ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

16/Sep/2014

ធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដាធនាគារ ABA បានរៀបចំពិធីទទួលជាផ្លូវការ ភាពជាដៃគូ ជាមួយធនាគារជាតិនៃកាណាដា

ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ – នៅក្នុងឱកាសបញ្ចប់ ការទិញភាគហ៊ុននៅក្នុងមូលធនភាគហ៊ុនរបស់ខ្លួន ដោយ ធនាគារជាតិនៃកាណាដា ធនាគារ ABA បានរៀបចំពិធី លៀងភោជនាហារផ្លូវការនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០១៤។ ភ្ញៀវសំខាន់ៗចំនួនប្រហែល២០០រូប រួមមានដូចជា មន្រ្តី មកពីធនាគារជាតិនៃកម្ពុជា ពាណិជ្ជករក្នុងស្រុក និងក្រៅ ប្រទេស ដៃគូ និងអតិថិជនបានអញ្ជើញ ចូលរួម នៅក្នុង ពិធីលៀងភោជនាហារនេះ។ នៅក្នុងកម្មវិធីនោះ មន្រ្តី មកពីគ្រឹះស្ថានធនាគារទាំងពីរ បានធ្វើសេចក្តី ប្រកាសអំពី ការបញ្ចប់នូវការទិញមូលធនភាគហ៊ុនរបស់ ធនាគារ ABA ចំនួន៣០%។ កម្មវិធីនោះបានបញ្ចប់ដោយ មានការ ប្រគល់វិញ្ញាបនបត្រកាន់កាប់ភាគហ៊ុនជូនដល់ លោកស្រី Karen Leggett អនុប្រធានប្រតិបត្តិនៃធនាគារជាតិ នៃកាណាដាដែលបន្ទាប់មកគឺពិធីលៀងភោជនាហារ ពេលល្ងាច។

នៅក្នុងសុន្ទរកថាផ្លូវការ លោក Askhat Azhikhanov ដែលជាអគ្គនាយកធនាគារ ABA បានមានប្រសាសន៍ថា “យើងមានក្តីសោមនស្សយ៉ាងខ្លាំងដែលភាពជោគជ័យរបស់ យើងត្រូវបានទទួលស្គាល់ដោយបណ្តាសហការីមកពី ធនាគារជាតិនៃកាណាដាស្របពេលដែលកំពុងធ្វើការ ពិចារណាលើការបណ្តាក់ទុនវិនិយោគនៅក្នុងទីផ្សារកម្ពុជាប្រកប ដោយ ថាមវន្ត និងការរីកចម្រើនដ៏ឆាប់រហ័ស។ ជាមួយនឹងការវិនិយោគនេះដែរ យើងរំពឹងថានឹងទទួលបានសំទុះថ្មីនៅ ក្នុងការរីកចម្រើន និងការអភិវឌ្ឍរបស់ធនាគារ ABA។ កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកាណាដា អនុញ្ញាតឲ្យធនាគារ ABA រក្សានូវអត្រាកំណើនមិនឈប់ ឈរ បន្តពង្រីកភូមិសាស្រ្ត និងរក្សាកម្រិត មូលធនបាន គ្រប់គ្រាន់”។

ជាបន្តមកទៀតលោកស្រី Karen Leggett អនុប្រធានប្រតិបត្តិនៃធនាគារជាតិនៃកាណាដាបានមានប្រសាសន៍ថា “ប្រតិបត្តិការនេះមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកាណាដាដោយបានអនុញ្ញាតឲ្យនាងខ្ញុំក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុចម្បងទីមួយនៅអាមេរិកខាងជើងដែលបានឈានជើងចូលក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។”

កម្មវិធីនោះមានកិត្តិយសដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជាជាតំណាងផ្លូវការនៃបញ្ញត្តិករចម្បងនៅក្នុងវិស័យធនាគារកម្ពុជា។ នៅក្នុងសុន្ទរកថារបស់ លោកជំទាវនាឱកាសនោះ លោកជំទាវ នាវ ច័ន្ទថាណា បានកត់សម្គាល់ថា “យើងខ្ញុំ តាងនាមធនាគារជាតិនៃកម្ពុជា សូមសំដែងការអបអរសាទរ ចំពោះធនាគារ National Bank of Canada ដែលបានសម្រេចចិត្តចូលមកវិនិយោគដោយ ចាប់យកដៃគូក្នុងធនាគារ ABA ។ ការសហ ប្រតិបត្តិការ រវាងធនាគារ ក្នុងស្រុក ABA Bank ជាមួយធនាគារ  National Bank of Canada ដែលជាវិនិយោគិនមានកេរ្តិ៍ឈ្មោះបានឆ្លុះ បញ្ចាំងពីជំនឿទុកចិត្តមកលើប្រព័ន្ធហិរញ្ញវត្ថុក៏ដូចជា សក្តានុ ពលនៃកម្ពុជា។”

ដូចដែលបានលើកឡើងពីខាងដើម កិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកាណាដាធ្វើឲ្យធនាគារ ABA រក្សាបាននូវនិរន្តរភាពអត្រាកំណើនយ៉ាងរឹងមាំ ព្រមទាំងជំរុញឲ្យមានការពង្រីកសាខាបន្ថែមទៀត ហើយទន្ទឹមនឹង នោះដែរក៏នៅតែរក្សាបាននូវមូលធនគ្រប់គ្រាន់ដដែល និងអាចគ្រប់គ្រងហានិភ័យផងដែរ។

កាលពីខែកក្កដាកន្លងទៅនេះ ធានាគារ ABA បានចេញសេចក្តីប្រកាសជាសាធារណៈស្តីអំពីការបិទ ប្រតិបត្តិការ ដំបូងនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋម។បើយោងទៅលើប្រតិបត្តិការនោះធនាគារជាតិនៃកាណាដាបានក្លាយ ជាម្ចាស់មូលធនភាគហ៊ុនចំនួន ៩.៩៩% នៅក្នុងធនាគារABA។ ប្រតិបត្តិការលើកទីពីរនិងលើកចុងក្រោយត្រូវបាន បញ្ចប់  នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ ដែលធ្វើឲ្យភាគហ៊ុនរបស់ធនាគារជាតិនៃកាណាដាកើនឡើងដល់៣០% នៅក្នុងមូលធនភាគហ៊ុនរបស់ធនាគារ ABA។