ធនាគារ ABA ដាក់ឲ្យប្រើប្រាស់សេវា 3D-SECURE ដើម្បីសម្រួលឲ្យអតិថិជនអាច

04/Dec/2013

ធនាគារ ABA គឺជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលផ្តល់សេវា 3D-SECURE សម្រាប់ម្ចាស់ប័ណ្ណ VISA Card និង MasterCard របស់ខ្លួន។ ប្រព័ន្ធ3D-Secure ផ្តល់ជូននូវការការពារបន្ថែមមួយកម្រិតទៀត នៅពេលលោកអ្នកធ្វើការទូទាត់តាមអ៊ីនធឺណិត។បច្ចេកវិទ្យានេះ អាចប្រើប្រាស់បានទាំងសម្រាប់ប័ណ្ណ MasterCard និងប័ណ្ណ VISA Card នៅពេលធ្វើការបញ្ជាទិញតាមរយៈវែបសាយត៍
ដែលការពារដោយប្រព័ន្ធសុវត្ថិភាព “MasterCard SecureCode” និង “Verified by VISA”។

ប្រធានផ្នែកចេញប័ណ្ណរបស់ធនាគារ ABA លោក Sanzhar Abdullayev បានមានប្រសាសន៍ថា៖ “ស្របជាមួយនឹងកំណើននៃចំនួនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ចំនួនសកម្មភាពក្លែងបន្លំក៏មានការកើនឡើងផងដែរ។ បន្ទាប់ពីបានដំណើរការលក្ខណៈពិសេស 3D-Secure នៅលើប័ណ្ណធនាគារ ABA របស់លោកអ្នកហើយ លោកអ្នកនឹងទទួលបានការការពារបន្ថែម និងមានទំនុកចិត្តខ្ពស់នៅពេលធ្វើការទូទាត់តាមអ៊ីនធឺណិត ក៏ដូចជាជួយកាត់បន្ថយសកម្មភាពក្លែងបន្លំផងដែរ។ យើងខ្ញុំសង្ឃឹមថាលក្ខណៈពិសេសថ្មីនេះនឹងធានាជូនអតិថិជនរបស់យើងថា ការប្រើប្រាស់ប័ណ្ណទូទាត់របស់ធនាគារ ABA គឺជាវិធីសាស្រ្តដែលមានសុវត្ថិភាពបំផុតសម្រាប់ធ្វើការបញ្ជាទិញតាមអ៊ីនធឺណិត។”

ចាប់ពីថ្ងៃទី០១ ខែធ្នូ នេះទៅ អតិថិជនរបស់ធនាគារ ABA ដែលបានចុះឈ្មោះប្រើប្រាស់សេវា 3D-Secure សម្រាប់ប័ណ្ណទូទាត់របស់ខ្លួន នឹងទទួលបានពាក្យសម្ងាត់ប្រើតែមួយដង (OTP) ដែលប្រើប្រាស់ជាវិធីកំណត់អត្តសញ្ញាណតាមអ៊ីនធឺណិតដ៏វិសេសមួយ នៅពេលធ្វើប្រតិបត្តិការតាមអ៊ីនធឺណិត។

ពាក្យសម្ងាត់ OTP នេះ នឹងត្រូវផ្ញើតាមសារ SMS ទៅកាន់លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលដែលលោកអ្នកបានចុះជាមួយធនាគារ។ បន្ទាប់មក ម្ចាស់ប័ណ្ណអាចប្រើប្រាស់ពាក្យសម្ងាត់ OTP នេះដើម្បីដំណើរការប្រតិបត្តិការតាមអ៊ីនធឺណិតបាន។

សេវានេះផ្តល់ជូនដោយពុំគិតថ្លៃឡើយ ហើយអាចប្រើប្រាស់បានសម្រាប់ផលិតផលប័ណ្ណ VISA Card ឬ MasterCard ទាំងអស់។ អតិថិជនអាចអញ្ជើញមកចុះឈ្មោះអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់ខ្លួនសម្រាប់សេវានេះ នៅសាខាធនាគារ ABA ណាមួយក៏បាន ឬចុះឈ្មោះតាមសេវា Internet Banking ក៏បាន។

អំពីធនាគារ ABA៖