ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរ​ការិយាល័យ​ Money​ Exchange​ ដំបូង​បំផុត​របស់​ខ្លួន​

18/12/2017

ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរ​ការិយាល័យ​ Money​ Exchange​ ដំបូង​បំផុត​របស់​ខ្លួន​ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរ​ការិយាល័យ​ Money​ Exchange​ ដំបូង​បំផុត​របស់​ខ្លួន​

ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរ​ការិយាល័យ​ Money​ Exchange​ ដំបូង​បំផុត​របស់​ខ្លួន​ ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​អតិថិជន​ និង​អនុវត្ត​តាម​គោលការណ៍​នៃ​យុទ្ធសាស្ត្រ​ពង្រីក​សាខា​ ធនាគារ​ ABA​ បាន​បើក​ការិយាល័យ​ Money​ Exchange​ ដំបូង​បំផុត​របស់​ខ្លួន​ក្នុង​បរិវេណ​ផ្សារ​ទួល​ទំពូង​នា​រាជធានី​ភ្នំពេញ​។​

​ចាប់ផ្តើម​ដំណើរការ​ពី​ ថ្ងៃ​ទី​ 18​ ខែធ្នូ​ ឆ្នាំ​2017​ នេះ​តទៅ​ការិយាល័យ​ Money​ Exchange​ របស់​ធនាគារ​ ABA​ ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ប្តូរ​ប្រាក់​ជាមួយ​អត្រា​ពិសេស​ សេវា​ផ្ទេរ​ប្រាក់​ដូច​ជា​ MoneyGram​ និង​ IME​ ព្រមទាំង​មាន​សេវា​ស្វ័​យ​ធនាគារ​ពេញ​24​ម៉ោង​ ដូច​ជា​ម៉ាស៊ីន​ដក​ប្រាក់​ (ATMs)​ និង​ ម៉ាស៊ីន​ដាក់​ប្រាក់​ (Cash-In)​។​ដើម្បី​បន្ថែម​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​នៅ​តំបន់​ទីប្រជុំជន​ដ៏​អ៊ូអរ​មួយ​នេះ​ ការិយាល័យ​ Money​ Exchange​ របស់​ធនាគារ​ ABA​ បន្ថែម​ម៉ោង​បម្រើសេវា​ជូន​អតិថិជន​ជា​ពិសេស​ពេញ​ 7​ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ ចាប់ពី​ម៉ោង​ 7​ ព្រឹក​ដល់​ម៉ោង​ 8​យប់​។​

​ថ្លែង​ក្នុង​ឱកាស​ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​នេះ​ លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​៖”​ការិយាល័យ​ Money​ Exchange​ របស់​ធនាគារ​ ABA​ ស្ថិត​ក្នុង​ទីតាំង​ដែល​មាន​ប្រជាជន​ច្រើន​ គឺ​នៅ​ចំ​ពីមុខ​ផ្សារ​ទួល​ទំពូង​ ហើយ​មាន​អតិថិជន​ជា​ច្រើន​ជា​ពិសេស​ភ្ញៀវ​ទេសចរណ៍​ តែងតែ​ត្រូវការ​សេវា​ប្តូរ​ប្រាក់​ និង​ផ្ទេរ​ប្រាក់​ជាដើម​។​ នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ធនាគារ​ ABA​។​ ជាង​នេះ​ទៅ​ទៀត​ បុគ្គលិក​របស់​យើង​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​ល្អ​បំផុត​ជូន​អតិថិជន​។​”

​ការិយាល័យ​ Money​ Exchange​ មាន​ទីតាំង​នៅផ្ទះ​លេខ​174​ ផ្លូវ​155​ ក្រុម​25​ ភូមិ​4​ សង្កាត់​ទួល​ទំពូង​ទី​1​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ (​ក្បែរ​ហាង​ Coffee​ Corner)​។​ ​សម្រាប់​ព័​ត៍​មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​ 023​ 225​ 333។

សូម​អញ្ជើញ​រីករាយ​ជាមួយ​សេវា​ធនាគារ​ដ៏​ល្អ​បំផុត​នៅ​ការិយាល័យ​ Money​ Exchange​ របស់​ធនាគារ​ ABA​ នៅ​ផ្សារ​ទួល​ទំពូង​! ​