ទិវាប្រារព្ធខួបលើកទី១៧ របស់ធនាគារ ABA ជាឆ្នាំនៃការផ្លាស់ប្តូរដ៏ល្អប្រសើរ

24/Dec/2013

ទិវាប្រារព្ធខួបលើកទី១៧ របស់ធនាគារ ABA ជាឆ្នាំនៃការផ្លាស់ប្តូរដ៏ល្អប្រសើរទិវាប្រារព្ធខួបលើកទី១៧ របស់ធនាគារ ABA ជាឆ្នាំនៃការផ្លាស់ប្តូរដ៏ល្អប្រសើរ

កាលពីថ្ងៃទី ១៤ ខែធ្នូ កន្លងទៅនេះធនាគារ ABA បានប្រារព្ធ ពីធីជប់លៀងប្រចាំឆ្នាំសម្រាប់ធនាគាររបស់ខ្លួន
នៅសណ្ឋាគារ Sofitel Phokeetra នុងទីក្រុងភ្នំពេញ
ដូចដែលធនាគាររបស់យើងបានប្រា
រព្ធជារៀងរាល់ឆ្នាំ។
បុគ្គលិកធនាគារច្រើនជាង ៤០០នាក់មកពីសាខានានាទូទាំងប្រទេសកម្ពុជា
បានមកចូលរួមនៅក្នុងកម្មវិធីនេះ។

ពិធីជប់លៀងប្រចាំឆ្នាំសម្រាប់បុគ្គលិកនេះ
តែងតែជួបជុំបុគ្គលិកធនាគារទាំងអស់
ដើម្បីធ្វើការបូកសរុបលទ្ធផលប្រចាំឆ្នាំ
និងផ្តល់រង្វាន់ជូនបុគ្គលិក និងសាខាដែលមានស្នាដៃល្អជាងគេ
នៅក្នុងបរិយាកាស 

ប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយ។

ជាកិច្ចចាប់ផ្តើមនៃការបើកពិធីនេះ
គឺការបង្ហាញផលការងារជាផ្លូវការ
ដែលធ្វើបទបង្ហាញ ដោយលោក Askhat Azhikhanov អគ្គនាយកធនាគារ ABA។

ជាពិសេសថ្នាក់ដឹកនាំកំពូលៗរបស់ធនាគារ បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០១៣កន្លងទៅ
ធនាគារ ABA បានបង្ហាញអំពីការរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រកបដោយគុណភាពខ្ពស់
លើគ្រប់ប៉ារ៉ាម៉ែត្រសំខាន់ៗទាំងអស់។

ទន្ទឹមនឹងលទ្ធផលហិរញ្ញវត្ថុសំខាន់ៗនេះលោក Askhat Azhikhanov ក៏បានរៀបរាប់ផងដែរ
អំពីសមិទ្ធផលការងារធំបំផុតគួរឲ្យគត់សម្គាល់ប្រចាំឆ្នាំដូចជា៖ 

ការបើកសម្ភោធជាផ្លូវការនូវ សាខាថ្មីតាមបណ្តាខេត្តចំនួនបួន គឺសាខាខេត្តតាកែវ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ និងច្បារអំពៅ និងការដាក់ឲ្យប្រើប្រាស់ឡើងវិញ នូវវែបសាយត៍របស់ធនាគារ
ដែលមានមុខងារអនឡាញច្រើនជាងមុន និងការរចនាដែលមានលក្ខណៈឆ្លើយតបពាក់ព័ន្ធផ្សេងៗ

ព្រមទាំងការដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនដាក់សាច់ប្រាក់ នៅលើទីផ្សារកម្ពុជា
ក៏ដូចជាការបើកសាវាថ្មីសម្រាប់អតិថិជន ដ៏មានតម្លៃបំផុត ដែលជាចំណុចអាទិភាព សម្រាប់ធនាគារ ABA ដែលមានបន្ទប់រង់ចាំ ការផ្តល់សេវាដែលមានលក្ខណៈពិសេស
និងការបញ្ចុះតម្លៃ សម្រាប់អតិថិជនរបស់ខ្លួនផងដែរ។

លោក Askhat Azhikhanov បានបញ្ចប់សុន្ទរកថារបស់លោក ដោយការប្រកាសអំពីផែនការនានា និងយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍធានាគារនៅក្នុងឆ្នាំ២០១៤ ព្រមទាំងការពង្រីកប្រតិបត្តិការរបស់ធនាគារ នៅក្នុងតំបន់ឲ្យបានខ្លាំងក្លា និងការដាក់ឲ្យប្រើប្រាស់ផលិតផល និងសេវាដែលមានលក្ខណៈពិសេសជាងគេ។ 

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំកំពូលរបស់ធនាគារ ABA បានផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក ក្រុម និងសាខានានា ដែលបានសម្រេចកិច្ចការប្រកបដោយប្រសិទ្ធផល នៅក្នុងឆ្នាំកន្លងទៅ។ 

បន្ទាប់មកទៀត ភ្ញៀវកិត្តិយសទាំងអស់ បានចូលរួមសប្បាយរីករាយ ជាមួយនឹងកម្មវិធីកំសាន្តអារម្មណ៍ ដោយមានតារាងចម្រៀងល្បីឈ្មោះអ្នកនាង មាស សុខសោភា
ក្រុមកម្លែងនាយ ពែកមី ការចាប់រង្វាន់ផ្សងសំណាង និងកម្មវិធីរាំលេងកំសាន្តផងដែរ។

សរុបមក ពិធីជប់លៀងបុគ្គលិកធនាគារនេះបានបង្ហាញអំពីឆ្នាំជោគជ័យថ្មីមួយទៀតរបស់ធនាគារ ABA និងជាឱកាសមួយដែលបុគ្គលិកទាំងអស់ អាចធ្វើការប្រាស្រ័យទាក់ទងគ្នា និងចែករំលែកអារម្មណ៍អំពីភាពជោគជ័យ នៅក្នុងបរិយាកាស ប្រកបដោយភាពសប្បាយរីករាយ
និងស្រស់ស្រាយក្នុងចិត្ត។