ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016

02/02/2016

ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016
ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016
ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016ធនាគារABA គាំទ្រដល់ សន្និបាតបញ្ញវ័ន្តពិភពលោក 2016

កាលពីថ្ងៃទី 29-30 ខែមករា ឆ្នាំ 2016 ធនាគារABA បានចូលរួមនាមជាអ្នកឧបត្ថម្ភ ប្រភេទមាស Gold sponsor ក្នុង “សន្និបាតបញ្ញវ័ន្តពិភពលោក2016” ដែលរៀបចំដោយ IDP Education។ ព្រឹត្តិការណ៍នេះ បានប្រារព្ធឡើងនៅ សណ្ឋាគារ អ៊ិនធើកុងទីណង់តាល់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា។

ព្រឹត្តិការណ៍នេះចែកជាពីរផ្នែក គឺពិធីជួបជុំ បណ្តាញពាណិជ្ជកម្ម និង អប់រំ បានធ្វើនាល្ងាចថ្ងៃទី 29 ខែមករា ឆ្នាំ 2016 និង បន្តដល់ថ្ងៃសំខាន់នៃអង្គសន្និបាត នាថ្ងៃទី 30 ខែមករា ឆ្នាំ 2016។ ក្នុងវេទិការជជែកពិភាក្សា បន្តបន្ទាប់គ្នា អ្នកចូលរួមបានចែករំលែកទស្សនៈយោបល់ របស់ពួកគេ ស្តីអំពី ឧបស័គ្គ និង ភាពជោគជ័យរបស់ វិស័យអាជីវកម្មខ្នាតតូចនិងមធ្យម ការភិវឌ្ឍសេដ្ឋកិច្ច និងថាមពល ធនាគារនិងហិរញ្ញវត្ថុ វិស័យសុខាភិបាលកម្ពុជា ទេសចរនិងបដិសណ្ឋារកិច្ច នគរូបនីយកម្ម និង សំណង់ ពាណិជ្ជកម្មអន្តរជាតិ ជាដើម។ ថ្នាក់ដឹកនាំអញ្ជើញមកពីជួររាជរដ្ឋាភិបាល សហគមពាណិជ្ជកម្ម វិស័យសាធារណៈ និង វិស័យពាក់ពន្ធ័នានាក៏បានចូលរួមក្នុងសន្និបាតនេះផងដែរ។

លោកស្រី ចាប ចន្ទ័ឌីណា ប្រធានទំនាក់ទំនងសាធារណៈនៃធនាគារABA បានផ្តល់ចំណាប់អារម្មណ៍ចំពោះឪកាស នេះផងដែរថា “យើងរីករាយ នឹងចូលរួមជាអ្នកឧបត្ថម្ភក្នុងសន្និបាតនេះ ហើយរីករាយដែលបានឃើញបញ្ញវ័ន្តខ្មែរ ដែលបញ្ចប់ការសិក្សា ពីបណ្តាប្រទេសនានាក្នុងសកលលោកមកជុំគ្នា ចែករំលែកគំនិតយោបល់ និងបទពិសោធន៍ ក្នុងប្រធានបទសំខាន់ៗ ។ ជាក់ស្តែងដូចជា ការប្រាស្រ័យទាក់ទងរវាង អ្នកជំនាញ អ្នកមកពីវិស័យឯកជន អ្នកមានសមត្ថកិច្ចសម្រេចចិត្ត ព្រមទាំងមន្រ្តីជួររដ្ឋាភិបាល បានបង្កើតឡើងឲ្យមានឪកាសជាច្រើនក្នុងការជម្រុញ ឲ្យប្រទេសជាតិកាន់តែមានវឌ្ឍនភាព។ ការគាំទ្រព្រឹត្តិការណ៍នេះក៏ស្ថិតក្នុងគុណតម្លៃរបស់ធនាគារABA ដែលលើកទឹកចិត្តក្នុងការចូលរួមជាវិជ្ជមានក្នុងការអភិវឌ្ឍជាពិសេស សេដ្ឋកិច្ចជាតិនិងវិស័យពាណិជ្ជកម្ម។

អំពីសន្និបាតបញ្ញវ័ន្តពិភពលោក

សន្និបាតបញ្ញវ័ន្តពិភពលោក (GAC) បានរៀបចំដោយ  IDP Education នាំមកនូវការជួបជុំបញ្ញវ័ន្តដែលបញ្ចប់ការសិក្សា នៅ កម្ពុជា អូស្រ្តាលី សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស ញូហ្សឺឡេន បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សឹង្ហបុរី និង បណ្តាប្រទេសជាច្រើនទៀត និងបានបង្កលក្ខណៈឲ្យមានវេទិការជួបប្រជុំ ចែករំលែកគំនិតយោបល់ និង ចងក្រងបណ្តាញរវាង អ្នកជំនាញ ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលដែលមានសិទ្ធិសម្រេចចិត្ត អ្នកមកពីវិស័យឯកជន សង្គមស៊ីវិលធ្វើការខាងវិស័យអប់រំ ពាណិជ្ជកម្ម និង ការវិនិយោគ ។ IDP Education គឺជាអ្នកផ្តល់សេវាកម្មអប់រំ ដ៏ធំមួយក្នុងពិភពលោកដល់សិស្សនិស្សិតអន្តរជាតិ។