ធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

28/Jun/2016

ធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
ធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
ធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញធនាគារ ABA បានបើកសាខាថ្មី ដែលមានសេវាពេញលេញនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ធនាគារ ABA បានបើកសាខាថ្មីមួយ ដែលមានផ្តល់ សេវាពេញលេញ នៅក្នុងខណ្ឌសែនសុខ ដើម្បីឆ្លើយតបទៅ នឹងការរីក ចម្រើនសកម្មភាព អាជីវកម្ម និងការអភិវឌ្ឍរបស់ ប្រជាជននៅ ក្នុងសង្កាត់ភ្នំពេញថ្មីតែម្តង។

បន្ទាប់ពីបានទទួលនូវរាល់លិខិតអនុញ្ញាត ចាំបាច់ផ្សេងៗ ព្រមទាំងភាពជោគជ័យ នៃការបើកសាកល្បងរួចមក សាខាខណ្ឌសែនសុខបាន ចាប់ផ្ដើមផ្ដល់សេវាដល់ អតិថិជនរបស់ខ្លួនជាផ្លូវការហើយ ចាប់ពី ពេលនេះតទៅ។ សាខាថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ  ដ៏មមាញឹកដែលសំបូរទៅដោយ ហាងលក់ទំនិញ លំនៅដ្ឋានប្រជាជន អគាររដ្ឋ និងទីតាំងអាជីវកម្មផ្សេងៗ ជាច្រើនទៀត។ សាខានាថ្មីនេះផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវទីតាំងប្រកបដោយផាសុកភាព រួមជាមួយនឹងទីតាំងចត រថយន្តយ៉ាងធំទូលាយផងដែរ។

ឥលូវនេះ ប្រជាជនដែលរស់នៅ ក្នុងខណ្ឌសែនសុខ អាចប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុទំនើប ព្រមទាំងឯកទេស ដ៏វិសេសរបស់ធនាគារ ABA ផ្នែកឥណទានអាជីវកម្ម ប័ណ្ណទូទាត់ ការគ្រប់គ្រងគណនី និងសេវាផ្សេងៗ ជាច្រើនទៀត! អតិថិជននៅទីនោះក៏អាចទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់សេវាដ៏ទំនើប របស់ធនាគារ ABA ទាំងនេះ ដូចជាសេវាធនាគារ តាមអ៊ីនធឺណិត កម្មវិធីសេវាធនាគារចល័ត និងម៉ាស៊ីនដាក់សាច់ប្រាក់ ផងដែរ។ សេវាទាំងអស់នេះ រួមជាមួយនឹង សេវាអតិថិជនតាមទូរសព្ទ 24ម៉ោង ព្រមទាំងសេវាសាកសួរព័ត៌មានភ្លាមៗ តាមអ៊ីនធឺណែត អាចជួយឲ្យអតិថិជន ដ៏មានតម្លៃរបស់យើងដឹងអំពី របៀបប្រើប្រាស់សេវាធនាគារដ៏ទំនើប និងអាចចូលត្រួត ពិនិត្យគណនីរបស់ខ្លួនបានគ្រប់ពេលវេលា យ៉ាងងាយស្រួលបំផុតទៀតផង។

សាខាបើកថ្មីនេះមាន ទីតាំងស្ថិតនៅអគារលេខ P07 & P09 ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយអាចទាក់ទងតាមទូរសព្ទលេខ 081 630 438។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ABA បានពង្រីកសាខារបស់ខ្លួនបានចំនួន 38កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រោងនឹងបើកសាខា មួយចំនួនបន្ថែមទៀត នៅក្នុងតំបន់ដែលមានតម្រូវ ការសេវាធនាគារខ្ពស់ នៅត្រឹមដំណាច់ឆ្នាំនេះ។