កម្មវិធីABA Mobileក្លាយជាកម្មវិធីដែលស្ថិត ក្នុងលេខរៀងទី1 សំរាប់ប្រព័ន្ធប្រតិបត្តិការ IOS

02/02/2017

កម្មវិធីABA Mobileក្លាយជាកម្មវិធីដែលស្ថិត ក្នុងលេខរៀងទី1 សំរាប់ប្រព័ន្ធប្រតិបត្តិការ IOSកម្មវិធីABA Mobileក្លាយជាកម្មវិធីដែលស្ថិត ក្នុងលេខរៀងទី1 សំរាប់ប្រព័ន្ធប្រតិបត្តិការ IOS

​កម្មវិធី​ ABA​ Mobile​ របស់​ធនាគារ​ ABA​ បាន​ក្លាយជា​កម្មវិធី​ ហិរញ្ញវត្ថុ​ ដែល​ទទួល​បានការ​ពេញ​និយម​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​ សំរាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​  គិត​ត្រឹម​ថ្ងៃ​ទី​01​ ខែកុម្ភៈ​ ឆ្នាំ​2017​។​ នេះ​បើ​តាម​របាយការណ៍​ នៃ​តារាង​កម្មវិធី​ដែល​មានការ​ពេញ​និយម​ប្រើ​ជាងគេ​របស់​ Apple​។​

​ធនាគារ​ ABA​ បាន​ធ្វើការ​ណែនាំ​កម្មវិធី​សំរាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​ ដែល​ឥត​គិតថ្លៃ​ និង​មានមុខ​ងារ​ពេញលេញ​ នៅ​ក្នុង​ខែឧសភា​ ឆ្នាំ​2015​។​ ចាប់ពី​ពេល​នៅ​មក​កម្មវិធី​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ និង​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ ដែល​រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ប្រើប្រាស់​រហូត​ដល់​ 48,000​ ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS​ និង​ ប្រព័ន្ធ​ប្រតិបត្តិការ​ Android​។​

កម្មវិធី​ ABA​ Mobile​ មាន​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​ ដែល​វា​ពិតជា​បាន​ជួយ​សម្រួល​ ដល់​អ្នក​ប្រើប្រាស់​ជា​ច្រើន​សម្រាប់​តម្រូវការ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​ ដូច​ជា​៖​ ផ្ទេរ​ប្រាក់​ទៅ​កាន់​មនុស្ស​ដែល​ជាទី​ស្រឡាញ់​ទូ​ទាំង​ប្រទេស​ ប​ញ្ជូ​ល​ប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ​ បង់ថ្លៃ​សេវា​អ៊ី​ន​ធឺ​ណេ​ត​ បង់ថ្លៃ​ទឹក​ភ្លើង​ ទទួល​បាន​សារ​ជូនដំណឹង​ក្រោយ​ពេល​ធ្វើ​ប្រ​តិ​បត្ត​ការ​នានា​ និង​មានមុខ​ងារ​ពិសេស​មួយ​ចំនួន​ទៀត​។​ ចំពោះ​មុខងារ​ផ្សេងៗ​របស់​កម្មវិធី​ ABA​ Mobile​ យើង​កំពុង​អភិវឌ្ឍន៍​ជា​លំដាប់​ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​ និង​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អតិថិជន​ ABA​ ទាំងអស់​។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​កាន់​អតិថិជន​ទាំងអស់​ដែល​មានការ​ជឿជាក់​ និង​បាន​ជួយ​ធ្វើ​អោយ​កម្មវិធី​របស់​យើង​ក្លាយជា​កម្មវិធី​ឈរ​នៅ​លេខ​រៀង​ទី​1​ ក្នុង​ប្រទេស​កម្ពុជា​។​ នៅ​ធនាគារ​ ABA​ យើង​តែងតែ​ខិតខំ​ផ្តល់​អោយ​លោក​អ្នក​ ទទួល​បាន​នូវ​បទ​ពិសោធន៍​ធនាគារ​ល្អ​ជាងគេ​បំផុត​ ដូច​ពាក្យស្លោក​របស់​យើង​មាន​គឺ​ "​ធនាគារ​ ABA​ ដៃគូរ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​"​។​