លងមក កម្មវិធី Startup Weekend ផ្តោតលើស្រ្តី ទទួលបានអ្នកចូលរួម ប្រមាណជា 50 នាក់ ហើយប្រមូលបាន គំនិតចង់បង្កើត អាជីវកម្មចំនួន 18 ។ បន្ទាប់មកគំនិតទាំងនោះ ត្រូវបានបង្រួបបង្រួម និងបង្កើតជាគម្រោងអាជីវកម្មចំនួន 7 ។ ក្រៅពីឧបត្ថម្ភជាថវិការ ក្រុមការងារធនាគារ ABA ក៏បានចូលរួមជាគ្រូ ណែនាំជាគំនិតយោបល់ផ្សេងៗ ក្នុងការបង្កើត និង អភិវឌ្ឍរចនាសម្ពន្ធ័ អាជីវកម្មរបស់ពួកគេផងដែរ។

រហូតដល់ដំណាច់ឆ្នាំនេះ ធនាគារABA នឹងធ្វើការឧបត្ថម្ភដល់ព្រឹត្តិការណ៏ Startup Weekend Cambodia ចំនួន2 ជាបន្តទៀតដែលមួយ ផ្តោតទៅលើ បញ្ហាទូទៅ និង មួយទៀត ផ្តោតលើ ការអភិវឌ្ឍផ្នែកsoftware។