ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash

17/07/2014

ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCashធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash
ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCashធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash
ធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCashធនាគារ ABA ធ្វើជាដៃគូជាមួយ Pay&Go ដើម្បីផ្តល់សេវាផ្ទេរសាច់ប្រាក់ GCash

ធនាគារ ABA និង Pay&Go SEA ក្នុងភាពជា ដៃគូជាមួយក្រុមហ៊ុន G-XCHANGE Inc. (Globe GCash) របស់ប្រទេសហ្វីលីពីនបានដាក់ឲ្យដំណើរការសេវា ផ្ទេរសាច់ប្រាក់ក្នុងតម្លៃសមរម្យបំផុតប្រកប ដោយ ភាពងាយស្រួល និងសន្តិសុខសម្រាប់ប្រជាជន ហ្វីលីពីនដែល កំពុងរស់នៅ និងធ្វើការនៅក្នុង ប្រទេសកម្ពុជា។ ការដាក់ឲ្យដំណើរការនេះ ត្រូវបាន ធ្វើឡើងនៅក្នុងសាល Kizuna នៃមជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) តាមរយៈ បេសកកម្មសេវាពហុទីភ្នាក់ងារលើកទីពីររបស់ ស្ថានទូតហ្វីលីពីន។

ជាលទ្ធផលនៃភាពជាដៃគូនេះ ប្រជាជនហ្វីលីពីន ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេស កម្ពុជា បច្ចុប្បន្ន អាចផ្ទេរប្រាក់ទៅប្រទេសហ្វីលីពីនតាមរយៈ ទម្រង់ GCash (សេវា) ដែលមាននៅក្នុងម៉ាស៊ីនដាក់សាច់ប្រាក់របស់ធនាគារ ABA និងម៉ាស៊ីនដាក់សាច់ ប្រាក់របស់ Pay&Go។ លោក Zhiger Atchabarov  ប្រធានផ្នែកទំនាក់ទំនង អន្តរជាតិរបស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងនឹងផ្តល់ជូនប្រជាជនហ្វីលីពីនដែលនៅក្នុងប្រទេសកម្ពុជានូវជម្រើស កាន់តែប្រសើរជាមួយនឹងសេវាផ្ទេរសាច់ប្រាក់ GCash ពោលគឺផ្តល់សេវាផ្ទេរសាច់ប្រាក់ជាជម្រើស មួយដែលមានភាពងាយស្រួល សុវត្ថិភាព និងសន្តិសុខ នៅក្នុងតម្លៃកាន់តែសមរម្យ”។ 

លោក Evgeny Kagay អគ្គនាយកនៃក្រុមហ៊ុន Pay&Go SEA ដែលបានផ្តល់មតិយោបល់នៅក្នុង ព្រឹត្តិការណ៍នេះ ផងដែរនោះ ក៏បានបន្ថែមថា “ការតាមដានស្ថានភាពទីផ្សារជាប្រចាំ បានជួយយើងឲ្យ យល់ដឹងថាមានកត្តាចម្បងចំនួនពីរ សម្រាប់ប្រជាជនហ្វីលីពីនក្នុងការជ្រើសរើសប្រព័ន្ធផ្ទេរប្រាក់នេះ កត្តាទាំងពីរនេះគឺអត្រាការប្រាក់ទាប និងអាចរកបាន២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ GCash គឺជាការឆ្លើយតបដ៏ល្អឥតខ្ចោះចំពោះតម្រូវការនោះ ហើយមាននៅក្នុងប្រទេសកម្ពុជាចាប់ពី ពេលនេះតទៅហើយ។” 

បច្ចុប្បន្ន ប្រជាជនអាចផ្ញើប្រាក់នៅគ្រប់ពេលវេលាទៅប្រទេសហ្វីលីពីនភ្លាមតាមរយៈមាស៊ីនដាក់ សាច់ប្រាក់ចំនួន ៣០ ដែលបានដំឡើងនៅក្នុងរាជធានីភ្នំពេញ ហើយក៏មានម៉ាស៊ីននេះមួយផ្សេងទៀត ដែលបានដំឡើងនៅក្នុងខេត្តសៀមរាប បាត់ដំបង និងក្រុងតាខ្មៅផងដែរ។ ម៉ាស៊ីនដាក់សាច់ប្រាក់ចំនួន ៧៨ ផ្សេងទៀតនឹងត្រូវ ដំឡើងនៅក្នុងខែបន្តបន្ទាប់។

GCash Remit គឺជាប្រព័ន្ធដែលមានតម្លៃសមរម្យបំផុត (អត្រាការប្រាក់ទាបបំផុតក្នុងទីផ្សារបច្ចុប្បន្ន) ដែលអាចរកបានសម្រាប់ធ្វើការផ្ញើប្រាក់២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ សោហ៊ុយផ្ទេរប្រាក់គឺត្រឹមតែ ៦,៩៩ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយប្រតិបត្តិការដែលមាន ចំនួនរហូតដល់ទៅ ៥០០,០០ ដុល្លារអាមេរិក។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវានេះ អ្នកផ្ញើនៅក្នុងប្រទេសកម្ពុជា គ្រាន់តែទៅដាក់សាច់ប្រាក់នៅក្នុង ម៉ាស៊ីនដាក់សាច់ប្រាក់ណា មួយរបស់ធនាគារ ABA ឬរបស់ Pay&Go ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវា នេះ សូមចូលមើលវែបសាយត៍ www.ababank.com។ ទីតាំងនៃម៉ាស៊ីនដាក់សាច់ប្រាក់ ទាំងនេះអាចរកមើលបាននៅក្នុងវែបសាយត៍ www.paygo24.com

អំពី Pay&Go SEA៖

Pay&Go SEA គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជាផ្នែកប្រមូលការទូទាត់ខាងក្រៅ ដែលមានសេវា ទូទាត់ថ្លៃវិក្កយបត្រតាមរយៈ ម៉ាស៊ីនដាក់សាច់ប្រាក់ វែបសាយត៍ និងកម្មវិធី ទូរស័ព្ទដែលអាចទុកចិត្តបាន ងាយប្រើប្រាស់ មានសុវត្ថិភាព និងមានភាពងាយស្រួល។ Pay&Go SEA ផ្តល់ជម្រើសទូទាត់ច្រក ចេញចូលតែមួយសម្រាប់វិក្កយបត្រអគ្គិសនី (EDC) របស់ក្រុមហ៊ុន ផ្គត់ផ្គង់សេវាអ៊ីនធឺណេត ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរទស្សន៍ខ្សែកាប ការបញ្ចូលទឹកប្រាក់ក្នុង ទូរស័ព្ទចល័ត និងសេវាផ្សេងៗទៀតដូចជាការលេងល្បែង កំសាន្តនៅក្នុងវែបសាយត៍ SABAY និងសេវាផ្សេងៗទៀត។