ABA​ ជាប់ជា​ “​ធនាគារ​ហិរញ្ញប្បទាន ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2018”

24/01/2018

ABA​ ជាប់ជា​ “​ធនាគារ​ហិរញ្ញប្បទាន ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2018”ABA​ ជាប់ជា​ “​ធនាគារ​ហិរញ្ញប្បទាន ​ពាណិជ្ជកម្ម​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2018”

​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ “​ធនាគារ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ឆ្មើ​ម​បំផុត​ប្រចាំឆ្នាំ​2018”​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​  Global​ Finance​ ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​។​ ឈ្មោះ​ស្ថាប័នហិរញ្ញវត្ថុ​ជ័យ​លា​ភី​ប្រចាំ​តំបន់​និង​អន្តរជាតិ​ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​នា​ថ្ងៃ​ទី​ 17​ ខែមករា​ ឆ្នាំ​2018​ ក្នុង​ទីក្រុង​ឡុ​ង​។

​​គណៈ​វិនិច្ឆយ​របស់​ ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​ បាន​ជ្រើស​ធនាគារ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ឆ្មើ​ម​ អាស្រ័យ​លើ​ទិន្នន័យ​ពី​ធនាគារ​ និង​ អ្នកវិភាគ​ក្នុង​វិស័យ​ អម​នឹង​អ្នកជំនាញ​នានា​។​ លក្ខខណ្ឌ​សម្រាប់​ការ​ជ្រើសរើស​រួម​មាន​ ទំហំ​នៃ​ប្រតិបត្តិការ​,​ វិសាល​គម​នៃ​ការ​គ្របដណ្តប់​ជាស​កល​,​ ការ​បម្រើសេវា​ជូន​អតិថិជន​,​ ការ​ផ្តល់​អត្រា​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់​,​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់​។

​​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ពានរង្វាន់​នេះ​ លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖​ ”​ការ​ទទួល​បាន​ពានរង្វាន់​នេះ​សបញ្ជាក់​ពី​ការ​បម្រើសេវា​ល្អ​ឥត​ខ្ចោះ​របស់​ប្រតិបត្តិការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ជូន​ដល់​អតិថិជន​។​ ធនាគារ​ ABA​ តែងតែ​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ដំណើរការ​អាជីវកម្ម​របស់​សហគ្រិន​ក្នុងស្រុក​ ហើយ​យើង​មាន​អ្នកជំនាញ​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់​ ដើម្បី​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​ល្អ​បំផុត​សម្រាប់​ដំណើរការ​នាំ​ចូល​ នាំ​ចេញ​នានា​។​”

​លោក​ Joseph​ D.​ Giarraputo​ និពន្ធ​នាយក​ និង​នាយក​ផ្នែក​បោះពុម្ព​នៃ​ទស្សនាវដ្តី​ ហិរញ្ញវត្ថុ​ Global​ Finance​ បាន​មាន​ប្រសាសន៍​ថា​៖”​ ទស្សនាវដ្តី​ ហិរញ្ញវត្ថុ​ Global​ Finance​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ផ្តល់​កិ​តិ្ត​នាម​ជូន​ធនាគារ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ដែល​មិន​ទាន់​មាន​វិសាលភាព​ធំ​ ប៉ុន្តែ​មាន​យុទ្ធសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​សម្រេច​គោលដៅ​អាជីវកម្ម​របស់​ពួក​គេ​។​”​ លោក​បាន​បន្ថែម​ទៀត​ថា​៖​ “​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ បាន​បន្ត​ពង្រីក​ប្រតិបត្តិការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ដើម្បី​ផ្ដល់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ទំនើប​ពេញលេញ​ជូន​ដល់​អតិថិជន​ជា​និច្ច​។​ ចំណេះដឹង​របស់​ធនាគារ​អំពី​លក្ខខណ្ឌ​នានា​របស់​ទីផ្សារ​ក្នុងស្រុក​,​ តម្រូវការ​អតិថិជន​,​ ជំហរ​ហិរញ្ញវត្ថុ​រឹង​មាំ​,​ ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​,​ កម្រៃ​ដែល​មានការ​ប្រកួតប្រជែង​ខ្ពស់​,​ មូលធនវិនិយោគ​,​ និង​ការ​ច្នៃប្រឌិត​ខ្ពស់​ធ្វើ​ឲ្យ​ធនាគារ​ ABA​ មាន​ភាព​លេចធ្លោ​ក្នុង​ទីផ្សារ​។​ ធនាគារ​ ABA​ បំពេញ​បាន​ល្អ​ឥត​ខ្ចោះ​ សម្រាប់​តម្រូវការ​ពិសេស​ជាក់លាក់​របស់​អាជីវកម្ម​ដែល​ត្រូវការ​ធ្វើ​ពាណិជ្ជ​ឆ្លង​ប្រទេស​។​”​

សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ធនាគារ​ ABA​ ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​និង​ជម្រើស​ដើម្បី​គាំទ្រ​ហរិ​ញ្ញ​ប្ប​ទាន​ពាណិជ្ជកម្ម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ស្រុក​។​ ដោយ​មានការ​គាំទ្រ​យ៉ាង​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​ ធនាគារ​ ABA​ ស្ថិត​ក្នុង​ទីតាំង​ដ៏​រឹង​មាំ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត​ជូន​សហគ្រិន​។​ ក្នុង​ឆ្នាំ​2017​ ធនាគារ​មាន​អតិថិជន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​កើនឡើង​ទ្វេ​ដង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​2016​ កន្លង​មក​។

​​ដើម្បី​ស្វែង​យល់​បន្ថែម​ពី​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​របស់​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​។

​អំពី​ទស្សនាវដ្តី​ Global​ Finance
Global​ Finance​ គឺជា​ទស្សនាវដ្តី​ចេញផ្សាយ​ប្រចាំខែ​ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1987​។​ ទស្សនាវដ្តី​នេះ​មាន​បេសកកម្ម​ជួយ​ដល់​អ្នកដឹកនាំ​សាជីវកម្ម​,​ ធនាគារិក​,​ និង​វិនិយោគិន​ក្នុង​ការ​ធ្វើ​ផែនការ​តម្រង់​ទិស​តាម​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​សកល​។​ ទស្សនាវដ្តី​ Global​ Finance​ មាន​អ្នក​អាន​ក្នុង​ប្រទេស​ចំនួន​ 163​ និង​មាន​ស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ញូយ៉ក​ និង​ការិយាល័យ​នៅ​ទីក្រុង​ឡុ​ង​ និង​មី​ឡាន​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ ភាគច្រើន​ជា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​,​ អគ្គនាយក​ក្រុមហ៊ុន​,​ នាយក​ប្រតិបត្តិ​,​ នាយក​ហិរញ្ញវត្ថុ​,​ រតនាគា​រិ​ក​ និង​ប្រធាន​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ និង​ការ​សម្រេចចិត្ត​លើ​យុទ្ធសាស្ត្រ​ក្នុង​ស្ថាប័ន​,​ ក្រុមហ៊ុន​អន្តរជាតិ​,​ និង​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​នានា​។​

ជា​រៀង​រាល់​ឆ្នាំ​ Global​ Finance​ បាន​ធ្វើការ​ជ្រើសរើស​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ទទួលស្គាល់​ និង​មាន​ជឿ​ទុកចិត្ត​តាម​ឧត្តមភាព​ស្តង់ដារ​របស់​សហគមន៍​ហិរញ្ញវត្ថុ​សកល​។