ធនាគារ ABA ធ្វើការផ្លាស់ប្តូរឡូហ្គោថ្មី

25/Jan/2017

ធនាគារ ABA ធ្វើការផ្លាស់ប្តូរឡូហ្គោថ្មីធនាគារ ABA ធ្វើការផ្លាស់ប្តូរឡូហ្គោថ្មី

ធនាគារ​ ABA​ ដែល​ជា​ធនាគារ​ មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ នូវ​គំរូ​ឡូ​ហ្គោ​ថ្មី​របស់​ខ្លួន​ដែល​បញ្ជាក់​ពី​សមាជិកភាព​ក្នុង​សម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​ធនាគារជាតិ​កា​ណា​ដា​។​ អង្គពិធី​ បាន​ប្រារព្ធ​ឡើង​នៅ​សាខា​វិមាន​ឯករាជ្យ​ ដោយ​មានការ​ចូលរួម​ជា​កិត្តិយស​ដោយ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​ និង​លោក​ Louis​ Vachon​ នាយក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កា​ណា​ដា​។

​​ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ជោគជ័យ​ដ៏​សម្បើម​មួយទៀត​ របស់​ធនាគារ​ ABA​ ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ ដែល​បាន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ​បំផុត​របស់​ធនាគារ​ ABA​ ក្នុង​ឆ្នាំ​2016​។​ ដោយ​មានការ​គាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន​ដែល​មាន​រឹង​មាំ​ ធនាគារ​ ABA​ មានឱកាស​បន្ថែម​ក្នុង​ការ​ក្តោប​យក​ទីផ្សារ​ ដែល​មាន​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់​ និង​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ឆ្នើម​ពី​ធនាគារជាតិ​កា​ណា​ដា​ដែល​មាន​គ្រឹះ​យ៉ាង​ស្តុកស្តម្ភ​ក្នុង​វិស័យ​ធនាគារ​អស់​រយៈកាល​ជាង​ 150​ ឆ្នាំ​។​​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​របស់​ធនាគារ​ ABA​  បាន​មាន​ប្រសាសន៍​ថា​៖​ ឡូ​ហ្គោ​ថ្មី​នេះ​នឹង​បញ្ជាក់​ពី​ជំហរ​ដ៏​រឹង​មាំ​របស់​យើង​ ភាព​ច្នៃប្រឌិត​ខ្ពស់​ កិ​តិ្ត​នាម​ល្បីល្បាញ​របស់​យើង​ក្នុង​ទីផ្សារ​ និង​ការ​បង្កើន​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​។​ លើស​ពី​នេះ​ទៅ​ទៀត​  ឡូ​ហ្គោ​ថ្មី​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ធនាគារ​ ABA​ មានការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​ជាងគេ​ក្នុង​ទ្វីប​អា​មេ​រិច​ខាងជើង​។

​​លោក​ Louis​ Vachon​ នាយក​ប្រតិបត្តិ​ធនាគារជាតិ​កា​ណា​ដា​បាន​មាន​ប្រសាសន៍​ថា​៖​ លោក​ពិតជា​មានការ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ការ​ដាក់​សម្ពោធ​ ឡូ​ហ្គោ​ធនាគារ​ ABA​ ថ្មី​ ដែល​ជា​និមិត្តរូប​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ធនាគារជាតិ​កា​ណា​ដា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។​ ថ្ងៃនេះ​ ជាមួយ​ការ​ដាក់​សម្ពោធ​ឡូ​ហ្គោ​ថ្មី​ យើង​មាន​មោទនៈភាព​ក្នុង​ការ​ប្រកាស​ជា​សាធារណៈ​ថា​ ធនាគារ​ ABA​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​ធនាគារជាតិ​កា​ណា​ដា​។​ យើង​ជឿជាក់​ថា​ជំនាញ​ បទ​ពិសោធន៍​ និង​បណ្តាញ​អាជីវកម្ម​របស់​យើង​ នឹង​ចូលរួម​ក្នុង​ដំណើរ​ជោគជ័យ​នេះ​បន្ត​ទៅ​មុខ​ទៀត​ជាក់​ជា​មិន​ខាន​។

​​ជាមួយនឹង​ការ​ផ្លាស់​ប្តូ​រឡូ​ហ្គោ​ថ្មី​នេះ​ ធនាគារ​ ABA​ នឹង​បន្ត​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ គឺ​ស្រប​តាម​ពាក្យស្លោក​ “​ដៃគូ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​”​ និង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារជាតិ​កាណ​ដា​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សហគ្រិន​ និង​អាជីវកម្ម​ ការ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ស្តង់ដារ​ខ្ពស់​ និង​បន្ត​  ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​។​