ធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះ

20/Mar/2015

ធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះ
ធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះ
ធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះ
ធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះធនាគារABA រួមចំណែកក្នុង ពិធីបុណ្យទន្លេ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី13-15 ខែមិនាឆ្នាំ2015 ធនាគារ ABA បានចូលរួម ក្នុងពិធីបុណ្យទន្លេ ដែលរៀបចំដោយ ក្រសួងទេសចរណ៍ និង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា នាខេត្តក្រចេះ ក្នុងព្រិត្តិការណ៏មួយនៃពិធីបុណ្យ គឺការតាំងពិព័រណ៍កសិ-ទេសចរណ៏ និង ផលិតផលខ្មែរ។

ខណៈពេលដែលធនាគារ ABA កំពុងត្រៀម បើកសាខា បំរើសេវាពេញលេញរបស់ខ្លួន នៅក្នុងខេត្តក្រចេះ ធនាគារមានមោទនភាព ក្នុងការចូលរួម ការតាំងពិព័រណ៍នេះ ដែលជាការ រួមចំណែកដ៏សំខាន់មួយរបស់ខ្លួន ។ បុគ្គលិកធនាគារ បានបង្ហាញពីផលិតផល និង សេវាកម្ម របស់ធនាគារ ABA ដល់សហគមន៍ក្នុងតំបន់។ ដោយឡែក ភ្ញៀវទេសចរនានាក៏បាន ស្គាល់ពីផលិតផលនិងសេវាកម្ម ដែលថ្មីបំផុតរបស់ធនាគារ ជុំវិញការដាក់ប្រាក់សន្សំ និង ប្រាក់កម្ចី ជាពិសេស ប្រាក់កម្ចីអាជីវកម្មខ្នាតតូច និង តម្រូវការនានា ដែលមានពិតប្រាកដ នៅតាមតំបន់ជនបទ។

លោក អ៊ាន សំអាន, ប្រធានសាខា ខេត្តក្រចេះ របស់ធនាគារ ABA បានឲ្យដឹងថា "ចូលរួមនៅក្នុង ពិធីបុណ្យទន្លេ យើងមានបំណង បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយដល់ អាជីវកម្មក្នុងស្រុក ដោយនាំយកបច្ចេកវិទ្យាទំនើប នៃប្រពន្ធ័ធនាគារ និង សេវាហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនេះ។ សាខារបស់យើង គឺត្រៀមខ្លួន ជាស្រេចដើម្បីបម្រើ រាល់តម្រូវការដែលកំពុងតែកើនឡើងរបស់ប្រជាពលរដ្ឋ ដែលមានគ្រប់ប្រភេទ នៃផលិតផល និង សេវាកម្មធនាគារ រួមទាំងអាជីវកម្មខ្នាតតូច  ប្រាក់បញ្ញើសន្សំ ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាផ្សេងទៀតជាច្រើន"។

តាមរយៈការចូលរួម ក្នុងព្រឹត្តិការណ៍នេះ ធនាគារ ABA បានបង្ហាញយ៉ាងច្បាស់ ពីការត្រៀមលក្ខណៈរបស់ខ្លួន ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការជួយ   គាំទ្រដល់បុគ្គល និង សហគ្រិននានាផងដែរ។

អំពីបុណ្យទន្លេបុណ្យ ទន្លេ ត្រូវបានប្រារព្ធឡើង ជាលើកដំបូងនៅក្នុងខេត្ត ក្រចេះដោយមានអ្នកចូលរួមទស្សនា មកពីគ្រប់ទិសទីក្នុងខេត្ត និង តាមបណ្តាខេត្តជិតខាង រូមនឹងភ្ញៀវអន្តរជាតិ ជាច្រើនផងដែរ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ មានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការប្រណាំងទូក ការប្រគំតន្ត្រី ជាដើម។

គោលបំណងសំខាន់នៃពិធីបុណ្យទន្លេរួមមាន៖

  • បង្ហាញពីសក្តានុពលនៃផលិតផលនិងធនធាន ក្នុងស្រុក ទៅកាន់ទីផ្សារ ក្នុងតំបន់និង អន្ដរជាតិ 
  • លើកកម្ពស់វិស័យពាណិជ្ជកម្មក្នុងខេត្តនេះ
  • ពង្រីកសកម្មភាព លើ វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍
  • បង្កើតឱកាសការនាំចេញ
  • ជំរុញ និងពង្រីក អាជីវកម្ម នៅក្នុងខេត្តឲ្យកាន់តែទូលំទូលាយ

ពិព័រណ៍ កសិ-ទេសចរណ៍ និង ផលិតផលខ្មែរ និងពិធីបុណ្យទាំងមូល បានប្រមូលផ្តុំក្រុមហ៊ុន ចំនួន 108 មកពីវិស័យផ្សេងគ្នា និង មានភ្ញៀវចូលរួមទស្សនា ចំនួនប្រមាណជា 500,000 នេះបើយោងតាមឲ្យដឹង ពីគណៈកម្មការរៀបចំពិធី។