ABA ដាក់ឲ្យដំណើរការគណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត PLUS ជារូបិយប័ណ្ណរៀល

20/06/2017

ABA ដាក់ឲ្យដំណើរការគណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត PLUS ជារូបិយប័ណ្ណរៀលABA ដាក់ឲ្យដំណើរការគណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត PLUS ជារូបិយប័ណ្ណរៀល

អតិថិជនជាទីគោរព! យើងខ្ញុំសូមជម្រាបជូនថា៖ ចាប់ពីថ្ងៃទី20 ខែមិថុនា ឆ្នាំ2017 ធនាគារ ABA នឹងដាក់ឲ្យដំណើរការគណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត PLUS ជារូបិយប័ណ្ណរៀល។ ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់អាចបើកគណនីទាំងពីរនេះនៅធនាគារ ABA ដោយពុំចាប់បាច់បារម្ភពីការផ្លាស់ប្តូរនៃអត្រាការប្រាក់ទៀតឡើយ។

ធនាគារ ABA ផ្តល់អត្រាការប្រាក់ដែលមានការប្រកួតប្រជែងបំផុតទាំងការសន្សំប្រាក់រូបិយប័ណ្ណដុល្លារ និងរៀល។ សម្រាប់ព័ត៌មានបន្ថែមលើអត្រាការប្រាក់ សូមចុចទំព័រ គណនីបញ្ញើមានកាលកំណត់ និងគណនីចរន្ត PLUS ។

នៅធនាគារ ABA យើងតែងតែបន្តអភិវឌ្ឍសេវាកម្ម និងផ្តល់ដំណោះស្រាយសេវាធនាគារដ៏ល្អបំផុតសម្រាប់អតិថិជនរបស់យើង។ សូមបន្តតាមដានព័ត៌មានយើងខ្ញុំ ដើម្បីទទួលបានដំណឹងថ្មីៗទៀត!