ABA ចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម ពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា

27/09/2017

ABA ចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម ពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជាABA ចូលរួមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម ពិភពលោកនៃ IFC ដើម្បីគាំទ្រធុរកិច្ចកម្ពុជា

ធនាគារ​ ABA​ សមាជិក​ពេញ​សិទ្ធិ​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កា​ណា​ដា​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​ (GTFP)​ និង​បើកផ្លូវ​ឲ្យ​ អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​របស់​កម្ពុជា​ ដើម្បី​ទទួល​បាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​ ពាក់ព័ន្ធ​ជាមួយនឹង​ពាណិជ្ជកម្ម​អន្តរជាតិ​។​ កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​ ផ្តល់​លទ្ធភាព​ជូន​ដល់​ធនាគារ​ ABA​ នូវ​វិសាលភាព​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​នានា​ ដែល​អាច​ឲ្យ​ពួក​គេ​ទទួល​បាន​បណ្ដាញ​ពិភពលោក​មួយ​ ដើម្បី​ជួយ​ដល់​អាជីវ​ម្ម​នៃ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​មាន​ភាព​រីក​ចម្រើន​។​ ជាក់ស្ដែង​ កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​សម្រួល​ដល់​កិច្ចសហការ​ជា​ដៃគូ​របស់​ធនាគារ​ ABA​ ជាមួយនឹង​ធនាគារ​អន្តរជាតិ​ និង​ក្នុង​តំបន់​ជា​ច្រើន​ទៀត​ ដើម្បី​ផ្ដល់​លទ្ធភាព​ខ្ពស់​សម្រាប់​អតិថិជន​ធនាគារ​ ABA​ ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​និង​កាត់​បន្ថយ​តម្រូវការ​ទ្រព្យ​បញ្ចាំ​ជា​សាច់ប្រាក់​។​

​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ការ​ចាប់​ដៃគូ​សហការ​នេះ​ ពង្រឹងសមត្ថភាព​បន្ថែម​ដល់​ធនាគារ​ ABA​ និង​ក្នុង​គោលបំណង​ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​ ក៏​ដូច​ជា​សម្រួល​ឲ្យ​ប្រសើរ​ឡើង​ជុំវិញ​តម្រូវការ​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ ដែល​ជា​ច​លករ​គន្លឹះ​សម្រាប់​កំណើនសេដ្ឋកិច្ច​និង​ស្ថិរភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​”​ លោក​ក៏​បាន​បន្ថែម​ថា​៖​ យោង​តាម​គោល​ការណ៍​យុទ្ធសាស្ត្រ​ក្នុង​ការ​ជួយ​សម្រួល​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ធនាគារ​ ABA​ មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ថា​ការ​ចូលរួម​ក្នុង​កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ពិភពលោក​ (GTFP)​ នឹង​ជួយ​បើកឱកាស​បន្ថែម​ បង្កើត​ផលិតផល​បន្ថែម​ ផ្តល់​ដំណោះស្រាយ​ឈានមុខ​សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ផ្តល់​តម្លៃ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ និង​បង្កើន​ឱកាស​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​អន្តរជាតិ​ និង​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​លោក​ Kyle​ Kilhefner​ នាយក​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ ប្រចាំ​ប្រទេស​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ មក​លើ​ធនាគារ​ ABA​ នឹង​ផ្តល់​ផ្ដល់​លទ្ធភាព​ដល់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ក្នុង​ប្រទេស​ ដើម្បី​បង្កើន​ចំណែក​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ពាណិជ្ជកម្ម​ពិភពលោក​។​ លោក​បាន​បន្ថែម​ថា​ ៖​ការ​ពង្រីក​រំហូរ​ពាណិជ្ជកម្ម​ មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​មានការ​អភិវឌ្ឍ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ បង្កើត​ការ​ផ្លាស់​ប្តូរ​រូបិយប័ណ្ណ​អន្តរជាតិ​ និង​បង្កើត​ការងារ​។​​

កម្មវិធី​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC)​ គាំទ្រ​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍ​ ដោយ​ផ្តល់​ជា​ការ​ធានា​ដោយ​ផ្នែក​ខ្លះ​ឬ​ធានា​ទាំងស្រុង​ ដល់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នីមួយៗ​ ដោយ​មានការ​គាំទ្រ​ដោយ​ IFC​ ដែល​មាន​ចំណាត់ថ្នាក់​កម្រិត​ A​ បី​ដង​។​ ចាប់តាំងពី​បាន​ចាប់ផ្តើម​ដើមឆ្នាំ​ 2005​ មក​ កម្មវិធី​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​នេះ​ បាន​ផ្តល់​ការ​ធានា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ច្រើន​ជាង​ 1800​ ដើម្បី​គាំទ្រ​ដល់ទី​ផ្សារ​កំពុង​អភិវឌ្ឍ​ដែល​មាន​តម្លៃ​ 30​ពាន់​លាន​ដុល្លារ​។​ កម្មវិធី​នេះ​គ្រប់​ដណ្ដប់​លើ​ធនាគារ​ដៃគូ​ជាង ​500​ ក្នុ​ង​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ដែល​មាន​ទីផ្សារ​កំពុង​អភិវឌ្ឍ​។​​

អំពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​
​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ជា​ផ្នែក​ឯកជន​មួយ​របស់​សម្ព័ន្ធ​ធនាគារពិភពលោក​ គឺជា​គ្រឹះស្ថាន​អភិវឌ្ឍ​ពិភពលោក​ដ៏​ធំ​បំផុត​មួយ​ ដែល​ផ្ដល់​ការងារ​ទៅ​លើ​វិស័យ​ឯកជន​នៅ​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍ​។​ ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ជាង​ 2,000​ ទូ​ទាំង​ពិភពលោក​ យើង​ប្រើ​ដើមទុន​ ជំនាញ​ និង​ឥទ្ធិពល​របស់​យើង​ ដើម្បី​បង្កើត​ទីផ្សារ​ និង​ឱកាស​នៅ​តាម​តំបន់​ដែល​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នៃ​ពិភពលោក​។ ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ 2017​ យើង​បាន​ផ្តល់​ហិរញ្ញប្បទាន​នូវ​កំណត់​ត្រា​ 19.3​ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ បង្កើន​អានុភាព​នៃ​វិស័យ​ឯកជន​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​បង្កើន​ការ​រំលែក​ភាគលាភ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ www.ifc.org​។​