​ធនាគារ​ ABA​ ឧបត្ថម្ភ​សិក្ខា​សាលាដំបូង​បំផុត​ របស់​សហព័ន្ធ​តេ​នី​ស​អាស៊ាន​

19/10/2017

​ធនាគារ​ ABA​ ឧបត្ថម្ភ​សិក្ខា​សាលាដំបូង​បំផុត​ របស់​សហព័ន្ធ​តេ​នី​ស​អាស៊ាន​​ធនាគារ​ ABA​ ឧបត្ថម្ភ​សិក្ខា​សាលាដំបូង​បំផុត​ របស់​សហព័ន្ធ​តេ​នី​ស​អាស៊ាន​

ធនាគារ​ ABA​ មាន​មោទនភាព​ឧបត្ថម្ភ​សិក្ខា​សាលាដំបូង​បំផុត​របស់​សហព័ន្ធ​តេ​នី​ស​អាស៊ាន​ដែល​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​តេ​នី​ស​កម្ពុជា​។​ សិក្ខាសាលា​ប្រចាំឆ្នាំ​នេះ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​អប់រំ​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​ដោយ​ស្ថាប័ន​គ្រប់គ្រង​កម្រិត​ពិភពលោក​ ដើម្បី​អភិវឌ្ឍ​កីឡា​តេ​នី​ស​ក្នុង​ប្រទេស​នានា​។​ សិក្ខាសាលា​រយៈពេល​ 2​ ថ្ងៃ​ នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ 16​ និង​ 17​ ខែតុលា​ ឆ្នាំ​ 2017​ ដែល​មាន​គណៈប្រតិភូ​ចូលរួម​ចំនួន​ 40​ រូប​ អញ្ជើញ​មក​ពី​ 25​ ប្រទេស​។​​

លោក​ ម៉​ម​ ផលគុណ​ ប្រធាន​ផ្នែក​អភិវឌ្ឍ​នៃ​សហព័ន្ធ​កីឡា​វាយ​តេ​នី​ស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​៖​ “​នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សហព័ន្ធ​កីឡា​វាយ​តេ​នី​ស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ ហើយ​វា​ជា​ជោគជ័យ​ដ៏​ធំ​ក្នុង​ការ​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ជាមួយ​សមាគម​បណ្តា​ប្រទេស​អាស៊ាន​របស់​យើង​។​ ជាង​នេះ​ទៅ​ទៀត​ វាទិកា​នេះ​មាន​គោលបំណង​ក្នុង​ការ​លើកកម្ពស់​ចំណេះដឹង​របស់​ប្រទេស​នីមួយៗ​ពី​ការ​ផ្លាស់​ប្តូរ​រដ្ឋបាល​នៃ​ការ​រៀបចំ​ដំណើរការ​ ការ​ប្រកួត​របស់​ សហព័ន្ធ​កីឡា​តេ​នី​ស​អន្តរជាតិ​(ITF)​  និង​សហព័ន្ធ​កីឡា​តេ​នី​ស​អាស៊ាន​(ATF)​ រួម​ទាំង​ព្រឹត្តិការណ៍​ និង​ការ​ប្រកួត​ដទៃ​ទៀត​។​”​

ក្នុងអំឡុងពេល​នៃ​សិក្ខាសាលា​ សមាជិក​នៃ​ប្រទេស​នីមួយៗ​មានឱកាស​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នៃ​ដំណើរការ​អភិវឌ្ឍ​កីឡា​តេ​នី​ស​របស់​ប្រទេស​រៀងខ្លួន​ និង​បាន​ចូលរួម​ស្តាប់​ការ​បង្រៀន​ផ្នែក​រដ្ឋបាល​នានា​ ដែល​ទាក់ទង​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​ និង​ការ​ប្រកួត​តេ​នី​ស​។​